AIP រៀប​ចំ​ការ​ប្រកួត​ជំរុញ​កា​រពាក់​មួក​សុវត្ថិភាព​សម្រាប់​អ្នក​សារព័ត៌មាន

ដើម្បី​បង្កើន​ការ​យល់​ដឹង និង​គាំទ្រ​ការ​ពាក់​មួក​សុវត្ថិភាព អង្គការ​មូល​និ​ធិ​បង្ការ​របួស​អាស៊ី​ (AIP) បាន​រៀប​ចំ​ការ​ប្រកួត​ស្ដី​ពី “ពាន​រង្វាន់​អ្នក​សារព័ត៌មាន​ឆ្នើម​លើ​ការ​ជំរុញ​កា​រពាក់​មួក​សុវត្ថិភាព”។

 

AIP រៀប​ចំ​ការ​ប្រកួត​ជំរុញ​កា​រពាក់​មួក​សុវត្ថិភាព​សម្រាប់​អ្នក​សារព័ត៌មាន

លោក គឹម បញ្ញា

 

លោក គឹម បញ្ញា ប្រធាន​អង្គការ​មូល​និ​ធិ​បង្ការ​របួស​អាស៊ី បាន​និយាយ​ថា កម្មវិធី​នេះ​មាន​គោល​បំណង​ជំរុញ​ការ​អនុវត្ត​ច្បាប់​លើ​ការ​ពាក់​មួក​សុវត្ថិភាព​ចំពោះ​អ្នក​បើក​បរ អ្នក​រួម​ដំណើរ និង​កុមារ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធិ​ភាព។ លើស​ពី​នេះ សារព័ត៌មាន​ដើរ​តួ​នា​ទី​យ៉ាង​សំខាន់​ក្នុង​ការ​អប់រំ​ផ្សព្វផ្សាយ​ដល់​សាធារណជន​ក្នុង​ការ​ផ្លាស់​ប្ដូរ​ឥរិយាបថ​របស់​ពួក​គេ​លើ​មួក​សុវត្ថិភាព​នៅ​ពេល​ធ្វើ​ដំណើរ​តាម​ម៉ូតូ។ ដូច្នេះ​ការ​ចូល​រួម​ពី​អ្នក​សារព័ត៌មាន​នឹង​ចូល​រួម​ចំណែក​សំខាន់​ក្នុង​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​លើ​ការ​ពាក់​មួក​សុវត្ថិភាព។
​ការ​ប្រលង​នេះ​នឹង​ជ្រើស​រើស​អ្នក​សារព័ត៌មាន ​៧​រូប ក្នុង​នោះ​អ្នក​សារព័ត៌មាន​នៅ​តាម​គេហទំព័រ កាសែត​ឬ​ទស្សនាវដ្ដី​ចំនួន​ ៣​រូប វិទ្យុ​ចំនួន​ ២​រូប និង​ទូរទស្សន៍​ចំនួន ​២​រូប។

 

AIP រៀប​ចំ​ការ​ប្រកួត​ជំរុញ​កា​រពាក់​មួក​សុវត្ថិភាព​សម្រាប់​អ្នក​សារព័ត៌មាន
@លក្ខខណ្ឌ​សម្រាប់​អ្នក​ចូល​រួម៖
អ្នក​សារព័ត៌មាន​នៅ​តាម​គេហទំព័រ ទូរទស្សន៍ វិទ្យុ កាសែត ​ឬ​ទស្សនាវដ្ដី ជា​ភាសាខ្មែរ

 

@លក្ខណៈ​វិនិច្ឆ័យ៖
១/ ដាក់​ពាក្យ (៥%)
-ផ្ញើ​សំណុំ​ឯក​សារ​ទាន់​ពេល​វេលា
-ឯក​សារ​គាំទ្រ : ភ្ជាប់​ជាមួយ​អត្ថបទ​ព័ត៌មាន​ទាក់​ទង​នឹង​មួក​សុវត្ថិភាព​ធ្លាប់​ចេញ​ផ្សាយ​មុន​ការ​ប្រកួត​ចំនួន​២ និង​អត្ថបទ​ចូល​រួម​ប្រកួត​ចំនួន​១

 

២/ ខ្លឹមសារ​នៃ​សារព័ត៌មាន (៤៥%)
-ទម្រង់​អត្ថបទ ( ផ្ដើម តួ បញ្ចប់)
-គុណ​ភាព​រូប អត្ថន័យ
-ប្រភព និង​សម្រង់​ពាក្យ​ត្រឹមត្រូវ

 

៣/​​ ប្រសិទ្ធភាព​នៃ​អត្ថបទ (៣៥%)
-ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់ និង​លើក​កម្ពស់​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​លើ​ការ​ពាក់​មួក​សុវត្ថិភាព​ទាំង​អ្នក​បើក​បរ អ្នក​រួម​ដំណើរ ព្រម​ទាំង​កុមារ
-តួលេខ​និង​របាយការណ៍​ថ្មីៗ
-គំនិត​ច្នៃ​ប្រឌិត មាន​ភាព​ចម្រុះ
-អត្ថបទ​ដែល​មាន​អ្នក​ចុច like និង share ច្រើន (១៥%)

 

@ ជយ​លាភី​ទទួល​បាន៖
-ពាន​រង្វាន់ (សម្រាប់​អ្នក​លេខ​១)
-លិខិត​សរសើរ
-ដំណើរ​ទស្សនកិច្ច
-ថវិកា​ពី ៥០០ ០០០រៀល-២ ៦០០ ០០០រៀល

 

AIP រៀប​ចំ​ការ​ប្រកួត​ជំរុញ​កា​រពាក់​មួក​សុវត្ថិភាព​សម្រាប់​អ្នក​សារព័ត៌មាន

 

លោក​អ្នក​សារព័ត៌មាន​ដែល​ចាប់​អារម្មណ៍ អាច​ដាក់​ពាក្យ​ស្នើ​សុំ​​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ដល់​ថ្ងៃ​១៧ មិថុនា ២០១៦ និង​ប្រកាស​លទ្ធផល​នៅ​ខែ​កក្កដា ឆ្នាំ​២០១៦ ​ខាង​មុខ៕

 

សូមអាន៖   តំណាង​អង្គការ UNESCO៖ រៀងរាល់​ ៥​ថ្ងៃ អ្នក​កាសែត​ម្នាក់​ត្រូវ​បាន​សម្លាប់
អត្ថបទ៖ លឹម សុ​នា