ទុស្សេ​ខ្សែភ្លើង​ក្នុង​ផ្ទះ​សំណាក់​«អេជធី» ​ផ្អើល​ដល់​ភ្ញៀវ​រត់​ជាន់​ជើង​គ្នា​ទាំង​ព្រឹក

ទុស្សេ​ខ្សែភ្លើង​ក្នុង​ផ្ទះ​សំណាក់​«អេជធី» ​ផ្អើល​ដល់​ភ្ញៀវ​រត់​ជាន់​ជើង​គ្នា​ទាំង​ព្រឹក

ភ្នំពេញ ​៖ ​​អគ្គិភ័យ​មួយ​បាន​កើត​ឡើង​ក្នុង​បន្ទប់​លេខ​២០៦ ​ផ្ទះសំណាក់​យីហោ​ «អេ​ជ​ធី​» ​មាន​ទីតាំង​ក្រុម​ទី​១​ ភូមិ​ទ្រា​៤ ​សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ ធ្វើ​ឲ្យ​ភ្ញៀវ​ ដែល​កំពុង​ដេក​នាំគ្នា​រត់​ជាន់​ជើង​ទាំង​ព្រឹក។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក ​ថ្ងៃ​ទី​៤ ​ខែ​ឧសភា ​ឆ្នាំ​២០១៦។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ មាន​ផ្សែង​ហុយ​ចេញពី​បន្ទប់​លេខ​២០៦​ ក្នុង​ផ្ទះ​សំណាក់«​អេ​ជ​ធី»។ ភ្លាមៗ​នោះ​ អ្នក​មើល​ការ​ខុសត្រូវ​ បាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់​ តែ​ពុំ​មាន​លទ្ធផល​ ក៏​សុំ​អន្តរាគមន៍​ពី​សមត្ថកិច្ច ​ហើយ​ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ប៉ូលិស​ និង​រថយន្ត​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចំនួន​៤​គ្រឿង​មក​ជួយ​បាញ់​ពន្លត់​ ទើប​រលត់​ទៅ​វិញ។ ចំពោះ​ការ​ខូចខាត​គឺ​សម្ភារៈ​ក្នុង​បន្ទប់​ផ្ទះសំណាក់​ទាំងស្រុង។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ អគ្គិភ័យ​នេះ​ ដោយសារ​ទុស្សេ​ខ្សែភ្លើង។

គួរ​បញ្ជាក់​ថា ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ​មាន​អគ្គិភ័យ​កើត​ឡើង​ចំនួន​២​លើក ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា​ ដែល​ត្រូវ​បាន​ឆេះ​ផ្ទះ​អស់​មួយ​ខ្នង​ និង​បន្ទប់​មួយ​ ក្នុង​ផ្ទះសំណាក់​«អេជធី»។ រាល់​ហេតុការណ៍​កើត​ឡើង ​គឺ​មាន​ការ​អន្តរាគមន៍​​ ​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ប៉ូលិស​ និង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាន់​ពេល​ទាំងអស់៕

​​ទុស្សេ​ខ្សែភ្លើង​ក្នុង​ផ្ទះ​សំណាក់​«អេជធី» ​ផ្អើល​ដល់​ភ្ញៀវ​រត់​ជាន់​ជើង​គ្នា​ទាំង​ព្រឹក