រន្ធត់ចិត្ត បងប្អូន​ភ្លោះ ៣ នាក់​ដើរ​ចែក​ខិត្តប័ណ្ណ រក​ម្តាយ​ដែល​បោះបង់ចោល​ពួកគេ​

6 Videos


លើពិភពលោកនេះ សឹងតែគ្មានម្តាយឯណា មានចិត្តតិរច្ឆាន បង្កើតកូនហើយ យកទៅបោះបង់ចោលនោះឡើយ វាមានភាគតិចណាស់ ដូចយ៉ាងកុមារាភ្លោះនៅតូចៗ ៣ នាក់ បានដើរចែកខិត្តប័ណ្ណរមក្តាយរបស់ខ្លួន ដែលបានបោះបង់ចោលពួកគេ ទៅមានប្រុសថ្មី នៅតាមទីសាធារណៈ ដ៏គួរឱ្យអាណោចអធ័ម ។

រន្ធត់ចិត្ត បងប្អូន​ភ្លោះ ៣ នាក់​ដើរ​ចែក​ខិត្តប័ណ្ណ រក​ម្តាយ​ដែល​បោះបង់ចោល​ពួកគេ​

កាលពីថ្ងៃ ២ ឧសភា ដេលី ម៉េល បានផ្សាយរឿងរ៉ាវដ៏គួរឱ្យរន្ធត់ចិត្ត ដែលកើតឡើង នៅប្រទេសចិន មានកុមារាបងបង្អូនភ្លោះ មានអាយុជាង ៤ ឆ្នាំ ចែកខិត្តប័ណ្ណឱ្យអ្នកដំណើរឆ្លងកាត់នៅក្នុងទីក្រុងស៊ឺនជើន មណ្ឌលក្វាងទុង ប្រទេសចិន ដែលខ្លឹមសារនៅក្នុងខិត្តប័ណ្ណនោះ ប្រកាសរកនារីម្នាក់ឈ្មោះ ហាន ហ្ស៊ីនហ៊ួ ត្រូវជាម្តាយ ដែលបានរត់ចោលពួកគេ និង ឪពុក ដោយគ្មានមូលហេតុ ។ ក្រោយមកមានដំណឹងថា នាង ហាន រស់នៅទីក្រុងស៊ឺនជើន ក៏នាំកូនមកតាមរកទីនោះ ទាមងពីខែធ្នូ ឆ្នាំ ២០១៥ ។

រន្ធត់ចិត្ត បងប្អូន​ភ្លោះ ៣ នាក់​ដើរ​ចែក​ខិត្តប័ណ្ណ រក​ម្តាយ​ដែល​បោះបង់ចោល​ពួកគេ​

រឿងរ៉ាវនេះនៅបានបន្តទៀតថា កុមារាភ្លោះទាំង ៣ នាក់នេះជាកូនឥតខាន់ស្លា ជាមួយនាយ ហ៊ួង ដែលជាឪពុករបស់កុមារាភ្លោះនោះ រួចបានរត់ចោលគ្រួសារនេះ ទៅរៀបការជាមួយបុរសម្នាក់ទៀត បានកូនស្រីម្នាក់អាយុ ២ ខួបកន្លះឈ្មោះ ហានហាន ។ មិនបានប៉ុន្មានផង គូស្នេហ៍កូន ៤ នេះបានរកាំរកូសគ្នា រួចនាង ហាន ក៏បានត្រឡប់មករកនាយ ហ៊ួង និង រៀបការជាមួយគ្នា តែបានបោះបង់ចោលកូនភ្លោះទាំង ៣ នាក់នោះគ្មានក្តីអាណិត ។

រន្ធត់ចិត្ត បងប្អូន​ភ្លោះ ៣ នាក់​ដើរ​ចែក​ខិត្តប័ណ្ណ រក​ម្តាយ​ដែល​បោះបង់ចោល​ពួកគេ​

អ្នកដំណើរឆ្លងកាត់ខ្លះ បានឈប់ថតរូប ជួយ Post តាមសង្គមអនឡាញ តែក៏មានអ្នក ខ្លះទៀត ចោទជាសំណួរថា ជារឿងពិត ឬ ជារឿងដែលគេប្រឌិត… ៕

រន្ធត់ចិត្ត បងប្អូន​ភ្លោះ ៣ នាក់​ដើរ​ចែក​ខិត្តប័ណ្ណ រក​ម្តាយ​ដែល​បោះបង់ចោល​ពួកគេ​
រន្ធត់ចិត្ត បងប្អូន​ភ្លោះ ៣ នាក់​ដើរ​ចែក​ខិត្តប័ណ្ណ រក​ម្តាយ​ដែល​បោះបង់ចោល​ពួកគេ​
រន្ធត់ចិត្ត បងប្អូន​ភ្លោះ ៣ នាក់​ដើរ​ចែក​ខិត្តប័ណ្ណ រក​ម្តាយ​ដែល​បោះបង់ចោល​ពួកគេ​
រន្ធត់ចិត្ត បងប្អូន​ភ្លោះ ៣ នាក់​ដើរ​ចែក​ខិត្តប័ណ្ណ រក​ម្តាយ​ដែល​បោះបង់ចោល​ពួកគេ​
រន្ធត់ចិត្ត បងប្អូន​ភ្លោះ ៣ នាក់​ដើរ​ចែក​ខិត្តប័ណ្ណ រក​ម្តាយ​ដែល​បោះបង់ចោល​ពួកគេ​
រន្ធត់ចិត្ត បងប្អូន​ភ្លោះ ៣ នាក់​ដើរ​ចែក​ខិត្តប័ណ្ណ រក​ម្តាយ​ដែល​បោះបង់ចោល​ពួកគេ​

សូរ្យរិទ្ធ (កាពូក)