មហាជន​ និង​អ្នក​សិល្បៈ​និយាយ​ចំអក​ឲ្យ​ប៉ែន​ចំ​រ៉ុង

មហាជន​ និង​អ្នក​សិល្បៈ​និយាយ​ចំអក​ឲ្យ​ប៉ែន​ចំ​រ៉ុង



ចំពោះ​រឿងរ៉ាវ​ស្នេហា​របស់​តារា​សិល្បៈ​លោក​ប៉ែន ចំ​រ៉ុង​ នេះ​ដែរ​ត្រូវ​បាន​មហាជន​មួយ​ចំនួនធំ​លើក​យក​មក​ធ្វើជា​ប្រធានបទ​ពិភាក្សា​គ្នា​នៅ​តាម​តៀម​កាហ្វេ​ថា ពួកគាត់​មានការ​ស្អប់ខ្ពើម​ណាស់​ចំពោះ​ពិធីការ​ប៉ែន ចំ​រ៉ុង​ ដែល​មិន​ចេះ​ទទួលខុសត្រូវ​នៅ​ទង្វើ​ ដែល​ខ្លួន​បាន​ធ្វើ​មក​លើ​នាង​ភិន សុ​ដា​លី​ស ​ដែល​ជា​គូស្នេហ៍​រហូត​នាង​មាន​ផ្ទៃពោះ ហើយ​អាង​តែ​ខ្លួន​ជា​មនុស្ស​ប្រុស​ដើរ​តែ​ធ្វើបាប​បោក​យក​ខ្លួន​ស្រីៗ​ម្តង​ ស្រឡាញ់​អ្នកនេះ​ម្តង​ស្រឡាញ់​អ្នកនោះ។ ពួកគាត់​និយាយ​រិះគន់​ចំៗ​ទៀត​ថា លោក​ប៉ែន ចំ​រ៉ុង ​ក៏​មាន​ម្ដាយ​ជា​ស្រី មាន​បងស្រី​ប្អូន​ស្រី​ដែរ​ មិន​គួរ​ណា​ យក​លេស​បន្តិចបន្តួច​មក​ដាក់បន្ទុក​លើ​ភរិយា ​ដែល​គ្នា​សុខចិត្ត​កាត់​កេរ្តិ៍​កាត់​ខ្មាស​រត់​ចេញ​ពី​ផ្ទះ​មក​រស់នៅ​ជាមួយ​ខ្លួន​ ហើយ​បែរជា​ប្តឹង​លែងលះ​នាង​យ៉ាង​នេះ​សោះ ពោល​លោក​ប៉ែន ចំ​រ៉ុង​ពិតជា​មនុស្ស​អាត្មានិយម​ណាស់។ ដោយឡែក​តារា​សិល្បៈ​នាង​ឆ​យី​ វិញ​បាន​សរសេរ​សារ​បែប​ចំអក​ឲ្យ​ប៉ែន ចំ​រ៉ុង​បង្ហោះ​នៅលើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ដែល​មាន​ខ្លឹមសារ​ថា «​មនុស្ស​ស្រី​តែងតែ​ជា​ល្បែង​សម្រាប់​របស់​មនុស្ស​ប្រុស​រហូត​មក​…​ទឹកភ្នែក​ហូរ​ឡើង​ចង់​ស្ងួត​ពី​ខ្លួន​គ្មាន​អ្នក​ណា​ម្នាក់​យល់​ទេ​​ ភាព​ឈឺ​ចាប់​ជា​ថ្នាំ​សម្រាប់​បន្សាប​ភាព​ទន់ជ្រាយ​ចេះ​ទទួលខុសត្រូវ​លើ​ជីវិត​ខ្លួនឯង ​និង​ជីវិត​តូច​មួយ​ដែល​រៀបនឹង​កើតមក​មើល​ពិភពលោក​នេះ ខ្ញុំ​ធ្លាប់​ឆ្លងកាត់​យល់ច្បាស់​ណាស់​នូវ​អារម្មណ៍​មួយ​នេះ ពពោះ​ម្នាក់ឯង​គ្មាន​ប្តី​នៅ​ក្បែរ ហែល​ឆ្លង​ទឹកភ្នែក ហែល​ឆ្លង​ភាព​ឈឺចាប់ ហែល​ឆ្លង​សម្ដី​ពួក​ឆ្កែ​ចាំតែ​មើល​ពី​កំហុស ភ្លេច​ខ្លួនឯង​ជា​អ្នកណា ខ្ញុំ​ចាប់ផ្តើម​ពី​សូន្យ​ទម្រាំ​មកដល់ពេលនេះ​ ដូច​ធ្លាក់​នរក​ទាំង​រស់ មនុស្ស​ស្រី​ពូកែ​ទ្រាំ​ពូកែ​លាក់​អារម្មណ៍​ប៉ុណ្ណា​ក៏​ជា​មនុស្ស​សាង​ពី​ឈាម​ស្រស់ៗ​ដែរ​ គួរតែ​ឲ្យ​កម្លាំងចិត្ត​គាត់ កុំ​ជាន់​ពន្លិច​គ្នា គ្មាន​នរណា​ចង់​មាន​បញ្ហា​ក្នុង​ជីវិត​នោះ​ទេ​»។ ចំណែក​ឯ​តារា​សិល្បៈ​រូប​ស្រស់​ លោក​សុខ សេរី​វ​ឌ្ឍ​នា​ បាន​ផ្ទុះ​សម្ដី​ចំពោះ​ព័ត៌មាន​លែងលះ​របស់​ប៉ែន ចំ រ៉ុង​ និង​ភិន សុ​ដា​លី​ស​ដោយ​បាន​សរសេរ​សារ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​លោក​ថា «​គ្មាន​នរណា​ម្នាក់​ដឹង​ថា ​ថ្ងៃ​ស្អែក​មាន​រឿង​អ្វី​កើត​ឡើង​ទេ​ គ្មាន​នរណា​ម្នាក់​ចង់​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ដែរ ​យកចិត្ត​គេ​ដាក់ចិត្ត​យើង​ទើប​យើង​ដឹង​ថា ​ឈឺចាប់​បែប​ណា មិន​ថា​តារា ​ឬ​មិន​តារា​ទេ តែងតែ​ចង់​បាន​ស្នេហា​ស្មោះសរ ប៉ុន្តែ​បើ​មនុស្ស​ពីរ​នាក់​និស្ស័យ​អស់ហើយ បើ​បង្ខំចិត្ត​រស់នៅ​ជាមួយគ្នា​ដើម្បី​អ្វី​»​។
បើ​តាម​ប្រភព​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន​បង្ហើប​ថា​ រឿង​នេះ​គឺជា​ការពិត​ដោយ​ពិធីករ ​ប៉ែន ចំ​រ៉ុង​បានសម្រេច​ចិត្ត​ដាក់ពាក្យ​ប្តឹង​លែងលះ​ជាមួយ​ភរិយា​អត់​ខាន់ស្លា​នាង​ភិន សុ​ដា​លី​ស​ កូនស្រី​របស់​អគ្គនាយក​ផលិតកម្ម​មហាហង្ស។

ទាក់ទង​នឹង​មូលហេតុ ​គឺ​ក្រោម​លេស​ថា ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា ហើយ​បើ​តាម​ដឹង​ពាក្យ​បណ្តឹង​នេះ ​បាន​និង​កំពុង​ស្ថិត​ក្រោម​ចំណាត់ការ​របស់​លោក​ចៅក្រម​ពេជ្រ វិជ្ជាធរ​ ដោយ​គ្រោង​នឹង​កោះហៅ​ភាគី​ទាំងពីរ​ចូល​ដោះស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ឆាប់ៗ​នេះ​ផង​ដែរ៕

មហាជន​ និង​អ្នក​សិល្បៈ​និយាយ​ចំអក​ឲ្យ​ប៉ែន​ចំ​រ៉ុង

មហាជន​ និង​អ្នក​សិល្បៈ​និយាយ​ចំអក​ឲ្យ​ប៉ែន​ចំ​រ៉ុង

មហាជន​ និង​អ្នក​សិល្បៈ​និយាយ​ចំអក​ឲ្យ​ប៉ែន​ចំ​រ៉ុង

មហាជន​ និង​អ្នក​សិល្បៈ​និយាយ​ចំអក​ឲ្យ​ប៉ែន​ចំ​រ៉ុង