សាលា​រាជធានី នឹង​ស្ថាបនា​ផ្លូវ​អម​សង្ខាង ​ផ្លូវដែក​ពី​ផ្លូវជាតិ​លេខ​៥ ដល់​បឹង​កក់ ​និង​កំណាត់​ផ្លូវ​ទំនប់​កប់​ស្រូវ​

សាលា​រាជធានី នឹង​ស្ថាបនា​ផ្លូវ​អម​សង្ខាង ​ផ្លូវដែក​ពី​ផ្លូវជាតិ​លេខ​៥ ដល់​បឹង​កក់ ​និង​កំណាត់​ផ្លូវ​ទំនប់​កប់​ស្រូវ​

ភ្នំពេញ ៖ កំណាត់​ផ្លូវ​ចំនួន​២​ខ្សែ ផ្លូវ​អម​សង្ខាង ​ផ្លូវដែក​(គីឡូម៉ែត្រ​លេខ​៦) ចាប់ពី​ផ្លូវជាតិ​លេខ​៥ ដល់​បឹង​កក់ ​និង​កំណាត់​ផ្លូវ​ទំនប់​កប់​ស្រូវ សាលា​រាជធានី​ភ្នំពេញ​ និង​ការ​ជួសជុល​ដោយ​ចាក់​បេតុង​ក្នុង​ពេល​ឆាប់ៗ​នេះ។

គម្រោងការ​នេះ ​ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​លើក​យក​ទៅ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ កាលពី​ព្រឹក​ថ្ងៃ​ទី​០៤​ ខែ​ឧសភា​ ឆ្នាំ​២០១៦ នៅ​សាលា​រាជធានី​ភ្នំពេញ។

បើ​តាម​ការ​បង្ហាញ​បាន​ឲ្យ​ដឹង​ថា កំណាត់​ផ្លូវ​ទំនប់​កប់​ស្រូវ ដែល​នឹង​ត្រូវ​ធ្វើការ​ជួសជុល​ឡើង​វិញ​នេះ ​មាន​ប្រវែង​ជាង​១២​គីឡូម៉ែត្រ និង​ផ្លូវ​អម​សង្ខាង​ផ្លូវ​រថភ្លើង​មាន​ប្រវែង​ជាង​៥​គីឡូម៉ែត្រ​ ចាប់​ពី​ផ្លូវជាតិ​លេខ​៥ ដល់​ផ្លូវ​បឹង​កក់។ ប៉ុន្តែ​ក្នុង​កិច្ចប្រជុំ​នោះ​ គេ​សង្កេតឃើញ​តំណាង​ក្រុមហ៊ុន​ធំៗ​ដែល​ធ្លាប់​ធ្វើ​ផ្លូវ​ក្នុង​ក្រុង​ ចូលរួម​ជាច្រើន​ក្រុមហ៊ុន​ផង​ដែរ តែ​គេ​មិន​តម្រូវ​ឲ្យ​អ្នកសារព័ត៌មាន កាសែត​ ឬ​ទូរទស្សន៍​ចូល​ថតរូប និង​យក​ព័ត៌មាន​នោះ​ទេ។

នៅ​ក្នុង​គេហទំព័រ​សង្គម​ហ្វេ​ស​ប៊ុ​ក របស់​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​បា​ន​សរសេរ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​យើង បាន​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​សំខាន់​២​ចំណុច​ ៖

១-​ផ្លូវ​ទំនប់​កប់​ស្រូវ នៅសល់​ប្រវែង​១២,៧​គីឡូម៉ែត្រ​ទៀត នឹង​ត្រូវ​បែងចែក​ឲ្យ​៣​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​។ ជំហាន​ទី​១-ត្រូវ​ស្ថាបនា​មួយ​ចំហៀង​ប្រវែង​៧​ម៉ែត្រ កម្រាស់​២​តឹក ប្រើ​រយៈ​៤​ខែ ត្រូវតែ​រួចរាល់​ជំហាន​ទី​១នេះ។

២-​ការស្ថាបនា​ផ្លូវ​អម​សង្ខាង​ផ្លូវដែក​ពី​ផ្លូវជាតិ​លេខ​៥ រហូតដល់​ផ្លូវ​R6(​បឹង​កក់​) មាន​ប្រវែង ៥,៦២​គីឡូម៉ែត្រ ដែល​ត្រូវ​ស្ថាបនា​៧​ម៉ែត្រ​សង្ខាង​ផ្លូវ​រថភ្លើង។ បច្ចុប្បន្ន ក្រុមការងារ​ត្រូវ​សិក្សា​បន្ថែម​នូវ​ផល​ប៉ះពាល់ និង​លក្ខណៈ​បច្ចេកទេស​ឲ្យ​បាន​ច្បាស់លាស់ ហើយ​ក្រុមការងារ​ នឹង​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​នៅ​សប្ដាហ៍​ក្រោយ​៕សាលា​រាជធានី នឹង​ស្ថាបនា​ផ្លូវ​អម​សង្ខាង ​ផ្លូវដែក​ពី​ផ្លូវជាតិ​លេខ​៥ ដល់​បឹង​កក់ ​និង​កំណាត់​ផ្លូវ​ទំនប់​កប់​ស្រូវ​