ឡិច​ស៊ី​ស​២​គ្រឿង​ ព្រលះ​គ្នា​ពេញទំហឹង​ ខូចខាត​ទាំង​សងខាង​

ឡិច​ស៊ី​ស​២​គ្រឿង​ ព្រលះ​គ្នា​ពេញទំហឹង​ ខូចខាត​ទាំង​សងខាង​



ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស​Rx៣០០ មួយ​គ្រឿង​ ដែល​បើកបរ​ដោយ​បុរស​ស្រវឹង​ស្រា​ជោកជាំ​ម្នាក់​បើក​បញ្ច្រាស​ទិស​ចរាចរណ៍ ​និង​ឆ្លង​ផ្លូវ​មិន​ប្រយ័ត្ន​ ត្រូវ​រថយន្ត​ឡិច​ស៊ីស​470 ​បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្ដាល​ឲ្យ​រង​ការខូចខាត​ទាំងសងខាង​ កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្តុ​ប​វត្ត​នាគ​វ័​ន្ត តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុស្សី ស្ថិត​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅមុន​ពេល​កើតហេតុ​ គេ​បាន​ឃើញ​រថយន្ត​ម៉ាក​ឡិច​ស៊ីស​RX300 ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ​2-O -5613 បើកបរ​ដោយ​បុរស​ម្នាក់ ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ជោក ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២២១ ដែល​ជា​ផ្លូវ​ឯកទិស ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​(​បញ្ច្រាស​ទិស​ចរាចរណ៍​)​ ហើយ​បាន​ឆ្លង​មហាវិថី​សហព័ន្ធ​រុស្សី​ និង​មិន​គោរព​ច្បាប់​ចរាចរណ៍ ក៏​ត្រូវ​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​ឡិច​ស៊ីស​470 ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ​2-AC -2115 ធ្វើដំណើរ​ក្នុង​ទិសដៅ​ពី​កើតមក​លិច​បុក​ចំក្បាល​រថយន្ត​ពី​ចំហៀង​ខាងស្ដាំ ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ទាំងសងខាង។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ​ក្រោយពី​កើតហេតុ​ ម្ចាស់​រថយន្ត​ឡិច​ស៊ីស​RX300​ បាន​ទារ​សំណង​ខាង​ម្ចាស់​រថយន្ត​ម្ខាង​ទៀត​ចំនួន៧០០​ដុល្លារ​ទាំង​ខ្លួន​ស្រវឹង​ជោក តែ​ម្ចាស់​រថយន្ត​ម្ខាង​ទៀត​មិន​ព្រម​ឲ្យ​​នោះ​ទេ ដោយ​ភាគី​ទាំងពីរ​និយាយ​មិន​ត្រូវ​គ្នា ទើប​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់​វែង​យក​រថយន្ត​ទាំងពីរ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​បន្ត​ទៀត​៕
ឡិច​ស៊ី​ស​២​គ្រឿង​ ព្រលះ​គ្នា​ពេញទំហឹង​ ខូចខាត​ទាំង​សងខាង​

ឡិច​ស៊ី​ស​២​គ្រឿង​ ព្រលះ​គ្នា​ពេញទំហឹង​ ខូចខាត​ទាំង​សងខាង​