ប្រវត្តិរូបសង្ខេប របស់លោក Sean និងកញ្ញា Esther តួឯកក្នុងរឿង «កូនក្រមុំបំណុល» ដែលកំពុងទទួលបាន ការគាំទ្រយ៉ាងខ្លាំង ពីអ្នកគាំទ្រកម្ពុជា (មានវីដេអូ)

ថៃ៖ នាពេលបច្ចុប្បន្ន ចំពោះប្រិយមិត្តដែលនិយមចូលចិត្តទស្សនាខ្សែភាពយន្តភាគថៃ ភាគច្រើនគឺពួកគេប្រាកដជាបានស្គាល់ នូវតួឯកស្រីប្រុសទាំង២នាក់នេះហើយ ដែលពួកគេបានដើរតួជាមួយគ្នា នៅក្នុងរឿង «កូនប្រសារបំណុល» ឬ «leh Ratee» និងបានចាក់ផ្សាយ នៅក្នុងបុស្តិ៍ទូរទស្សន៍ល្បីឈ្មោះ ក្នុងប្រទេសកម្ពុជា ទៀតផង។ ដោយរឿងនេះផងដែរ គឺកំពុងតែទទួលបានការគាំទ្រជាខ្លាំងពី សំណាក់អ្នកគាំទ្រកម្ពុជា និង អ្នកគាំទ្រពីគ្រប់មជ្ឈដ្ឋានផ្សេងទៀតផងដែរ ប៉ុន្តែមិនថាយ៉ាងណា ប្រហែលជាមានប្រិយមិត្តមួយចំនួន នៅមិនទាន់បានដឹងពីជីវប្រវត្តិខ្លះៗរបស់តួសម្តែងទាំង២នាក់នេះនៅឡើយទេ។

ដូចនេះ សូមលើកយក ជីវប្រវត្តិសង្ខេបខ្លះៗ អំពីតួឯកទាំង២នាក់នេះ ដើម្បីឲ្យប្រិយមិត្តKhmerload បានជ្រាបកម្សាន្តដូចតទៅ៖

តួឯកស្រីមានឈ្មោះពេញថា Esther Supreeleela ឈ្មោះហៅក្រៅថា Esther កញ្ញាបានកើតនៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ១៩៩៤ នៅឯទីក្រុងបាងកក ប្រទេសថៃ។ កញ្ញាមានសញ្ញាតិ ថៃ កាត់ ម៉ាឡេស៊ី។ Esther នាងមានកម្ពស់ ១៦៧សម ទម្ងន់ ៤២គីឡូក្រាម និងកាន់សាសនាគ្រិស្ត។ លើសពីនេះ Esther នាងសម្តែងបានចំនួន១៤រឿងមកហើយ ហើយសុទ្ធសឹងតែជារឿងល្បីៗថែមទៀតផង។ កញ្ញាក៏ធ្លាប់បានទទួលបានពាន់រង្វាន់ Miss Cawall កាលពីឆ្នាំ២០០៩កន្លងទៅផងដែរ។ Esther នាងជាតារាសម្តែងវ័យក្មេង និងជាតារាម៉ូដែល ល្បីឈ្មោះក្នុងប្រទេសថែមទៀតផង។

រីឯតួប្រុសវិញមានឈ្មោះថា Sean Jindachot ជាឈ្មោះក្នុងសិល្បៈ រីឯឈ្មោះដើមកំណើតវិញ មានឈ្មោះថា Torn Jindachot ប៉ុន្តែឈ្មោះហៅក្រៅវិញ ហៅថា Sean លោកមានបងស្រី ជាតារាសម្តែងមានឈ្មោះថា Ploy jindachot។ គួរឲ្យដឹងថា Sean កើតនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ១៩៨៨ និង មានកម្ពស់១៧៤សម។ Sean ធ្លាប់សម្តែងបានជាង១០រឿងមកហើយ។ ហើយលោកក៏ជាតារាសម្តែង និងតារាម៉ូដែល ល្បីឈ្មោះនៅក្នុងប្រទេសថៃផងដែរ។

គួរឲ្យដឹងថា Sean និង Esther ចាប់ផ្តើមសម្តែងរឿងជាមួយគ្នា ដំបូងគឺរឿង «leh Ratee» កាលពីឆ្នាំ២០១៥។ ស្របពេលជាមួយគ្នានេះដែរ នៅក្នុងឆ្នាំ២០១៥ដដែល ពួកគេក៏បានសម្តែងរួមគ្នាមួយរឿងទៀត គឺរឿង«Ugly duckling: Boy’s Paradise» ដែលរឿងបន្ទាប់នេះគឺ ពួកគេបានទទួលការចាប់អារម្មណ៍ ច្រើនជាងរឿងមុនៗទ្វេរដងទៅទៀត ព្រមទាំងទទួលបានការគាំទ្រខ្លាំងមែនទែន ពីសំណាក់អ្នកគាំទ្រពីគ្រប់មជ្ឈដ្ឋានទាំងអស់ មិនថាក្នុងឬក៏ក្រៅប្រទេសនោះទេ។ ហើយរឿងទាំង២ដែលពួកគេសម្តែងរួមគ្នានេះ គឺថាមានសុទ្ធសឹងតែឈុតស្និទ្ធិស្នាលផ្អែមល្អែម ជាពិសេសទៀតនោះគឺឈុតថើបគ្នា បើនិយាយទៅគឺច្រើនតែម្តង ដែលទាំងនេះហើយជាហេតុធ្វើឲ្យមានអ្នកគាំទ្ររឹតតែស្រលាញ់ និងចូលចិត្តអ្នកទាំង២ទ្វេរដងឡើង។

ប៉ុន្តែមិនថាយ៉ាងណា អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៀតនោះគឺ មានប្រិយមិត្តអ្នកគាំទ្រជាច្រើន មានភាពសង្ស័យទៅលើទំនាក់ទំនង ស្អិតរមួតរវាងអ្នកទាំង២ ថាតើអ្នកទាំង២នាក់នេះ គឺជាសង្សារនឹងគ្នាយ៉ាងពិតប្រាកដមែន ឬមួយយ៉ាងណា ពីព្រោះឃើញថា អ្នកទាំង២ ពិតជាស្និតស្នាលនឹងគ្នាខ្លាំងមែនទែន ទាំងក្នុង និងក្រៅសាច់រឿង គឺដូចជាសង្សារនឹងគ្នាដូច្នោះឯង។ ហើយអ្វីដែលអ្នកគាំទ្រជាច្រើន ប្រាថ្នានោះ គឺចង់ឲ្យអ្នកទាំង២ ស្រលាញ់គ្នាមែនទែន ទាំងក្នុង និងក្រៅឈុតឆាកផងដែរ៕

កំណត់ហេតុខ្មែរឡូត

កាលពីកំឡុងខែមេសា តារាប្រុសថៃដ៏ល្បី លោក Sean Jindachot បានមកលេងទឹកដីអង្គរស្ងាត់ៗ ដែលធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

តារាប្រុសរូបនេះ បានបង្ហោះរូបថតជាច្រើនសន្លឹក ក្នុងបណ្តាញសង្គម ជាប់ជាមួយប្រាសាទអង្គរវត្ត និងទីកន្លែងស្អាតមួយចំនួនទៀត នៅខេត្តសៀមរាប។

ចំពោះវត្តមានរបស់ លោក Sean Jindachot បានធ្វើឲ្យអ្នកគាំទ្រជាច្រើននាក់ មានចិត្តរំភើប ពេលបានឃើញ តារាក្នុងក្រអៅបេះដូងរបស់ពួកគេ មកលេងទឹកដីអង្គរបែបនេះ។ មិនត្រឹមតែប៉ុណ្ណោះ ពេលដែលលោកវិលត្រឡប់ទៅ ប្រទេសថៃវិញ លោកក៏បាននិយាយប្រាប់ទៅកាន់អ្នកគាំទ្រកម្ពុជាថា នៅពេលដែលលោកវិលត្រឡប់មកលេង ប្រទេសកម្ពុជាលើកក្រោយទៀត លោកនឹងនាំEsther មកជាមួយគ្នាដែរ។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload