ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី បំភ្លឺ​ជុំវិញ​ការ​ចោទប្រកាន់

ខេត្តរតនគិរី ៖ លោក​ហ៊ីង ផា​ន​សុ​គ​ន្ធា ហៅ​គ្រូ​ពេជ្រ ប្រ​ធា​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង បន្ទាប់​ពី​គេហទំព័រ​កោះសន្តិភាព កាលពី​ថ្ងៃ​ទី​០២  ឧសភា ២០១៦ កាលពី​វេលា​ម៉ោង​១៤​និង​២០​នាទី​រសៀល បាន​ចុះ​ផ្សាយ​ពាក់ព័ន្ធ​នឹង​រឿង​លិខិត​បេសកកម្ម​តាម​មូលដ្ឋាន និង​បញ្ជូន​អ្នកជំងឺ​ទៅ​ភ្នំពេញ និង​ក្រៅប្រទេស កំពុង​មានការ​អាក់អន់​ស្រពោន​ចិត្ត ថែម​ទាំង​មានការ​ចោទប្រកាន់​ចំពោះ​ប្រធាន​បេឡា​គណនេយ្យ​ថា ស៊ីដាច់​លុយ​បេសកកម្ម​បុគ្គលិក​ពេទ្យ​អស់​ចំនួន​១៤​ខែ ហើយ​មិនឃើញ​អើពើ​ដោះស្រាយ​ជូន​គាត់​។ 

នៅ​រសៀល​ថ្ងៃ​ទី​៤ ឧសភា ២០១៦ លោក​ប្រធាន​មន្ទីរពេទ្យ​បាន​លើក​ឡើង​ថា ថវិកា​បេសកកម្ម​របស់​បុគ្គលិក លោក​ប្រធាន​មន្ទីរពេទ្យ​មិន​បាន​ពាក់ព័ន្ធ​ទេ គឺ​បុគ្គលិក​ទេ ដែល​មិន​បាន​ប្រគល់​លិខិត​បេសកកម្ម​ជូន​គណនេយ្យ​ឱ្យ​ធ្វើការ​ទូទាត់​ទេ ទុក​នៅ​ក្នុង​ឡាន ឬ​នៅ​ក្នុង​បន្ទប់ធ្វើការ​។ លោក​បន្ត​ទៀត​ថា