យក់ ឋិត​រដ្ឋា ត្រៀម​សម្ពោធ​ហាងស្អែក​​នេះ​

6 Videos

យក់ ឋិតរដ្ឋា បានចំណាយប្រាក់យ៉ាងច្រើន ដើម្បីបើកហាងរកស៊ីថ្មីមួយបន្ថែមពីលើហាងចាស់ ដោយហាងថ្មីនេះមានឈ្មោះថា Factory Pub ដែលត្រៀមនឹងដាក់សម្ពោធជាផ្លូវការនៅថ្ងៃស្អែកទី០៥ ខែឧសភា នេះ ។ សម្រាប់ហាងថ្មីនេះ យក់ ឋិតរដ្ឋា បានត្រៀមខ្លួនរួចជាស្រេចដើម្បីបើកសម្ពោធហាងថ្មីរបស់ខ្លួននៅថ្ងៃស្អែកនេះ រហូតនាងបានហាត់សមច្រៀងមុនប៉ុន្មានថ្ងៃដើម្បីត្រៀមខ្លួនច្រៀងនិងសម្តែងជូនអតិថិជនរបស់ខ្លួន ។ មានអ្នកគាំទ្រ យក់ ឋិតរដ្ឋា ជាច្រើនបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមនៅក្នុងពិធីសម្ពោធ ហាងរបស់ យក់ ឋិតរដ្ឋា នៅរាត្រីថ្ងៃទី ៥ ស្អែកនេះ ។

យក់ ឋិត​រដ្ឋា ត្រៀម​សម្ពោធ​ហាងស្អែក​​នេះ​

ពិតជាគួរឲ្យសរសើរតារាចម្រៀង យក់ ឋិតរដ្ឋា ខ្លាំងណាស់ ថ្វីត្បិតតែមានការមមាញឹកនៅក្នុងការងារសិល្បៈ និងមើលថែកូនៗក្តី តែនាងនៅឆ្លៀតពេលវេលាដើម្បីរកស៊ីបន្ថែមពីលើអាជីពសិល្បៈទៀត ដើម្បីស្វែងរកប្រាក់ចំណូល ។ កន្លងមក យក់ ឋិតរដ្ឋា បានឲ្យដឹងផងដែរថា ហាងថ្មីនេះនាងគឺមើលការខុសត្រូវខ្លួនឯងរួមជាមួយស្វាមី ទោះបីជាមានការហត់នឿយយ៉ាងណា នាងរីករាយជាមួយការងារទាំងនោះ ។ មិនដឹងថា តើការរៀបចំសម្ពោធហាងថ្មីរបស់ យក់ ឋិតរដ្ឋា រៀបចំឡើងលក្ខណៈយ៉ាងណានោះទេ មានតែរងចាំមើលទាំងអស់គ្នានៅថ្ងៃស្អែកនេះប៉ុណ្ណោះ ។ ល្បីថា យក់ ឋិតរដ្ឋា បានអញ្ជើញមិត្តភក្តិសិល្បករ សិល្បការីនីជាច្រើនរូបចូលរួមផងដែរ ៕ អាលីណា