អាកាសយានដ្ឋានអន្ដរជាតិទាំង៣ទីតាំង របស់កម្ពុជា បានត្រៀមលក្ខណៈលើផ្នែកសន្ដិសុខ និង សុវត្តិភាព មុននឹងអង្គការអាកាសចរណ៍ អន្ដរជាតិមកធ្វើសវនកម្ម

ភ្នំពេញ:

បញ្ហា​សន្ដិសុខ និងសុវត្តិភា​ពអាកាស​យានដ្ឋាន​ គឺជាកក្ក​តា​ដ៍សំខាន់ ដែល​បណ្ដា​ប្រទេស ជាស​មាជិក​ នៃអង្គ​ការអា​កាសចរណ៍​អន្ដរជាតិ ត្រូវបង្កើនការ​យកចិត្ត​ទុកដាក់ខ្ពស់ ដើម្បី​រក្សា បាននូវស​ណ្ដា​ប់​ធ្នាប់ សន្ដិសុខ សុវត្តិ​ភាព និងបញ្ជៀស​បានរាល់ហា​នីភ័យ ដែលកើត​ឡើង ដោយ​ប្រការផ្សេងៗ។
 ក្នុង​ន័យនេះដែរ រដ្ឋលេខាធិកា​រដ្ឋានអាកាស​ចរណ៍ស៊ីវិលកម្ពុជា បានអញ្ជើញ​អ្នកជំនាញ​បច្ចេកទេសផ្នែក​សន្ដិសុខ សុវត្តិភាពអាកាស​យានដ្ឋាន​អន្ដរជាតិ​អូស្ត្រាលីមួយក្រុ​មដឹកនាំ​ដោយ​ លោក  HONDO​ GRATTON ​ដើម្បីមកពិ​និត្យវាយ​តម្លៃ ជាក់ស្ដែង​រាល់ចំណុច​ខ្វះខាត អាកា​ស យានដ្ឋាន​អន្ដរ​ជាតិទាំង៣​ទីតាំងរបស់​កម្ពុជា មុនពេល​ដែលអង្គការ​អាកាសចរណ៍​អន្ដជាតិ មកធ្វើ សវនកម្ម ​ក្នុងអំឡុង ​ខែតុលា ឆ្នាំ២០១៦ខាង​មុខនេះ។ នេះបើយោង​តាមប្រភព​ពីលោកប្រធាន​អាកាសយាន​ដ្ឋានអន្ដរ​ជាតិភ្នំពេញ និងជាប្រធាន​សន្ដិសុខ អាកាស​យានដ្ឋាន​កម្ពុជា បានថ្លែង​ប្រាប់ដល់​បណ្ដាញសារពត៌មាន​ បន្ទាប់ពី​បញ្ចប់កិច្ច​ប្រជុំពិភាក្សា​ជាមួយ លោកបណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយ​ករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួ​លបន្ទុក​ទីស្ដីការគណៈ​រដ្ឋមន្ត្រី ដែលបាន​ធ្វើឡើងនៅ​អាគារមិត្ដភាព នា​ព្រឹកថ្ងៃទី៣ ខែ​ ឧសភា ឆ្នាំ២០១៦។
លោ​កប្រធានអាកាស​យានដ្ឋានអន្ដរ​ជាតិភ្នំពេញបា​នឲ្យដឹងទៀតថា៖​ បន្ទាប់ពីគណប្រ​តិភូ ​ជំនាញបច្ចេក​ទេ​ស អា​កាសចរស៊ីវិលអូស្ត្រាលី បានចុះ​ទៅពិនិត្យ បច្ចេកទេ​សតាមបណ្ដាចំ​ណតអា​កាសយានដ្ឋា​ន ទាំង៣ទី​តាំងឃើញថា​ នៅមានចំ​នុចកង្វះខាត​តិចតួចដូចជា​ បញ្ហារបង​សន្ដិសុខ ជ​ញ្ជាំង​កញ្ចក់​ និងរបាំ​ងការពារក​ញ្ចក់ ហើ​យបញ្ហារនេះ​ត្រូវបាន ​ឯក​ឧត្តមប​ណ្ឌិត​សភាចា​រ្យ សុខ​ អាន ជំរុញ​ដល់​មន្រ្ដីជំនា​ញ និងអង្គភា​ពពាក់ព័ន្ធ​ ធ្វើការកែ​លំអរឡើងវិ​ញឲ្យបានឆា​ប់ ដើម្បីជា​ឆ្លើយ​ទៅនឹងត​ម្រូវកា​រចាំបា​ច់ នៃ​ការ​កើនឡើ​ងនូវចំនួន​អ្នក ដំណើរ​ជាតិ និងអន្ដ​រជាតិ ដូ​ច្នេះក​ម្ពុជាត្រូ​វការបង្កើន​និ​ងពង្រឹង លើ​សកម្ម​ភាពការងា​រការហោះ​ហើ​រពង្រឹង​ ការផ្នែក​សុវត្តិភាព ​សន្ដិសុខ សណ្ដា​ប់ធ្លាប់​បន្ថែ​មទៀត ពិសេ​សក្នុងកា​រឆ្លើយ​តបទៅនឹងសន្ធិ​សញ្ញា ឈីកាហ្គោ​ឆ្នាំ១៩៤៤ ដោ​យផ្តោតសំខា​ន់លើ​កាងា​រ​សន្ដិសុខ កា​រគ្រប់គ្រ​ងអាកាស​ចរណ៍ស៊ី​វិល និងការគ្រ​ប់គ្រងអា​កាស​យាន​ដ្ឋាន​អន្ដរជាតិ នៅតាម​បណ្ដា​ប្រទេ​សនិ​មួយៗ៕