បញ្ជូន​ខ្លួន​និស្សិត សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ម្នាក់ ទៅ​តុលាការ ករណី​បង្ក​គ្រោះថ្នាក់​ចរាចរ បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​និង​របួស​

ភ្នំពេញ:
នគរបាល​ចរាចរ​ជើងគោ​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៦​បានបញ្ជូន​ខ្លួន និស្សិត សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ម្នាក់​មក​អយ្យការ​អមសាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់ ។ ករណី​បង្ក​គ្រោះថ្នាក់​ចរាចរបណ្តាល​ឲ្យ​បុរស​ពីរ​នាក់​ស្លាប់ និង​៤​នាក់​ទៀត​រងរបួស ព្រមទាំង​រថយន្ត និង​ម៉ូតូជនរងគ្រោះ​ផ្ទុះ​ឆេះ​ទាំងស្រុង ។​

​សូមបញ្ជាក់ថា គ្រោះថ្នាក់​នេះ បានកើត​ឡើង​នៅ​យប់​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦ នៅចំណុច​ផ្លូវ​៦០​ម៉ែត្រ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។​

​ដែ​បង្កឡើង ដោយ​រថយន្ត ម៉ាក Camry Hybrid ពណ៌​ស ស៊េរី​២០០៩ ពាក់​ស្លាក​លេខភ្នំពេញ 1W-6796 បើកបរ​ដោយ ឈ្មោះ រ៉ូ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​និស្សិតសកលវិទ្យា​ល័យ​ជាតិ​គ្រប់គ្រង ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​កំពង់សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​តាម​សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​បង្ក ម៉ាក CamryHybrid ពណ៌​ស ស៊េរី​២០០៩ ពាក់​ស្លាក​លេខ ភ្នំពេញ 1W-6796 បើក​ក្នុង​ល្បឿនលឿន ខ​ណះ​មកដល់​ចំណុចកើតហេតុ ក៏បាន​បុក​ជាមួយ​ម៉ូតូ ២​គ្រឿងក្នុងទិសដៅ​ស្របគ្នា បណ្តាល​​ឲ្យ​មាន​អ្នកស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​២​នាក់ និង​៤នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​។​

​ក្រោយពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បានមក​អន្តរាគមន៍ និង​ឃាត់ខ្លួនអ្នកបើករថយន្ត​បង្ក និង​ធ្វើ​កំណត់ហេតុ រួច​ប្រគល់​ឲ្យ​ទៅ​​ការិយាល័យចរាចរជើងគោក រាជធានី​ភ្នំពេញ យកទៅ​ចាត់ការ​តាម​និតិ​វិធី​។ដោយឡែក​សព​ត្រូវបាន​កម្លាំង​ជំនាញ ទាក់ទង​ទៅកាន់​​ក្រុមគ្រួសារ មក​ទទួល​យកទៅចាត់ចែង​ធ្វើបុណ្យ​។ អ្នករបួស​ត្រូវបាន​ប​ញ្ជូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕