មាស សុខ​សោភា ធ្វើ​ឲ្យ​ម្តាយ​រំភើប​ស្ទើរ​ស្រក់​ទឹក​ភ្នែក​នៅ​ ភីអិនអិន​

ក្នុង​កិច្ច​សម្ភាសន៍​កម្រ​មួយ​របស់​កំពូល​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម ថោន កញ្ញា មាស សុខ​សោភា បាន​ផ្តល់​អារម្មណ៍​កក់ក្តៅ និង​សម្ដី​ចេញ​ពី​ដួង​ចិត្ត​ទៅ​កាន់​ម្តាយ​របស់​កញ្ញា ក្នុង​ឱកាស​បុណ្យ​អ្នក​ម្ដាយ​នៅ​ថ្ងៃ​ទី​៨-ឧសភា ខាង​មុខ​នេះ តាម​រយៈ​កម្មវិធី ស៊ី​អារម្មណ៍ ឬ Chit Chat Show របស់​ស្ថានីយ​ទូរទស្សន៍ ភីអិនអិន​។

 

កាល​ពី​ថ្ងៃ​ចន្ទ ដើម​សប្ដាហ៍​នេះ ភីអិនអិន បាន​ចាក់​ផ្សាយ​កិច្ចសម្ភាសន៍​ដ៏​កម្រ​ជាមួយ​កញ្ញា មាស សុខ​សោភា ដោយ​ក្នុង​ឱកាស​នោះ​ក៏​មាន​ការ​ចូលរួម​ពី​សំណាក់​ម្ដាយ​បង្កើត​របស់​កញ្ញា​ផ្ទាល់​ផងដែរ​។​

 

មាស សុខ​សោភា ធ្វើ​ឲ្យ​ម្តាយ​រំភើប​ស្ទើរ​ស្រក់​ទឹក​ភ្នែក​នៅ​ ភីអិនអិន​

 

កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ជា​ច្រើន​ឆ្នាំ​លើ​វិថី​សិល្បៈ​ខ្មែរ បាន​ធ្វើ​ឲ្យ មាស សុខ​សោភា ស្ទើរ​តែ​គ្មាន​ពេល​គ្រប់​គ្រាន់​ផ្ដល់​ជូន​អ្នក​មាន​គុណ​ជា​ទី​ស្រលាញ់​របស់​នាង​។ ដោយ​មើល​ឃើញ​បែប​នេះ ភីអិនអិន តាម​រយៈ​កម្មវិធី ស៊ី​អារម្មណ៍ បាន​រៀប​ឲ្យ​មាន​ពេល​វេលា​ដ៏​ស័ក្ដិសម​មួយ​សម្រាប់ សោភា បាន​បង្ហាញ​ពី​អារម្មណ៍​របស់​នាង​ទៅ​កាន់​អ្នក​ម្ដាយ​។

 

“ម៉ាក់ ម៉ាក់​តែងតែ​ផ្តល់​សេចក្ដី​សុខ និង​កម្លាំង​ចិត្ត ​នៅ​ពេល​ខ្ញុំ​ពិបាក​ចិត្ត ម៉ាក់​គឺ​ជា​គ្រប់​យ៉ាង​សម្រាប់​កូន”។ នេះ​ជា​សម្តី​ពិត​ចេញ​ពី​ក្រអៅ​បេះដូង​របស់ មាស សុខ​សោភា ដែល​ស្ទើរ​តែ​គ្មាន​ឱកាស​និយាយ​ទៅ​កាន់​អ្នក​ម្ដាយ​របស់​នាង​ពី​មុន​មក​។

 

ថ្លែង​ទៅ​កាន់​ពិធីករ​ពោរពេញ​ដោយ​សំនួនវោហារ​របស់​កម្ម​វិធី ស៊ី​អារម្មណ៍ លោក ប៉ែន ចំរុង​តារា​ចម្រៀង​រូប​នេះ ក៏​បាន​បង្ហើប​ពី​កិច្ចការ​មួយ​ចំនួន​ក្នុង​អាជីព​ជា​តារា​ចម្រៀង ដោយ​រៀងរាល់​ថ្ងៃ​នាង​ស្ទើរ​តែ​គ្មាន​ពេលវេលា​សម្រាប់​ក្រុម​គ្រួសារ ព្រោះ​ក្រៅ​ពី​ចូលរួម​ផលិត​បទ​ចម្រៀង​ជាមួយ​ផលិតកម្ម​ថោន នាង​តែង​ចូលរួម​កម្មវិធី​ប្រគំ​តន្ត្រី​ធំ​តូច​ទូទាំង​ប្រទេស ជាពិសេស​គឺ​ព្រឹត្តិការណ៍​តន្ត្រី​តាម​បណ្តា​ខេត្ត​តែ​ម្តង​។​

 

ម្ចាស់​បទ “ស្នេហា​អាថ៌កំបាំង” រូប​នេះ​បញ្ជាក់​ទាំង​អារម្មណ៍​ក្តុកក្តួល​ទៅ​កាន់​អ្នក​ម្តាយ​ដោយ​បាន​ពោល​ថា “សូម​ឲ្យ​ម៉ា​ក់នៅ​ជាមួយ​កូន​រហូត ដើម្បី​ប្រៀន​ប្រដៅ​កូន​ឲ្យ​ឆ្ពោះ​ទៅ​រក​ផ្លូវ​ដែល​ល្អ“។

 

មាស សុខ​សោភា ធ្វើ​ឲ្យ​ម្តាយ​រំភើប​ស្ទើរ​ស្រក់​ទឹក​ភ្នែក​នៅ​ ភីអិនអិន​

 

មាស សុខ​សោភា ជា​កំពូល​តារា​ចម្រៀង​មួយ​រូប​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ទូទាំង​ប្រទេស​។ នាង​តែង​បង្ហាញ​វត្តមាន​លើ​ឆាក​ប្រគំ​តន្ត្រី​តាម​បណ្តា​ទូរទស្សន៍​ក្នុងស្រុក​ជា​ច្រើន​។​

 

កម្មវិធី ស៊ី​អារម្មណ៍ របស់ ភី​អិន​អិន ជា​កម្មវិធី​កម្សាន្ត​​ថ្មី​មួយ​ដែល​ចាក់​ផ្សាយ​រៀង​រាល់​រាត្រី​ថ្ងៃ​ចន្ទ វេលា​ម៉ោង ៨:៣០​ យប់ ដោយ​មាន​លោក ប៉ែន ចំរុង ជា​​ពិធីករ។

 

កន្លង​មក ស៊ី​អារម្មណ៍ បាន​រៀប​ចំ​ឲ្យ​មាន​ឈុត​ឆាក​ពិសេសៗ​ជាច្រើន ជាមួយ​តារា​ដែល​ជា​ភ្ញៀវ​កិត្តិយស ទាំង​បរិយាកាស​កំប្លែង និង​កម្សត់​ក្នុង​ជីវិត​ពិត​របស់​ពួកគេ​ផ្ទាល់​តែម្តង​។ គិត​មក​ទល់​ពេល​នេះ តា​រាជា​ភ្ញៀវ​កិត្តិយស​របស់​កម្មវិធី​នេះ​មាន​ដូចជា លោក ច័ន្ទ វឌ្ឍនាកា តារា​ចម្រៀង​កញ្ញា យ៉ូរី ក៏​ដូចជា​លោក ថេណា ជាដើម​។

 

កម្មវិធី​នេះ ទាក់ទាញ​ប្រជា​ប្រិយ​ភាព​ជា​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​ទាំង​លើ​កញ្ចក់​ទូរទស្សន៍ ទាំង​លើ​បណ្តាញ​សង្គម ដោយ​មាន​ចំនួន​អ្នក​ចូល​ទស្សនា​រាប់​លាន​ដង ទាំង​តាម​រយៈ Facebook Page របស់ ភីអិនអិន ទាំង​លើ YouTube ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម​