តំណាងរាស្ត្រ​មណ្ឌល​កំពត​និង​លោកស្រី​ចុះ​ពិនិត្យមើល​ទីតាំង​ប្រារព្ធ​ពិធីបុណ្យ​​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​វត្ត​បាក់​នឹម​

​កំពត:
លោក​នឹម ច័ន្ទ​តារា អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត​និង​ភរិយា​លោកស្រី ហ៊ុន ស៊ី​ណាត​ព្រមទាំង​លោក​កៅ លឹម​គ្រី ជំនួយការ​ផ្ទាល់​លោក​នឹម ច័ន្ទ​តារា​បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ការងារ​សេសសល់​និង​ទីតាំង​ប្រារព្ធ​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​វត្ត​បាក់​នឹម ស្ថិតនៅ​ឃុំ​ច្រេស ស្រុក​ជុំ​គី​រី ខេត្តកំពត​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៦ កន្លងមកនេះ​។​

​    ​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​នេះ​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​១៩ ដល់ ២១ ខែឧសភា ឆ្នាំ​២០១៦ ខាងមុខនេះ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​និង​ព្រឹទ្ធសភា​។​

​ព្រះ​តេជគុណ អ៊ិន សុខ ព្រះចៅអធិការ​វត្ត​បាក់​នឹម​បាន​មាន​សង្ឃដីកា​ថា ព្រះវិហារ​វត្ត​បាក់​នឹម​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​២០១០​និង​រួចរាល់​ជា​ស្ថាពរ​កាលពីដើម​ខែមេសា​ឆ្នាំ​២០១៦​កន្លងមកនេះ​។​ចំពោះ​បច្ច័យ​ដែល​ទទួលបាន​សម្រាប់​សាងសង់​វត្ត​នេះ​ឡើង​គឺ​បាន​ពី​លោក នឹម ច័ន្ទ​តារា អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត​និង​ភរិយា​លោកស្រី ហ៊ុន ស៊ី​ណាត បុត្រា បុត្រី​និង​ចៅប្រុស ចៅស្រី​ព្រមទាំង​សប្បុរសជន​និង​ពុទ្ធ​បរិ​ស័​ទ្ទ​ចំណុះជើងវត្ត​ទាំងអស់​ដែលមាន​សទ្ធា​ជ្រះថ្លា​បាន​បរិច្ចាក​ធនធាន​ស​ម្រា​ប់​ជួយ​កសាង​វត្ត​នេះ​ឡើង​។​ព្រះវិហារ​វត្ត​នេះ​កើតឡើង​ទៅបាន​គឺ​ដោយសារ​លោក នឹម ច័ន្ទ​តារា អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត​និង​ភរិយា​លោកស្រី ហ៊ុន ស៊ី​ណាត បុត្រា បុត្រី​និង​ចៅប្រុស ចៅស្រី​ដែល​បាន​ឧបត្ថម្ភ​ជ្រោមជ្រែង​ទាំង​ផ្នែក​បច្ច័យ​និង​កម្លាំងកាយ​កម្លាំងចិត្ត​ផងដែរ​។​លោក​និង​លោកស្រី​គឺ​តែងតែ​ដង្ហែរ​កឋិនទាន​ចូល​និង​ធ្វើបុណ្យ​ផ្កា​រស្មី​សាមគ្គី​ដើម្បី​ប្រមូល​បច្ច័យ​សម្រាប់​កសាង​វត្ត​នេះ​ឡើង​។​    ​

​    ​នា​ឪ​កាស​នោះ​លោក​នឹម ច័ន្ទ​តារា​បាន​សម្តែង​ការរីករាយ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​នឹង​ទទួលបាន​សមិទ្ធផល​ថ្មី​នៅពេលនេះ​។ សមិទ្ធផល​ថ្មី​នេះ​គឺ​ជួយ​មួយផ្នែក​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​ពុទ្ធចក្រ​កាន់តែ​រីក​ច​ម្រើ​ក៏ដូចជា​ឆ្លើយតប​ទៅ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ដាច់ស្រយាល​ដើម្បី​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​ជាតិខ្មែរ​។​ជាមួយគ្នា​នោះ​លោក​បាន​សម្តែង​នៅ​ការកោតសរសើរ​ចំពោះ​អជ្ញាធរ​ដែនដី​ដែល​បាន​ជួយ​សម្រួល​ក្នុងការ​សាងសង់​ព្រះវិហារ​វត្ត​នេះ​ឲ្យ​ដំណើរការបាន​លឿន​ទាន់ពេលវេលា​និង​ប្រារព្ធ​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​នៅពេល​ឆាប់ៗ​ខាងមុខនេះ​ជាមួយគ្នា​នោះ​គឺ​រក្សាបាន​សន្តិសុខ​ល្អ​ជូន​ប្រជាពលរដ្ឋ​សម្រាប់​ប្រកប​រកស៊ី​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​ផងដែរ​។​

​គួររំលឹកថា​លោក​នឹម ច័ន្ទ​តារា​និង​ភរិយា​លោកស្រី ហ៊ុន ស៊ី​ណាត បុត្រា បុត្រី​និង​ចៅប្រុស ចៅស្រី​គឺ​បាន​កសាង​នូវ​សមិទ្ធផល​ជាច្រើន​ទាំង​ផ្នែក​អាណាចក្រ​និង​ពុទ្ធចក្រ​។​សម្រាប់​ផ្នែក​ពុទ្ធចក្រ​គឺ​លោក​និង​លោកស្រី​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​សាងសង់​ចេ​តី​យ៍​ទុរគតជន​នៅ​វត្ត​ព្រែក​ប្រាំង ស្ថិត​តាម​បណ្តោយ​យ​ផ្លូវជាតិ​លេខ​៥  សាងសង់​ព្រះវិហារ​វត្ត​ស​ត្ថា​រាម​ហៅ​វត្ត​ទួល​ផ្ចឹក​ស្ថិតនៅ​ឃុំ​ស្រែ​ចែង​ស្រុក​ជុំ​គី​រី​ខេត្តកំពត និង សាងសង់​ព្រះវិហារ​វត្ត​សិរី​ដំណាក់ ស្ថិត​ក្នុងស្រុក​ត្រាំកក់ ខេត្តតាកែវ​ហើយ​ព្រះវិហារ​វត្ត​បាក់​នឹម​នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់លោក​និង​លោកស្រី​។​