ហេតុតែ​មិន​ចង់ឱ្យ​គ្រួសារ​ពិបាក​តទៅ​ទៀត

ខេត្តកំពត ​៖ មនុស្ស​​​​ខ្លះ​ច្រើន​​តែ​គិត​ខ្លី​ថា ​អ្នក​​ស្លាប់​រួច​ផុត​ទុក្ខ​អ្វី​ទាំង​អស់ ដោយ​ពុំ​បាន​ពិចារណា​​ ជាក់ស្តែង​បុរស​ម្នាក់​ ដោយសារ​តែ​មាន​​ជំងឺ​​ប្រចាំ​កាយ​​ សំរេចចិត្ត​យក​ខ្សែ​គោ​ទៅ​ចង.ក​នៅ​មែក​អំពិល​ខាង​មុខ​ផ្ទះ​​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័ម ដោយ​​គ្មាន​​អ្នក​​ណា​​ដឹង​ ដែល​ហេតុការណ៍នេះបង្កឱ្យ​ភ្ញាក់​ផ្អើល កាលពីវេលា​​៥​​​​ភ្លឺ​ថ្ងៃ​ទី​៤ ឧសភា ​២០១៦ ស្ថិត​​ក្នុងភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត​ខាង​ត្បូង ស្រុក​កំពង់ត្រាច​ ។

​​បុរសដែលស្លាប់​ឈ្មោះ​ថោ​ង វ​ណ្ណា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​ ​។ ប្រភពដដែល​បន្តថា ​ការ​ប៉ុនប៉ង​​ធ្វើ​អត្តឃាត​របស់​បុរស​រូប​នេះ ​បាន​ព្យាយាម​ធ្វើ​ជា​ញឹកញាប់​ ដោយ​សារ​​តូចចិត្ត​មានជំ​ងឺ​ប្រចាំ​កាយ ប៉ុន្តែ​រាល់​ការ​ប៉ុនប៉ង​ធ្វើ​អត្តឃាត​របស់​គាត់​កន្លង​មក ​មិន​បាន​សំរេច​ទេ ដោយ​សារ​តែ​ក្រុម​គ្រួសារ​តាម​ការពារ​​ជាប់​ ។

លុះ​នៅ​យប់​ថ្ងៃ​កើតហេតុ​ ពេលដែលក្រុមគ្រួសារ​​​​ដេក​ល​ក់​អស់ ជនរង​គ្រោះ​​មិនដឹង​ជា​ឡើង​ទៅ​លួច​ចង.​ក​ធ្វើ​អត្តឃាត​តាំងពី​ថ្មើរ​ណា លុះ​ត្រូវក្រុម​​គ្រួសារ​ភ្ញាក់​ពី​ដំណេក​បាត់​គាត់​ ទើប​មើលទៅ​ដើម​អំពិល​មុខ​ផ្ទះ ​ស្រាប់តែ​ឃើញ​​ជនរងគ្រោះ​​ចង.កជាមួយ​​មែក​អំពិល​ស្លាប់​បាត់​ទៅ​ហើយ​ ។ ​