អធិការ​ស្រុក​ចុងកាល់ ដឹកនាំ​កម្លាំង​ជួយ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​

ឧត្តរមានជ័យ ៖ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៦ លោក​វរសេនីយ៍ទោ បឿ អឿ​ល អធិការ​នគរបាល​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ចុងកាល់ បាន​ដឹកនាំ​កម្លាំង ​ក៏ដូចជា​កម្លាំង​ប៉ុស្តិ៍​ពង្រ សរុប​១២​នាក់ ចុះ​ជួយ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ កាលពី​ល្ងាច​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៦​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ការដែល​កម្លាំង​ចុះ​មក​រុះរើ​នោះ ​មាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​និង​ទាហាន​សឹក​រង​សរុប​រួមមាន ​ចំនួន​២០​នាក់​។

ផ្ទះ​ប្រជាពលរដ្ឋ​ដែល​កម្លាំង​នគរបាល​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ចុងកាល់​ជួយ​រុះរើ​នោះ ស្ថិតនៅ​ក្នុង​ភូមិ​តា​ប៉ែន ឃុំ​ពង្រ ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ​។

សមត្ថកិច្ច​ប៉ូលិស នឹង​បន្ត​ធ្វើជា​បន្តបន្ទាប់​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​នោះ​៕