ចេតិយ​លោក វណ្ណ ម៉ូលីវណ្ណ យក​លំនាំ​រចនាប័ទ្ម​ប្រាសាទបាគង​

​សៀមរាប​៖ ចេតិយ​លោកតា វណ្ណ ម៉ូលីវណ្ណ កំពុង​ចាប់ផ្តើម​សាងសង់ នៅក្នុង​បរិវេណ​វត្ត​ឥន្ទ្រ​កោ​សី ខេត្តសៀមរាប​។ ចេតិយ​នេះ មានការ​គូរ​ប្លង់​យ៉ាង​ផ្ទិ​ត​ផ្ទ​ង់ ដោយ​អ្នកជំនាញ​ផ្នែក​ស្ថាបត្យកម្ម​។ ចេតិយ​របស់​លោកតា វណ្ណ ម៉ូលីវណ្ណ គឺ​យក​លំនាំ​តាម​រចនាប័ទ្ម​ប្រាសាទបាគង​។​

​បើ​គ្មាន​ការប្រែប្រួល​ទេ ចេតិយ​ឫ​កន្លែង​តម្កល់​ឆ្អឹង របស់​លោកតា​បិតា​ស្ថាបត្យកម្ម វណ្ណ ម៉ូលីវណ្ណ អាច​នឹង​រួចរាល់​នៅ​ចុងខែ​កក្កដា​ខាងមុខនេះ​។ បច្ចុប្បន្ន ក្រុម​ជាង​កំពុង​រួសរាន់​សង់​ចេតិយ​លោកតា វណ្ណ ម៉ូលីវណ្ណ ដែល​ស្ថិត​ជាប់​ខ្លោងទ្វារ​ខាងកើត វត្ត​ឥន្ទ្រ​កោ​សី​។
ចេតិយ​លោក វណ្ណ ម៉ូលីវណ្ណ យក​លំនាំ​រចនាប័ទ្ម​ប្រាសាទបាគង​

​លោក ជឿន ដែលជា​អ្នក​បើកឡាន និង​ជា​អ្នក​មើលថែ​លោកតា វណ្ណ ម៉ូលីវណ្ណ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​រសៀល​ថ្ងៃទី​៣ ឧសភា​ថា ចេតិយ​ដែល​កំពុង​សាងសង់​នោះ គ្រោង​ចំណាយ​ថវិកា​អស់​ជិត ២​ម៉ឺន​ដុល្លារ​។ តាម​ការបញ្ជាក់​ពី​លោក ជឿន ថវិកា​ដែល​យកមក​សង់​ចេតិយ​នេះ បានមកពី​សប្បុរសជន ដែល​គោរព​និង​ស្រឡាញ់​លោកតា វណ្ណ ម៉ូលីវណ្ណ​។

​ទាក់ទង​នឹង​ការប្រើ​រចនាប័ទ្ម​ប្រាសាទបាគង ដើម្បី​ធ្វើ​ចេ​តី​យ លោក ជឿន ដែលជា​មនុស្ស​ជំនិត លោកតា វណ្ណ ម៉ូលីវណ្ណ មិនបាន​បញ្ជាក់​ច្បាស់​នោះទេ តែ​លោក​នៅចាំ​បាន​ថា លោកតា​ធ្លាប់​ប្រា​ប់លោក ថា​ប្រាសាទបាគង​ជា​អតីត​ក្រុង​បុរាណ​ខ្មែរ​។ តាម​គម្រោង​ដែល​បាន​ចុះកិច្ចសន្យា ចេតិយ​លោកតា វណ្ណ ម៉ូលីវណ្ណ គ្រោង​នឹង​រួចរាល់​នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៦ ។ បច្ចុប្បន្ន ចេតិយ​នេះ​សង់​បាន​ប្រមាណ ៦០​ភាគរយ​ហើយ​។​
ចេតិយ​លោក វណ្ណ ម៉ូលីវណ្ណ យក​លំនាំ​រចនាប័ទ្ម​ប្រាសាទបាគង​

​គួរ​បញ្ជាក់ថា លោកតា វណ្ណ ម៉ូលីវណ្ណ នៅ​ឆ្នាំនេះ​មាន​អាយុ​៩០​ឆ្នាំ​ហើយ​។ លោក​បានមក​រស់នៅក្នុង​ខេត្តសៀមរាប កាលពី​ឆ្នាំ​២០១៤ និង​មានបំណង​បញ្ចប់ជីវិត​លោក​នៅលើ​ទឹក​អង្គរ ដែលជា​ទីក្រុង​បុរាណ​ដ៏​រុងរឿង​របស់​ខ្មែរ​មួយ​នេះ​៕