ធ្វើ​ម៉េច ទើប​ចម្អិនម្ហូប​បាន “​ឆ្ងាញ់​”?

ធ្វើ​ម៉េច ទើប​ចម្អិនម្ហូប​បាន “​ឆ្ងាញ់​”?

​តើ​អ្នក​គិតថា ការងារ​ផ្ទះបាយ លំបាក​ណាស់​មែន​ទេ​? ​ការ​ធ្វើ​ម្ហូប មិន​ត្រឹមតែ​ត្រូវការ​ស្នាដៃ និង​ភាព​ប៉ិនប្រសប់​នោះទេ ប៉ុន្តែ វា​ត្រូវការ​ទឹកចិត្ត និង​សិល្បៈ​នៃ​ការធ្វើ ទើប​ឆ្ងាញ់​។​

​អ្នក​មិន​សូវ​ចេះ​ធ្វើ​ម្ហូប ប៉ុន្តែ អ្នក​អាច​ធ្វើ​វា​បាន​ឆ្ងាញ់ បើ​អ្នក​អនុវត្ត​តាម គន្លឹះ​ណែនាំ​ខាងក្រោម​នេះ​។​

​វិធី​ចម្អិនម្ហូប​បាន​ឆ្ងាញ់​

​ប្រើ​ភ្លើង​តិចៗ​
​ការ​ចម្អិនម្ហូប​ភាគច្រើន មិន​ត្រូវការ​ភ្លើង​ខ្លាំង​នោះ​ទេ ដូច្នេះ សូម​កុំ​ប្រញាប់ ឬ​បន្ទាន់​ខ្លាំងពេក ត្រូវ​រង់ចាំ ឲ្យ​វា​ឆ្អិន​តាម​សម្រួល​។​

​ផ្ទះបាយ​ត្រូវតែ​ស្អាត​ជា​និច្ច​
​ផ្ទះបាយ​ស្អាត ក៏​មាន​ចំណែក ធ្វើ​ឲ្យ​ម្ហូប​ឆ្ងាញ់​ដែរ ពីព្រោះ វា​ធ្វើឲ្យ​អាហា​រមាន​អនាម័យ គ្មាន​មេរោគ និង​ល្អមើល​ទៀតផង​។​

​ប្រើ​កាំបិត​ដែល​មុត​ល្អ​
​ពេល​អ្នក​ហាន់​បន្លែ ឬ​កាប់​សាច់ អ្នក​ត្រូវ​ប្រើ​កាំបិត​ដែល​មុត​ល្អ ដើម្បី​ធ្វើឲ្យ​បន្លែ និង​សាច់ ចេញ​ជា​រូបរាង តាម​អ្នកត្រូវការ​។ យ៉ាងណាមិញ ត្រូវ​ប្រយ័ត្ន​ដៃ​របស់​អ្នកផង​។​

​ប្រើ​ខ្ទះ ឬ​ឆ្នាំង​អា​លុយ​មី​ញូម​
​តើ​អ្នក​ជឿ​ទេ​ថា វា​ពិតជា​អាច ធ្វើ​ឲ្យ​ម្ហូប​របស់​អ្នក មាន​រសជាតិ​ឆ្ងាញ់​? បើ​មិន​ជឿ​សាកល្បង ជាមួយ​ឆ្នាំងដី​សាក​មើលទៅ​។​

​រង់ចាំ​ដល់​វា​ឆ្អិន​ល្អ​
​ទោះបីជា​អ្នក​ហេ​វ ឬ​ប្រញាប់​យ៉ាងណាក្តី អ្នក​មិន​ត្រូវ​បង្ខំ​ភ្លើង ឬ​ឆាប់​យក​វា ចេញពី​ក្នុង​ឆ្នាំង ឬ​ខ្ទះ​ឡើយ រហូត​ដល់​វា​ឆ្អិន​ល្អ បើ​មិន​អឺចឹងទេ វា​អាច​ឆៅ ឬ​គ្មាន​រសជាតិ​ឡើយ ហើយ​ថែមទាំង​អាច ធ្វើឲ្យ​អ្នក​ឈឺ​ទៀតផង​។​

​ជ្រើសរើស​បន្លែ និង​សាច់​ស្រស់ៗ​
​អាហារ​ស្រស់ៗ មិនសូវ​បាត់បង់​រសជាតិ និង​សារធាតុចិញ្ចឹម​ឡើយ ដូច្នេះ ចូរ​យក​តែ​បន្លែ និង​សាច់​ថ្មីៗ ដើម្បី​ធ្វើ​ម្ហូប បើ​អ្នក​ចង់​ឆ្ងាញ់​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។