កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៤ ​របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​២

កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៤ ​របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​២



សៀមរាប ៖ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប មាន​បើក​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​២៤ ​របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប​អាណត្តិ​ទី​២ ក្រោម​កិច្ច​ដឹកនាំ​ប្រជុំ​របស់ ​លោ​ក ​នូ ផល្លា​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​បណ្ឌិត ​ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀ​ម​រាប​ ដើម្បី​ពិនិត្យ​ពិភាក្សា អនុម័ត​លើ​សេចក្ដីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៣ របស់​ក្រុមប្រឹក្សា​ខេត្ត​ និង​ពិនិត្យ​ ពិភាក្សា ការ​អនុម័ត​លើ​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០១៦ ​របស់​មណ្ឌល​អភិវឌ្ឍន៍​ធនធានមនុស្ស​រដ្ឋបាល​ខេត្តសៀមរាប​ និង​ពិនិត្យ​ពិភាក្សា អនុម័ត​លើ​សំណើសុំ​តែងតាំង​មន្ត្រីរាជការ​ស៊ីវិល​ចំនួន​០៥​រូប​មកពី​រចនាសម្ព័ន្ធ​មន្ទីរ​ក្នុង​ខេត្ត​ និង​បញ្ហា​ផ្សេងៗ​។

ក្នុង​នោះ​ដែរ​ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ ​លោក​ លោកស្រី​ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គ​ណៈ​អភិបាលខេត្ត អាជ្ញាធរ​ជាតិ​អប្សរា​ និង​អស់លោក លោកស្រី ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត នាយករង​រដ្ឋបាល​សាលាខេត្ត ទីចាត់ការ​ទាំង​៦ របស់​រដ្ឋបាល​សាលាខេត្ត អាជ្ញាធរ​ក្រុង ចូលរួម​ផង​ដែរ។​

បន្ទាប់ពី​ការពិនិត្យ​កូរ៉ុម សមាសភាព​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​រួចមក លោក​ នូ ផល្លា បាន​មាន​ប្រសា​សន៍​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៤ អាណត្តិ​ទី​២ របស់​ក្រុមប្រឹក្សា​ខេត្ត សមាជិក​កិច្ចប្រជុំ​ក៏បាន​ធ្វើ​ការ​ត្រួតពិនិត្យ និង​ពិភាក្សា​ទៅតាម​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​បាន​គ្រោងទុក។

បន្ទាប់ពី​ការ​អនុម័ត​ទៅលើ​សេចក្ដីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៣ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​២​រួចមក​កិច្ចប្រជុំ​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​ ពិភាក្សា​លើ​សេចក្ដីព្រាង​របាយការណ៍​ប្រចាំ​ខែមេសា​ ឆ្នាំ​២០១៦​ស្ដីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត ក្នុង​នោះ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក៏​បា​ន​លើកឡើង​នូវ​ចំណុច​មួយ​ដោយ​ផ្ដោត​អំពី បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់ ទៅលើ​ល្បែងស៊ីសង​គ្រឿ​ង​ញៀន​អំពី​បញ្ហា​រង្វាន់​លើកទឹកចិត្ត​បញ្ហា​ទឹក​ស្អាត និង​ការគ្រប់គ្រង​បុរាណ​ដ្ឋាន​ជាដើម។

ក្នុង​នោះ​ដែរ​ លោក​បណ្ឌិត​ ប៊ុន​សុង ​ក៏បាន​ធ្វើការ​បកស្រាយ​បំភ្លឺ​ដល់​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត​ដោយ​បាន​គូស​បញ្ជាក់​ថា ក្នុងនាម​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​បង្ក្រាប​នូវ​ល្បែងស៊ីសង​ និង​គ្រឿងញៀន​ដូច​ភ្លៀងរលឹម​ ព្រមទាំង​បាន​ធ្វើការ​បង្ក្រាប​ទីតាំង​កាស៊ីណូ​ដ៏​ធំ​មួយ​នៅ​កណ្ដាល​ក្រុង​សៀមរាប ហើយ​ចំពោះ​ការ​ផ្តល់​ប្រាក់​រង្វាន់ ​ដល់​មន្ត្រីរាជការ​សាលាខេត្ត​ក៏បាន​ធ្វើការ​បែងចែក​ជូន​ដល់​មន្ត្រីរាជការ​រួចរាល់​ផង​ដែរ ​ក្នុង​នោះ​លោក​បណ្ឌិត​ក៏​បាន​អនុញ្ញាត​ឲ្យ​បណ្ដា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព ​ដែល​មាន​ការ​ពាក់ព័ន្ធ​បាន​ធ្វើ​ការ​បកស្រាយ​បំភ្លឺ​នូវ​រាល់​បញ្ហា ដែល​បាន​លើក​ឡើង​របស់​សមាជិក​ក្រុម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ ខេត្ត​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៤ អាណត្តិ​ទី​២​នេះ​ផង​ដែរ។

ឆ្លងតាម​ការ​បកស្រាយ​របស់​អស់លោក​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​រួចមក មាន​មតិ​បូកសរុប​នៃ​កិច្ច​ប្រ​ជុំ​នោះ លោក ​នូ ផល្លា ក៏បាន​បញ្ជាក់​អំពី​លទ្ធផល ​ដែល​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៤ របស់​ក្រុម​ប្រឹ​ក្សា​ខេត្ត​អាណត្តិ​ទី​២​ ដែល​បាន​អនុម័ត​ទៅលើ​លទ្ធផល​នៃ​កិច្ច​ពិនិត្យ ពិភាក្សា​ទៅតាម​របៀបវារៈ​ ដែ​ល​បាន​គ្រោង​ទុក​ដោយ​ក្នុង​សង្កត់ធ្ងន់​ចំពោះ​មន្ទីរ​មានការ​ពាក់ព័ន្ធ ត្រូវ​មាន​វិធានការ​ធ្វើការ​ដោះ​ស្រា​យ​ប្រកប​ទៅ​ដោយ​សន្តិវិធី។​

ដោយឡែក​ ចំពោះ​របៀបវារៈ​មួយ​ចំណុច ស្ដីពី​ការពិនិត្យ​ពិភាក្សា​អនុម័ត​លើ​សំណើ​សុំ​តែងតាំង​មន្ត្រី​រាជការ​ស៊ីវិល ក្នុង​រចនាសម្ព័ន្ធ​មន្ទីរ​អង្គភាព​ចំនួន​០៥​រូប​ ដោយ​បាន​ធ្វើការ​ប្រជុំ​ជា​សម្ងាត់​ផង​ដែរ​។

ក្នុង​នោះ​ឯកឧត្តម​ ក៏បាន​ធ្វើការ​ជំរុញ ​ដល់​មន្ទីរ​អង្គភាព ​មាន​សមត្ថកិច្ច​ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ការងារ​សន្តិសុខ​ទេសចរណ៍ ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេល​វេលា ​និង​បំបាត់​នូវ​ល្បែងស៊ីសង ​និង​គ្រឿងញៀន​នៅ​តាម​មូលដ្ឋាន​ផង​ដែរ​។

ឯកឧត្តម​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​គណៈ​អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព អាជ្ញាធរ​ជាតិ​អប្សរា និង​អាជ្ញាធរ​ក្រុង​ដែល​បាន​ចូល​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​ខេត្ត​លើក​ទី​២៤​នេះ ដែល​កាន់​ធ្វើ​ឲ្យ​មានការ​ប្រសើរ​ឡើង​ថែមទៀត​ក្នុង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា សំដៅ​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ប្រជាពលរដ្ឋ និង​រួមចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ៕

កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៤ ​របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​២

កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៤ ​របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​២