Honda Battle Day “Gangster VS Scooter” សម្បូរ​ស្រី​ស្អាត ផ្អើល​​កោះពេជ្រ

ក្រុមហ៊ុន​ អិន ស៊ី អិច ហុងដា ដែល​ជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ចែកចាយ​ផ្ដាច់​មុខ​ម៉ូតូ​ម៉ាក​ហុងដា​នៅ​កម្ពុជា និង​ក្រុមហ៊ុន​ឈាន​មុខ​គេ​ក្នុង​វិស័យ​ឧស្សាហកម្ម​ម៉ូតូ បាន​រៀបចំ​កម្មវិធី​ដ៏​ពិសេស Honda Battle Day “Gangster Vs Scooter” ដែល​មាន​ការ​បូក​បញ្ចូល​រួម​គ្នា​ពីរ​ស្ទីល​ក្នុង​ថ្ងៃ​តែ​មួយ ទីតាំង​តែ​មួយ ពេល​វេលា​តែ​មួយ​ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា កន្លង​ទៅ​នេះ​។

 

កម្មវិធី​នេះ​ត្រូវ​បាន​សម្រិត​សម្រាំង​ឡើង​យ៉ាង​ពិសេស​សម្រាប់​យុវវ័យ​តែ​ម្ដង ​និង​ប្រព្រឹត្ត​ទៅ​នៅ​កោះ​ពេជ្រ​ ចាប់​ពី​ម៉ោង​៤​ល្ងាច​។ ក្នុង​ថ្ងៃ​តែ​មួយ​ជាមួយ​គ្នា​ ក្រុមហ៊ុន​បាន​ដាក់​តាំង​បង្ហាញ​ម៉ូតូ​ដែល​កំពុង​ពេញ​និយម​របស់​យុវវ័យ​កម្ពុជា​ដល់​ទៅ​ ២ ​ម៉ូដែល​ ​គឺ Honda Scoopy-i ស៊េរី​ ២០១៦ និង Honda MSX ២០១៦។

 

Honda Battle Day “Gangster VS Scooter” សម្បូរ​ស្រី​ស្អាត ផ្អើល​​កោះពេជ្រ

 

តួ​ឯក​ក្នុង​កម្មវិធី​ថ្ងៃ​នេះ ​គឺ Honda MSX ២០១៦ និង Scoopy-I ២០១៦ រូបរាង​ថ្មី និង​ល្អ​បំផុត​សម្រាប់​យុវវ័យ​សម័យ​ថ្មី​ បាន​នាំ​មកនូវ​កម្មវិធី​ធំៗ​៣ រួម​គ្នា គឺ​ការ​ប្រកួត​ថតរូប​ Selfie ម្នាក់​ឯង និង​ជា​ក្រុម​ជាមួយ​ម៉ូតូ​ហុងដា​ Scoopy-I​។ មិន​ចាញ់​គ្នា​ប៉ុន្មាន ខាង MSX វិញ​ ក៏​មាន​ការ​ប្រកួត​តុបតែង​ម៉ូតូ​ MSX ដែល​ត្រូវ​បាន​រចនា​ឡើង​ពី​គំនិត​ច្នៃប្រឌិត​ពី​បេក្ខជន​ដាក់​ពាក្យ​ទូទាំង​ប្រទេស​។ លើសពី​នេះ​ ក៏​មាន​ការ​ប្រកួត​ស្រី​ស្អាត​ Racing Queen Contest លេង​ស្ទីល​បែប Racing Girl ដែល​មិន​ត្រឹមតែ​ស្អាត​ទេ តែ​ថែមទាំង​ឆ្លាត​ ហើយ​ក្លាហាន​ទៀត​ផង​។

 

Honda Battle Day “Gangster VS Scooter” សម្បូរ​ស្រី​ស្អាត ផ្អើល​​កោះពេជ្រ

 

អ្វី​ដែល​ធ្វើ​ឲ្យ​កម្មវិធី​នេះ​កាន់​តែ​រំភើប និង​ភ្ញាក់ផ្អើល​ គឺ​ការ​បង្ហាញ​ម៉ូតូ​របស់ ​MSX ដែល​យើង​ហៅថា​Stun Show ពី​ក្រុម​អ្នកជំនាញ​មកពី​ប្រទេស​ថៃ ​ដែល​បាន​មក​បង្ហាញ​សមត្ថភាព​ពិសេស​ជូន​ទស្សនិកជន ហើយ​ទស្សនិកជន​ក៏​អាច​សាកល្បង​ជិះ​ម៉ូតូ​ក្នុង​ទីតាំង​ដែល​រៀបចំ​ឡើង​យ៉ាង​អស្ចារ្យ​ផង​ដែរ​។

 

ការ​កម្សាន្ត​ជាច្រើន​ដែល​មិន​ធ្វើឲ្យ​ទស្សនិកជន​ធុញ​ទ្រាន់​ គឺ​ការ​លេង​ហ្គេម​ច្រើន​ប្រភេទ ការ​ថតរូប​Cute Cute និង​ពិសេស​ជាង​នេះ​ការ​ចាប់​រង្វាន់ iPad Mini, Sumsung Galaxy, Camera Digital និង​រង្វាន់​ជាច្រើន​ទៀត​សរុប​មាន​  ៥៣​រង្វាន់​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ត្រលប់​ទៅ​ផ្ទះ​វិញ​ជាមួយ​ស្នាម​ញញឹម។

 

សម្រាប់​ព័ត៌មាន​លម្អិត សូម​ទាក់ទង 012 935 955    015 820 158 ៕

 

Honda Battle Day “Gangster VS Scooter” សម្បូរ​ស្រី​ស្អាត ផ្អើល​​កោះពេជ្រ

 

Honda Battle Day “Gangster VS Scooter” សម្បូរ​ស្រី​ស្អាត ផ្អើល​​កោះពេជ្រ

 

អត្ថបទ៖ ពាណិជ្ជកម្ម