កម្លាំង​នគរបាល​ ចុះ​ជួយ​សាងសង់​ផ្ទះ​ប្រជាពលរដ្ឋ​១៩​ខ្នង​ ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​

កម្លាំង​នគរបាល​ ចុះ​ជួយ​សាងសង់​ផ្ទះ​ប្រជាពលរដ្ឋ​១៩​ខ្នង​ ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​

ស្ទឹងត្រែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៤​ ខែ​ឧសភា​ ឆ្នាំ​២០១៦​នេះ កម្លាំង​នគរបាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ចុះ​ជួយ​សាងសង់​ផ្ទះ​ប្រជាពលរដ្ឋ​ឃុំ​ចំការលើ​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្ត​ស្ទឹងត្រែង ​ចំនួន​១៩​ខ្នង​ផ្ទះ រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ផ្ដួល​រំលំ កាលពី​ម៉ោង​១៨​យប់ ​ថ្ងៃ​ទី​០៣ ខែ​ឧសភា ​ឆ្នាំ​២០១៦​ នៅ​ចំណុច​ភូមិ​ឧ​ប​សម្ព​ន្ធ័​កាំ​ប្លា​ង ឃុំ​ចំការលើ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់។

លោក​ ម៉ៅ ​តា​រ៉ា ​ស្នងការ​នគរបាល​ខេត្ត​ស្ទឹងត្រែង​បាន​បញ្ជាក់​ថា​ កម្លាំង​សមត្ថកិច្ច​បាន សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​ដល់​កន្លែង​កើតហេតុ ហើយ​ករណី​នេះ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្យ​ទេ ក្រុមការងារ​កំពុង​សហការ​គ្នា​ធ្វើ​ការ​ជួយ​សាងសង់ ផ្ទះ​ទាំង​១៩​គ្រួសារ​នេះ​ឡើងវិញ។

លោកស្នងការ​បន្ថែម​ថា នេះ​ជា​លើក​ទី​១​ហើយ​នៅក្នុង​ខេត្តស្ទឹងត្រែង ​ក្នុង​ឆ្នាំ​២០១៦​នេះ ដែល​រដូវវស្សា​ចាប់ផ្ដើម​ឡើង​កើតមាន​ខ្យល់​កន្ត្រាក់ ធ្វើ​ឲ្យ​បាក់បែក​ផ្ទះសំបែង រស់នៅ​របស់​ប្រជា​ពលរដ្ឋ។

លោក​ ថង ស្រ៊ា​ន ​អភិបាលស្រុក​ថា​ឡា​បរិ​វ៉ា​ត់​បាន​សំដែង​ការ​សោកស្ដាយ​ចំពោះ​ការ ខូច​ខាត​ទ្រព្យសម្បត្តិ​បងប្អូន​ប្រជាពលរដ្ឋ ហើយ​កន្លងមក​ថ្មីៗ​ ឃុំ​នេះ បាន​ជួប​គ្រោះរាំងស្ងួត ខ្វះ​ទឹក​ក្រុមការងារ​បាន​ចុះ​ចែក​ជួន​ពួកគាត់ បន្ទាប់ពី​ជួប​គ្រោះរាំងស្ងួត ពេលនេះ​បាន​ជួប​គ្រោះធម្មជាតិ ដោយ​ខ្យល់​កន្ត្រាក់​ថែមទៀត​។​

លោក​បញ្ជាក់​ថា លោក​បាន​ធ្វើ​របាយការណ៍​ដាក់​ជូន​ទៅ​អាជ្ញាធរខេត្ត ហើយ​នៅ​រសៀល​ថ្ងៃទី​០៤​ឧសភា​នេះ អាជ្ញាធរ​ខេត្ត​ នឹង​នាំយក​នូវ​អំណោយ​កាកបាទក្រហម​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​នេះ។

លោក​អភិបាលស្រុក​បាន​ធ្វើការ​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​តំបន់​ដាច់​ស្រយាល ត្រូវ​លើក​កម្ពស់​ការប្រុងប្រយ័ត្ន នៅ​ក្នុង​រដូវវស្សា​នេះ ពេល​មាន​ព្យុះ និង​ភ្លៀង ​ត្រូវ​លើក​កម្ពស់​ការប្រុងប្រយ័ត្ន ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដែក​បង្ក​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​។

សូម​បញ្ជាក់​ថា ឃុំ​ចំការ​លើ​ ជា​ឃុំ​មួយ​ស្ថិតនៅ​ក្នុងចំណោម​ឃុំ​ទាំង​១១ ​នៅ​ក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំណុច​កំ​ប្លា​ង​នេះ មាន​ចំនួន​៨៣​គ្រួសារ ​មាន​ចម្ងាយ​ពី​ទីរួមស្រុក​ជាង​៣០​គីឡូម៉ែត្រ៕ កម្លាំង​នគរបាល​ ចុះ​ជួយ​សាងសង់​ផ្ទះ​ប្រជាពលរដ្ឋ​១៩​ខ្នង​ ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​