កុមារ​តូច​ៗ​ជិះ​ម៉ូតូ​ឌុប​គ្នា​មួយ​គ្រឿង​៥​នាក់​ ដោយ​មិន​អារម្មណ៍​ពី​គ្រោះថ្នាក់

កុមារ​តូច​ៗ​ជិះ​ម៉ូតូ​ឌុប​គ្នា​មួយ​គ្រឿង​៥​នាក់​ ដោយ​មិន​អារម្មណ៍​ពី​គ្រោះថ្នាក់



ភ្នំពេញ ​៖ ​​ភ្នាក់ងារ​យក​ព័ត៌មាន​កម្ពុជា​ថ្មី​ បាន​ប្រមាញ់​រូបភាព ​ដែល​កុមារ​តូច​ៗ​ចំនួន​៥​នាក់​​​ ​ជិះ​ម៉ូតូ​១​គ្រឿង​ដឹក​គ្នា​ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១​ ស្ថិត​ក្នុង​ទឹកដី​ស្រុក​ស្អាង​ ខេត្ត​កណ្ដាល ​ដោយ​មិន​អារម្មណ៍​ពី​គ្រោះថ្នាក់​កើត​ឡើង​អ្វី​បន្តិច​សោះ។

មូលហេតុ ​ដែល​កម្ពុ​ជា​ថ្មី​ថតរូប​យក​ចុះផ្សាយ​ គឺ​ចង់​បង្ហាញ​ឲ្យ​អាណាព្យាបាល​បាន​ដឹង​រួម​ទាំង​សមត្ថកិច្ច​បាន​ឃើញ​ និង​មាន​វិធានការណ៍​ទប់ស្កាត់​កុំ​បណ្ដែតបណ្ដោយ​ឲ្យ​មាន​សកម្មភាព​បែបនេះ​ជា​បន្ត​ទៀត ​ព្រោះ​នាំ​ឲ្យ​គ្រោះថ្នាក់​ខ្លាំង​ណាស់។

ក្មេង​ទាំង​៥​នាក់​នេះ​ បាន​ជិះ​ម៉ូតូ​សង់​កូរ៉េ​កញ្ចាស់​មួយ​គ្រឿង​អត់​មាន​ស្លាក​លេខ​ អត់​កញ្ចក់​មើល​ក្រោយ។ ពួកគេ​អង្គុយ​លើ​អង្កត់​ឈើ​ ដែល​គេ​ដាក់​សម្រាប់​ដឹក​កញ្ច្រែង​ផ្លែឈើ​ យក​ទៅ​លក់​ ហើយ​ពួកគាត់​អង្គុយ​លើ​នោះ​ និង​ថែមទាំង​មិន​ពាក់មួក​ការពារ​សុវត្ថិភាព​ថែម​ទៀត​ផង។ ចំពោះ​ការ​ធ្វើ​ដំណើរ​វិញ ​ពួកគេ​បើកបរ​លឿន​ តាម​បណ្ដោយ​ផ្លូវ​ជាតិ​ ដែល​សម្បូរ​ទៅ​ដោយ​រថយន្ត​ធំ​ៗ​ដឹក​អីវ៉ាន់​ទៅ​មក​ពី​ប្រទេស​វៀតណាម ​មក​ប្រទេស​កម្ពុជា​នោះ។ សកម្មភាព​នៃ​ការ​បើកបរ​​នេះ ​គឺ​ខុសច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំង​ស្រុង ​ហើយ​​ពុំ​ដឹង​ថា​ ប៉ូលិស​លោក​ចាត់ការ​បែប​ណា​នោះ​ទេ​ បើ​ឃើញ​អ្នកធ្វើ​ដំណើរ​បែបនេះ​នៅ​តាម​ដង​ផ្លូវ​ ឬ​មួយ​ចាំ​ឲ្យ​គ្រោះថ្នាក់​សិន​ទើប​មាន​វិធានការណ៍​ជា​ក្រោយ។ តែ​ច្បាស់​ជា​ហួសពេល​ហើយ៕