ហុងស៊ុយ និង​វិធី​រើរ​ទៅ​នៅ​ផ្ទះ​ថ្មី ដោយ​មិន​ឲ្យ​រញ៉េរញ៉ៃ​

ហុងស៊ុយ និង​វិធី​រើរ​ទៅ​នៅ​ផ្ទះ​ថ្មី ដោយ​មិន​ឲ្យ​រញ៉េរញ៉ៃ​

​ផ្លាស់​ទៅ​នៅ​ផ្ទះ​ថ្មី មែន​ដែរឬទេ​? ជាដំបូង សូម​អបអរសាទរ​ផង​! យ៉ាងណាមិញ មុន​ពេល​អ្នក​ផ្លាស់ប្តូរ​ទីលំនៅ អ្នក​ត្រូវ​ស្វែងយល់ និង​ធ្វើ​តាម​ការណែនាំ​ខាងក្រោម​នេះ ដើម្បី​សេចក្តីសុខ លាភ​ទ្រព្យ និង​មិន​សូវ​ពិបាក ពេល​ចូល​ទៅ​នៅ​។​

​អឺចឹង តើ​អ្នក​ត្រូវ​ដឹង​រឿង​អ្វី​ខ្លះ មុន​ពេល​រើរ​ផ្ទះ​?

​សុំ​សេចក្តីសុខ ពេល​ចេញពី​ផ្ទះ​ចាស់ ទៅ​ផ្ទះ​ថ្មី​
​រឿងនេះ វា​ជា​ផ្លូវ​ងងឹត​មែន ប៉ុន្តែ អ្នក​មិន​គួរ​ចោល ប្រពៃណី​បែប​នេះ​ឡើយ ដូច្នេះ អ្នក​ត្រូវ​សុំ​លា និង​សុំ​ទៅ​ចូល​រស់នៅ ក្នុង​ផ្ទះ​ថ្មី​។​

​រៀបចំ​កន្លែង នៅ​ផ្ទះ​ថ្មី​ឲ្យ​ហើយ​
​អ្នក​ត្រូវ​រៀបចំ​កន្លែង និង​របស់របរ នៅ​ផ្ទះ​ថ្មី​ជាមុន ថា​តើ​របស់​ណា ត្រូវដាក់​កន្លែង​ណា ដើម្បី​ងាយស្រួល ក្នុង​ការរៀបចំ ហើយ​ចំណេញ​ពេលវេលា​។​

​ដាក់​របស់​ក្នុង​កេះ ហើយ​ដាក់​ឈ្មោះ​
​ដើម្បី​ងាយស្រួល​រក ហើយ​មិន​បាត់​របស់ អ្នក​គួរ​រៀប​វា ដាក់​នៅក្នុង​កេះ ដើម្បី​ចំណាំ ពេល​រើរ​ទៅ​រៀប​ក្នុង​ផ្ទះ​ថ្មី​។​

​ចោល​របស់​គ្មាន​ប្រយោជន៍​
​ពេល​រើរ​ផ្ទះ អ្នក​អាច​នឹង​ឃើញ របស់របរ​ចាស់ៗ ឬ​មិន​ធ្លាប់​ប្រើ​ជា​ច្រើន ដូច្នេះ បើ​អ្នក​គិតថា វា​មិន​សម​នឹង​ផ្ទះ​ថ្មី ហើយ​អ្នក​មិន​ត្រូវ​ការប្រើ​វា​នោះទេ ចូរ​បរិច្ចាក ឬ​ឲ្យទៅ​អ្នកជិតខាង ឬ​អ្នក​ជញ្ជូន​អីវ៉ាន់​ទៅ គេ​ប្រាកដជា​អរគុណ​អ្នក ជា​មិនខានឡើយ​។​

​ពិនិត្យមើល​ឲ្យ​គ្រប់​ជ្រុងជ្រោយ​
​មុន​នឹង​ចាកចេញ​ទៅ​ផ្ទះ​ថ្មី អ្នក​ត្រូវ​ប្រាកដ និង​ដើរ​មើល​ជុំវិញ​ផ្ទះ ក្រែង​មាន​សល់​របស់​ចាំបាច់ ដែល​អ្នកត្រូវការ​។ ក្រៅពីនេះ ត្រូវ​ពិនិត្យមើល​ភ្លើង​ធូប ភ្លើងអគ្គិសនី និង​ទឹក​ផងដែរ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។