លោកស្រី ឃួន ឃុន​ឌី នាំ​​យក​អំណោយ​ចែក​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ភ្លើង​ឆេះ​ផ្ទះ​ និង​ខ្យល់​កន្ត្រាក់ ស្រុក​ប្រាសាទ​បល្ល័ង្ក​

លោកស្រី ឃួន ឃុន​ឌី នាំ​​យក​អំណោយ​ចែក​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ភ្លើង​ឆេះ​ផ្ទះ​ និង​ខ្យល់​កន្ត្រាក់ ស្រុក​ប្រាសាទ​បល្ល័ង្ក​

កំពង់ធំ​ ៖ នៅ​រសៀល​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០១៦ លោកស្រី ឃួន ឃុន​ឌី អនុប្រធាន​គណៈកម្មាធិ​ការ​សាខា​កាកបាទ​ខេត្ត​កំពង់ធំ​ បាន​ដឹកនាំ​ក្រុមការងារ ចុះ​ចែក​អំណោយ​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​មួយ​គ្រួសារ កាលពី​ថ្ងៃទី​២៧ ​ខែមេសា ​ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​អន្លង់​ជួរ ឃុំ​ក្រយា ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន​២​គ្រួសារ​នៅ​ភូមិ​សង្វាត ឃុំ​ក្រយា និង​ថ្ងៃទី​២​ ខែ​ឧសភា ឆ្នាំ​២០១៦ មាន​៣​គ្រួសារ ស្ថិតនៅ​ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ។

លោកស្រី ឃួន ឃុន​ឌី បាន​ប្រសាសន៍​សំណេះសំណាល​សួរសុខទុក្ខ​ប្រជាពលរដ្ឋ ​និង​ផ្ដាំផ្ញើ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ក្រុម​គ្រួសារ ជាពិសេស​ចំពោះ​មនុស្ស​ចាស់​ក្មេង​តូចៗ ត្រូវ​គិត​ពី​បញ្ហា​សុខ​ភាព នៅពេល​មាន​ខ្យល់ ឬ​ភ្លៀង ហាម​ជ្រក​ក្រោម​ដើមឈើ ត្រូវ​រក​កន្លែង​មាន​សុវត្ថិភាព ជៀស​វាង​គ្រោះ​មហន្តរាយ ធម្មជាតិ​ដូចជា​រន្ទះបាញ់ ខ្យល់​កន្ត្រាក់​រលំ​ដើមឈើ រលំ​ផ្ទះ​ជាដើម។

ក្នុង​នោះ​ដែរ ​លោកស្រី​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន​រ៉ានី ហ៊ុន សែន ប្រ​ធាន​កាកបាទក្រហមកម្ពុជា​ បាន​ជួយ​ដល់​ប្រជាពលរដ្ឋ ​ដែល​កំពុង​រងគ្រោះ​នេះ​សម​ទៅ​នឹង​ពាក្យ​ទី​ណា​មានទុក្ខ​លំបាក​ទីនោះ​មាន​កាកបាទក្រហម​ចាំ​ជួយ​ជានិច្ច។ លោកស្រី​ក៏បាន​អរគុណ​ចំពោះ​សា​ខា​កាកបាទក្រហម​ខេត្តកំពង់ធំ ​និង​ក្រុមការងារ​ទាំងអស់ ថ្វីត្បិតតែ​អំណោយ​ទាំងនេះ​មាន​សភាព​តិ​ច​តួច​ស្ដួច​ស្ដែង តែ​អាច​ជួយ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាន​មួយ​គ្រា​ដែរ​។

ចុងបញ្ចប់​ លោកស្រី​បាន​ជូនពរ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ជួប​តែ​សេចក្ដីសុខ​ទាំង​៤​ប្រកា គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ហើយ​អំណោយ​ទទួល​បាន​ក្នុង​មួយ​គ្រួសារៗ មាន​អង្ករ​ចំនួន ២៥kg តង់​១ មុង​១ ភួយ​១ ក្រមា​១ សារុង​១ កន្ទេល​១៕