ម្ចាស់​​បទ​ «រាំញីកែងជើង» ដេវីដ គ្រោង​ចេញពី​ហង្ស​មាស ព្រោះ​…

6 Videos


ក្រោយពីទទួលភាពល្បីល្បាញតាមរយៈបទនិពន្ធថ្មីៗ ជាពិសេសបទ«រាំញីកែងជើង»រួចមក ថ្មីៗនេះ មានដំណឹងលេចឮល្ហៀងៗមកថា មានផលិតកម្មធំមួយក្នុងស្រុកបានទាក់ទងចង់បានម្ចាស់បទ«រាំញីកែងជើង» លោក ងួន ចាន់ដេវីដ ដោយគេហ៊ានឱ្យតម្លៃខ្លួនមួយដ៏ខ្ពស់ ហើយពេលនេះ ដេវីដ ក៏កំពុងចរចាជាមួយផលិតកម្មនោះដែរ ។

បើតាមប្រពភព័ត៌មានបានបង្ហើបប្រាប់ថា លោក ងួន ចាន់ដេវីដ កំពុងចរចាជាមួយផលិតកម្មធំនោះ ព្រោះថាគេហ៊ានឱ្យតម្លៃខ្លួនដ៏ខ្ពស់ដល់លោក ប៉ុន្តែប្រភពនេះសុំមិនបញ្ចេញតួលេខពិតប្រាកដទេជុំវិញការចរចានេះ គ្រាន់តែគេនិយាយថាខាងផលិកម្មចង់បាន ដេវីដ ខ្លាំងណាស់ ។

ម្ចាស់​​បទ​ «រាំញីកែងជើង» ដេវីដ គ្រោង​ចេញពី​ហង្ស​មាស ព្រោះ​…

ជាមួយព័ត៌មាននេះ លោក ងួន ចាន់ដេវីដ បានឱ្យដឹងថា ពិតជាមានផលិតកម្មធំមួយទាក់ទងលោកមែន ប៉ុន្តែលោកសុំរក្សាសិទ្ធិមិនបញ្ចេញអត្តសញ្ញាណផលិតកម្មនោះទេ ។ លោកបន្តទៀតថា រឿងនេះមិនមែនទើបតែកើតឡើងទេ ពោលគឺភាគីខាងផលិកម្មនោះបានព្យាយាមទាក់ទងលោកយូរហើយ សម្រាប់ពេលនេះលោកកំពុងគិតពិចារណាលើរឿងនេះ ហើយលោកក៏មិនទាន់ហ៊ានច្បាស់ថាយ៉ាងណាដែរ ។

កន្លងមក ដេវីដ ក៏ធ្លាប់បានបង្ហើបថាចង់ចាកចេញពីហង្សមាសដែរ ក្រោយពីអ្នកនាង ពេជ្រ សោភា ជាដៃគូប្រកាសតាមបណ្តាញសង្គមថានឹងចាកចេញពីផលិតកម្មនេះ ក្រោយបញ្ចប់បេសកកម្ម The Voice Cambodia រដូវកាលទី ២ ។

ម្ចាស់​​បទ​ «រាំញីកែងជើង» ដេវីដ គ្រោង​ចេញពី​ហង្ស​មាស ព្រោះ​…

គួរបញ្ជាក់ថា ការសម្រេចចិត្តយ៉ាងណា យើងនៅមិនទាន់ដឹងនៅឡើយ តែប្រសិនបើ ដេវីដ អាចនឹងចាកចេញពីទ្រនំហង្សមាសមែន ប្រហែលជាមិនមានរឿងអ្វីពាក់ព័ន្ធនឹងផលិតកម្មឡើយ ព្រោះរហូតមកដល់ពេលនេះ ថ្វីដ្បិតតែលោកជ្រកកោនក្រោមដំបូលហង្សមាសក៏ពិតមែន តែលោកមិនមានកុងត្រាណាមួយដែលចងជើងលោកទេ ៕ សាកល

ម្ចាស់​​បទ​ «រាំញីកែងជើង» ដេវីដ គ្រោង​ចេញពី​ហង្ស​មាស ព្រោះ​…
ម្ចាស់​​បទ​ «រាំញីកែងជើង» ដេវីដ គ្រោង​ចេញពី​ហង្ស​មាស ព្រោះ​…
  • ម្ចាស់​​បទ​ «រាំញីកែងជើង» ដេវីដ គ្រោង​ចេញពី​ហង្ស​មាស ព្រោះ​…已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/05/04  Category:សិល្បៈ