“​ភ្នែក​ស្ងួត​” អាច​ដោះស្រាយ​ដោយ​វិធី​ទាំង ៥ នេះ​

“​ភ្នែក​ស្ងួត​” អាច​ដោះស្រាយ​ដោយ​វិធី​ទាំង ៥ នេះ​

​តើ​អ្នក​មាន​អារម្មណ៍​ថារ​មាស់ ពេល​អ្នក​ព្រិច​ភ្នែក​ដែរ​ឬទេ​? តើ​ភ្នែក​របស់​អ្នក ឧស្សាហ៍​អស់កម្លាំង​ដែរឬទេ​? តើ​អ្នក​ភ្នែក​របស់​អ្នក ឧស្សាហ៍​ឈឺ​ដែរឬទេ​? តើ​អ្នក​មាន​អារម្មណ៍​ថា ដូចជា​ធ្ងន់​ក្នុង​ភ្នែក​ដែរ​ទេ​? តើ​អ្នក​មាន​អារម្មណ៍​ថា ក្តៅ​ក្នុង​ភ្នែក​ដែរ​ទេ​?

​បើ​មាន សូម​ធ្វើ​តាម​ការណែនាំ ដូចខាងក្រោម​នេះ ពីព្រោះ ភ្នែក​របស់​អ្នក កំពុងតែ​មាន​បញ្ហា​ហើយ​។​

១. ប្រើ​ឧបករណ៍​ផ្តល់​សំណើម ក្នុងផ្ទះ ឬ​កន្លែង​ធ្វើការ​
​ភ្នែក​ស្ងួត អាច​បណ្តាលមកពី បរិយាកាស​មិនសូវ​ល្អ នៅ​កន្លែង​អ្នករស់នៅ​។ កង្វះ​ជាតិ​ទឹក និង​សំណើម អាច​ធ្វើឲ្យ​ភ្នែក​អ្នក​ស្ងួត ហូរ​ទឹកភ្នែក ហើយ​ឧស្សាហ៍​ឈឺ​ចុកចាប់​។​

២. កុំ​ភ្លេច​ព្រិច​ភ្នែក​
​ភ្នែក​ស្ងួត អាច​បណ្តាលមកពី អ្នក​បើ​ភ្នែក​យូរពេក ដែល​ជា​ហេតុ​ធ្វើឲ្យ ខ្យល់​ចូលក្នុង​កែវភ្នែក​ច្រើន​។ ភ្នែក​ស្ងួត​បែបនេះ បណ្តាលមកពី​អ្នក​សម្លឹង​កញ្ចក់​ទូរទស្សន៍ ឬ​កុំព្យូទ័រ​ច្រើនពេក ដូច្នេះ ចូរ​ឧស្សាហ៍​សម្រាក​ភ្នែក​របស់​អ្នក ហើយ​កុំ​ភ្លេច​ព្រិច​ភ្នែក​ផង​។​

៣. កុំ​នៅ​ជិត​ខ្យល់​
​ខ្យល់​កង្ហារ ឬ​ខ្យល់​តាមផ្លូវ ងាយ​នឹង​ធ្វើឲ្យ​អ្នក ជួប​បញ្ហា​ភ្នែក​ស្ងួត​ណាស់ ដូច្នេះ ត្រូវ​ប្រាកដថា អ្នក​នៅ​ឆ្ងាយ​ពី​ខ្យល់​ទាំងនេះ ហើយ​បិទ​ភ្នែក​ភ្លាម ពេល​មាន​ខ្យល់​ខ្លាំង បក់​កាត់មុខ​អ្នក​។​

៤. លាង​ត្របកភ្នែក​
​គ្រូពេទ្យ​ភ្នែក​ភាគច្រើន តែង​ណែនាំ​ឲ្យ​អ្នកជំងឺ ប្រើ​ទឹក​លាង​ភ្នែក ដើម្បី​កាត់បន្ថយ​បញ្ហា​ភ្នែក​ស្ងួត ប៉ុន្តែ ត្រូវ​ប្រាកដថា ទឹក​នោះ​ស្អាត​។​

៥. កុំ​ចេញ​ក្រៅ ដោយ​គ្មាន​វ៉ែនតា​ការពារ​
​វ៉ែន​តាខ្មៅ មិន​ត្រឹមតែ​ធ្វើឲ្យ​ស្រស់​ស្អាត​នោះទេ ប៉ុន្តែ វា​អាច​ជួយ​ឲ្យ​ភ្នែក​របស់​អ្នក មិនសូវ​មាន​បញ្ហា​ផងដែរ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។