ស្នងការ​នគរបាល​ខេត្តកំពត ចុះទៅ​សួរសុខទុក្ខ មន្ត្រី​នគរបាល​ប៉ុស្តិ៍​ត្រពាំង​សង្កែ​ ដែល​រងគ្រោះថ្នាក់​ចរាចរណ៍​ ពេល​បំពេញការងារ

ស្នងការ​នគរបាល​ខេត្តកំពត ចុះទៅ​សួរសុខទុក្ខ មន្ត្រី​នគរបាល​ប៉ុស្តិ៍​ត្រពាំង​សង្កែ​ ដែល​រងគ្រោះថ្នាក់​ចរាចរណ៍​ ពេល​បំពេញការងារ



​កំពត​ ៖ លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បាន​ដឹក​កម្លាំង​ក្រោម​ឱវាទ ចុះទៅ​សួរ​សុ​ខ​ទុក្ខ និង​នាំ​យក​អំណោយ​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ផ្ដល់​ជូន​ដល់​មន្ត្រី​នគរបា​ល​ប៉ុស្តិ៍​ត្រពាំង​សង្កែ​ ដែល​រងគ្រោះថ្នាក់​ចរាចរណ៍​ពេល​បំពេញការងារ កាលពី​វេលា​ម៉ោង១១​ថ្ងៃត្រង់ ថ្ងៃទី​០៤ ខែ​ឧសភា ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​សង្កែ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្តកំពត​។​

​អំណោយ​រួមមាន​ សម្ដេច​ក្រឡាហោម ស ខេង ថវិកា​ចំនួន​៥០​ម៉ឺន​រៀល ឯកឧត្តម​ឧត្តមសេនីយ៍ នេ​ត សាវឿន ថវិកា​ចំនួន ៥០​ម៉ឺន​រៀល អំណោយ​ស្នងការ​ខេត្ត​រួមមាន អង្ករ​ទម្ងន់​៥០​គីឡូ​ក្រាម ចំនួន​២​បាវ មី​២​កេស ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ ១​យួរ ត្រីខ ១​កេស​តូច ស្ករស​៥​គឺ​ឡូ​ក្រាម។ លោកស្នងការ​ក៏​បាន​ឲ្យ​ក្រុមការងារ​រៀបចំ​បញ្ជូន​អ្នកជំងឺ​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​ ដោយ​មិនបាច់​បង់ប្រាក់ និង​ផ្ដល់​ជា​ថវិកា​ចំនួន ៤០០០០០​រៀល ជា​រៀង​រាល់​ខែ សម្រាប់​ឧបត្ថម្ភ​ក្នុង​ពេល​ព្យាបាល នៅ​ប្រទេ​ស​វៀតណាម​ផង​ដែរ​។​

​សូម​បញ្ជាក់​ថា មន្ត្រី​ដែល​រងគ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​បំពេញការងារ​ខាង​លើ មានឈ្មោះ នាក់ ហ៊ុន មាន​ឋានៈ​ព្រឹន្ទបាលឯក ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្តកំពត ត្រូវ​ម៉ូតូ​មក​បុក​បណ្ដាលឲ្យ​រង​របួស​បាក់ជើង​ឆ្វេង នៅពេល​បំពេញការងារ​ល្បាត​ក្នុង​មូលដ្ឋាន​ដោយ​ឈប់​ចាក់​សាំង​ម៉ូតូ កាលពី​យប់​ម៉ោង​១១ ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ៕

ស្នងការ​នគរបាល​ខេត្តកំពត ចុះទៅ​សួរសុខទុក្ខ មន្ត្រី​នគរបាល​ប៉ុស្តិ៍​ត្រពាំង​សង្កែ​ ដែល​រងគ្រោះថ្នាក់​ចរាចរណ៍​ ពេល​បំពេញការងារ