​ខំ​​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណខ្មែរ​ហើយ ​ចាប់​ឯង​បាន​​ទៀត

រាជធានីភ្នំពេញ​​ ៖ សេចក្តីរាយ​ការណ៍​ឱ្យ​​ដឹង​ថា កម្លាំង​នគរបាល​​នាយកដ្ឋាន​​អន្តោប្រវេសន៍ ដឹកនាំ​ដោយ​​លោក​ឧត្តម​សេនីយ៍​ទោ​
អ៊ុ​ក ហៃ​សីឡា ប្រធាន​​នាយកដ្ឋាន​​ស៊ើប​អង្កេត និង​អនុវត្ត​នី​តិវិធី​អន្តោ​ប្រវេសន៍ បាន​​ធ្វើការ​ចុះ​ឆែក​ឆេរ​នៅ​​អង្គការ​ «សហ​ប្រតិ​បត្តិ​ការ​ អភិវឌ្ឍន៍» ​ដោយ​ឃាត់ខ្លួន​ស្ត្រី​វៀតណាម​ម្នាក់ ជា​បុគ្គលិក​ប្រើ​អត្តសញ្ញាណប័ណ្ណ​ឈ្មោះ​ខ្មែរ ។

ហេតុការណ៍​ចុះ​ឆែកឆេរ​ធ្វើ​ឡើង ​កាលពី​វេលា​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី​០៤ ឧសភា ២០១៦ ស្ថិត​នៅ​ចំណុច​ស្នាក់​ការ​ផ្ទាល់ ផ្ទះ​លេខ​A48 ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ។

ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​ខាងលើ​កាន់​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​ឈ្មោះ​ចាន់ ធី តែ​ជា​ជនជាតិ​វៀតណាម ។ បច្ចុប្បន្ន កម្លាំង​កំពុងធ្វើការ​ត្រួត​ពិនិត្យ​រក​ឯកសារ​បន្ថែម​ទៀត ។