​Ampler​ ​Hawk​ ​កង់​អគ្គិសនី​ ​សម្រាប់​អ្នក​រស់​នៅ​ក្នុង​ទី​ក្រុង​

Ampler​ ​Hawk​ ​ជា​កង់​អគ្គិសនី​ ​ប្រភេទ​ថ្មី​មួយ​ទើប​ត្រូវ​បាន​គេ​​ផលិត​​ឡើង​ ​ដោយ​មាន​រូប​រាង​ទាក់​ទាញ​ ​និង​មាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​។​

 

​Ampler​ ​Hawk​ ​កង់​អគ្គិសនី​ ​សម្រាប់​អ្នក​រស់​នៅ​ក្នុង​ទី​ក្រុង​

 

កង់​អគ្គិសនី​​នេះ ​ត្រូវ​បាន​គេ​រចនា​ឲ្យ​មាន​រាង​ដូច​ទៅ​នឹង​កង់​ធម្មតា​ ​ដោយ​អាគុយ​របស់​វា​​ត្រូវ​បាន​គេ​បង្កប់​ក្នុង​តួ​ខ្លួន​​តែ​ម្ដង​ ។ វា​មាន​ទម្ងន់​តែ​ ​១៤​គីឡូក្រាម​តែ​ប៉ុណ្ណោះ​ ​ស្រាល​ជាង​កង់​អគ្គិសនី​ទូទៅ​ដល់​ទៅ​ជាង​ ​៣០%​ ​ ​ឯណោះ​​។​

 

​Ampler​ ​Hawk​ ​កង់​អគ្គិសនី​ ​សម្រាប់​អ្នក​រស់​នៅ​ក្នុង​ទី​ក្រុង​

 

កង់​អគ្គិសនី​នេះ​ ​អាច​ធ្វើ​ដំណើរ​បាន​ចម្ងាយ​ ​៦០​គីឡូម៉ែត្រ​ ​អម​ជា​មួយ​ល្បឿន​ ​៣៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​សម្រាប់​ពេល​មាន​ថាមពល​ពេញ​។ តម្លៃ​ចន្លោះ​ពី​ ​១ ៩០០​ ​ទៅ​ ​២ ៥០០​ដុល្លារ​ ​​ទៅ​តាម​ប្រភេទ​កង់​​៕​

 

 

អាន​បន្ត​ ​៖​ ​ កុមារា​​ហ្វាំង​ឡង់​​​​ទទួល​​ប្រាក់​រង្វាន់​ ១០ ០០០ ដុល្លារ​ក្រោយ​រក​ឃើញ​បញ្ហា​លើ Instagram

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ ​theverge