ស្ត្រីលក់ភេសជ្ជ:ម្នាក់ ត្រូវបានជនសង្ស័យ​ ២នាក់ ចាប់ឡើងរថយន្ត​ទៅបាត់មិន ដឹងពីមូលហេតុ

(បន្ទាយមានជ័យ)៖​ ស្ត្រីខ្មែរជាលក់ភេសជ្ជ: នៅក្នុងផ្សាររោងក្លឿ ប្រទេសថៃម្នាក់ ត្រូវបានជនមិនស្គាល់មុខ២នាក់ ពាក់មួកនិងបិទមុខ ដូចនិនចារចាប់ចូលរថយន្ត​ ដោយមិនដឹងពីមូលហេតុ​ ហេតុការណ៍ធ្វើឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងម៉ោង៧៖៣០នាទីព្រឹក​ ថ្ងៃទី៣​ ​ខែឧសភា​ ឆ្នាំ២០១៦ចំណុចផ្លូវស៊យសាលាដែង ខាងក្រោយហាងមានយីហោ «អឹមអឹម» ក្នុងផ្សារោងក្លឿរប្រទេសថៃ។

បើតាមប្តីរបស់ស្ត្រី​រងគ្រោះ​ ឈ្មោះ​ សាន់ វិទូ ភេទប្រុស អាយុ២៧ឆ្នាំ​បានប្រាប់ឲ្យដឹងថា ប្រពន្ធរបស់ខ្លូន ដែលត្រូវជនមិនស្គាល់ ចាប់យកទៅនោះឈ្មោះ ជ័យ​ សុភ័ណ​ ភេទស្រី​ អាយុ​​២៧ឆ្នាំ​ រស់នៅ​ក្រុងសិ​រីសោភ័ណ​​​មុខរបរលក់ដូរ នៅកន្លែងកើតហេតុនេះតែម្តង។

ប្តីរបស់ស្ត្រីរងគ្រោះបានបន្តទៀតថា នៅមុនកើតហេតុគឺ ប្រពន្ធខ្លួន​បានមកកន្លែងលក់ដូរដូចសព្វដង លុះថ្ងៃកើតហេតុ ​​គឺស្ត្រីរងគ្រោះបានមកដល់កន្លែង​ប្រហែលជា១០នាទី ក៏មានជនសង្សយ័ចំនួន២នាក់ខាងលើ បានបើករថយន្តមកឈប់រួចអង្គុយនិយាយលេង នៅកន្លែងកើតហេតុបានមួយសន្ទុះ ក្រោយមកជនមិនស្គាល់មុខ ខាងលើបានដើរទៅទិញទឹកសុទ្ធ១ដប ពីស្ត្រីរងគ្រោះកំពុងតែលក់ស្រាប់តែភ្លាមៗនោះ ជនមិនស្គាល់មុខទាំង២ខាងលើ បានចាប់ស្ត្រីជាអ្នកលក់ដាក់បញ្ចូល ក្នុងរថយន្តរួចបើក រថយន្តគេចចេញពីកន្លែងកើតហេតុ បាត់ស្រមោលតែម្តង។

អ្នកឃើញហេតុការណ៍​បានឲ្យដឹងថា ​ជនសង្សយ័មានពាក់មួក និងបិទមុខដូចនិនចារ ប៉ុន្តែ៤-៥ថ្ងៃមុន គេបានឃើញជនសង្ស័យ​ខាងលើឧស្សាហ៍ មកអង្គុយនិយាយលេងជាមួយស្រ្តី​រងគ្រោះនេះណាស់។ ក្រោយពីកើតហេតុគេឃើញ មាន​សមត្ថកិច្ចថៃចុះមកត្រួតពិនិត្យ ​និងកំណត់មុខសញ្ញា​ តែយ៉ាងណាពុំទាន់ដឹងថា ជនសង្ស័យ២នាក់នោះ​ជាជនជាតិថៃ​ ឬជនជាតិខ្មែរឡើយ​។

សូមបញ្ជាក់ថា​ ករណីខាងលើនេះ​តាំងពីម្សិលមិញ​ ភ្នាក់ងារ Fesh News បានទូរស័ព្ទទាក់ទង​ និងសាកសួរព័ត៌មានបន្ថែម​ បែរជា​ខាងអគ្គកុងស៊ុល​ប្រចាំខេត្តស្រះកែវ ឆ្លើយអត់ដឹងទេ ចាំសួរគេសិន៕​

ប្រភព ៖

ការចាប់អារម្មណ៍ខ្មែរឡូត៖

ក៏ដូចជា 

គួររំលឹកថា យុវជន​៥នាក់ត្រូវកម្លាំង​​នគរបាលស្រុក​កំពង់ត្រាច​ចាប់ខ្លួន ​កាលពីល្ងាចថ្ងៃទី​២៨ មេសា ២០១៦ ស្ថិត​នៅភូមិ​កំពង់​ត្រាច​ទី១ ឃុំកំពង់ត្រាចខាង​កើត ស្រុកកំពង់ត្រាច បន្ទាប់​ពី​នារី​ម្នាក់​​អះ​អាង​​ថា ពួកគេ​បាន​ចាប់​នាង​យកទៅឃុំក្នុងផ្ទះឈ្មោះ​សុខ សើ រយៈពេល២ម៉ោង ទើបនាង​រត់ចេញវិញបាន បង្ក​​មានការភ្ញាក់​ផ្អើល​​​ដឹង​ដល់​កម្លាំងនគរបាល​ចុះទៅ​ឃាត់​ខ្លួនតែម្តង ។

ប្រភព​ឱ្យដឹងថា យុវជនទាំង៥នាក់ ១-​ឈ្មោះ​សុខ សើ អាយុ​២៤​ឆ្នាំ ២-​ឈ្មោះម៉ៅ វ៉ាន់ណេត អាយុ១៩ឆ្នាំ ៣-​ឈ្មោះ​សោថា ហៅ​សង្ហា អាយុ​២៥​ឆ្នាំ ពួកគេទាំង៣នាក់ រស់នៅក្នុងភូមិ​កំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ​៤-ឈ្មោះ​ចាន់ ឈុន អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កណ្តាលទួល ឃុំកំពង់ត្រាចខាងលិច និងទី៥-បានរត់គេចខ្លួនបាត់​ ដោយកម្លាំង​ស្វែងរក ។ គួរបញ្ជាក់ថា ពួកគេ​ទាំង​៥នាក់នេះ គឺ​ជា​មុខសញ្ញា​​​គ្រឿងញៀន​ ហើយពេលឃាត់ខ្លួននោះត្រូវកម្លាំង​បានពិសោធន៍ឃើញ​ថា ពួកគេ​កំពុង​​ផ្ទុក​នូវ​សារ​ធាតុ​ញៀន​​​ផងដែរ ។

បើតាម​​នារីរងគ្រោះ​ឈ្មោះគាត ស្រីនាង អាយុ​១៨​ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើបាន​ឱ្យ​កោះស្តិភាពដឹងថា ​នាង​ស្គាល់​​យុវជន​ម្នាក់​ក្នុងចំណោមទាំង​៥​នាក់​នោះ ។ មុនពេលកើតហេតុ ពេល​នាងម​ក​​និយាយ​លេង​ជាមួយ ​ក៏ការ​​ដណ្តើម​​ទូរស័ព្ទ​​ពី​នាង តែនាង​​មិន​ព្រម​ឱ្យ ទើប​​ចាប់​ដៃ​នាងអូសទៅ​ក្រោយ​ ហើយ​រុញនាង​ចូលឃុំនៅ​ក្នុងផ្ទះ ។ រយៈពេល២ម៉ោងក្រោយ ​​នាងរត់​ចេញ​​ទ្វារ​ក្រោយ​ ​ហើយនិយាយប្រាប់​ក្រុមគ្រួសារ​ ក៏មានការភ្ញាក់​ផ្អើលចុះទៅចាប់ខ្លួនតែម្តង ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្ត្រីលក់ភេសជ្ជ:ម្នាក់ ត្រូវបានជនសង្ស័យ​ ២នាក់ ចាប់ឡើងរថយន្ត​ទៅបាត់មិន ដឹងពីមូលហេតុ

ស្ត្រីលក់ភេសជ្ជ:ម្នាក់ ត្រូវបានជនសង្ស័យ​ ២នាក់ ចាប់ឡើងរថយន្ត​ទៅបាត់មិន ដឹងពីមូលហេតុ

ស្ត្រីលក់ភេសជ្ជ:ម្នាក់ ត្រូវបានជនសង្ស័យ​ ២នាក់ ចាប់ឡើងរថយន្ត​ទៅបាត់មិន ដឹងពីមូលហេតុ