លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង ចុះ​ផ្សព្វផ្សាយ​អំពី​ការ​ដាំ​បន្លែ​ឲ្យ​មាន​គុណភាព​ល្អ​

លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង ចុះ​ផ្សព្វផ្សាយ​អំពី​ការ​ដាំ​បន្លែ​ឲ្យ​មាន​គុណភាព​ល្អ​



ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ​២០១៦ លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​ ខេត្ត​ព្រៃវែង បាន​សម្ដែង​នូវ​ការ​កោតសរសើរ​ចំពោះ​ប្រជាពលរដ្ឋ​ភូមិ​អ្នក​តាជ​យ័ ភូមិ​ត្រពាំង​ប្រស្រែ​ និង​ប្រស្រែ​កើត​ ឃុំ​គោគ​គង់​លិច ស្រុក​ក​ញ្ជ្រៀ​ក ខេត្ត​ព្រៃវែង ក៏​ដូចជា​មន្ត្រី​កសិកម្ម​ស្រុក ក្រុម​អ្នក​បច្ចេកទេស​កសិកម្ម​ភ្នាក់ងារ​ផ្សព្វផ្សាយ​ឃុំ បាន​យកចិត្ត​ទុក្ខ​ខ្ពស់​ក្នុង​ការ​បណ្ដុះបណ្ដាល​ប្រជាពលរដ្ឋ​លើ​ការ​ដាំ​បន្លែ សម្រាប់​បម្រើ​ទីផ្សារ​ក្នុងស្រុក និង​ទៅ​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត ដើម្បី​បង្កើន​ប្រាក់​ចំណូល​ក្នុង​ជីវភាព​គ្រួសារ​បាន​មួយ​ចំណែក​ធំ។

លោក​បន្ត​ថា កត្តា​ជោគជ័យ​របស់​កសិករ​នេះ ​គឺ​ដោយសារ​ពួកគាត់​ នៅ​ពេល​ក្រុម​បច្ចេកទេស​បណ្ដុះបណ្ដាល​បង្រៀន គឺ​ពួកគាត់​បាន​យកចិត្តទុកដាក់​ស្តាប់ ដល់ពេល​យក​មក​អនុវត្ត ទទួល​បាន​ជោគជ័យ។

លោក​បាន​ណែនាំ​ដល់​កសិករ​ទាំងអស់​ អនុវត្ត​ទៅតាម​បច្ចេកទេស សូម​កុំ​ប្រើប្រាស់​ថ្នាំ​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ សូម​ប្រើប្រាស់​ថ្នាំ​ធម្មជាតិ​ទើប​មិន​ប៉ះពាល់​សុខភាព​។​

​លោក លោម យ៉ា​ត ប្រជាកសិករ​រស់នៅ​ភូមិ​ត្រពាំង​ស្រែ​លិច ដាំ​បន្លែ​ឃុំ​គោគ​គង់​លិច ស្រុក​ក​ញ្ជ្រៀ​ក ខេត្ត​ព្រៃវែង បាន​អំពាវនាវ​ឲ្យ​បងប្អូន​មក​ទិញ​បន្លែ នៅ​ភូមិ​របស់​លោក មាន​បន្លែ​មាន​គុណភាព​ខ្ពស់​ទុក​បាន​យូរ ហូប​មិន​ប៉ះពាល់​ដល់​សុខភាព ប្រើប្រាស់​ជីធម្មជាតិ​សុទ្ធ៕​
លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង ចុះ​ផ្សព្វផ្សាយ​អំពី​ការ​ដាំ​បន្លែ​ឲ្យ​មាន​គុណភាព​ល្អ​

លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង ចុះ​ផ្សព្វផ្សាយ​អំពី​ការ​ដាំ​បន្លែ​ឲ្យ​មាន​គុណភាព​ល្អ​