សត្រូវ​ទាំង ៦ ​របស់​សុខភាព​

សរីរាង្គ​អ្នក នឹង​មាន​ការប្រែប្រួល​ច្រើន ដើម្បី​សម្រប​ជាមួយ​ធាតុអាកាស​។ ទន្ទឹម​នោះ អ្នក​ក៏ត្រូវ​ផ្លាស់ប្តូរ​ទម្លាប់​អាក្រក់​ទាំងឡាយ​ខាង​ក្រោម​នេះ ដើម្បី​បញ្ចៀស​ឥទ្ធិពល​ដល់​សុខភាព​។​

១)•​ទទួលទាន​ស្រា​ច្រើន​ជាង​មួយ​កែវ​ក្នុង​មួយថ្ងៃ៖ ​​ស្រា​ទំពាំងបាយជូរ​ក្រហម ជួយ​បេះដូង​ធ្វើ​សកម្ម ភាព​សកម្ម ការរក្សា​ទម្លាប់​ទទួលទាន​ទៀងទាត់ រាល់ថ្ងៃ នាំមក​នូវ​សុខភាព​ល្អ​មួយ​សម្រាប់​ប្រព័ន្ធ សរសៃឈាម​បេះដូង​។ ប៉ុន្តែ​ទទួលទាន​ច្រើនពេក អាចធ្វើឱ្យ​បរិមាណ​កាឡូរី លើស នាំ​ដល់​ការឡើង​ទម្ងន់​។ ពុំ​ត្រឹមតែ​ស្រា​ទំពាំងបាយជូរ​ក្រហម​ប៉ុណ្ណោះ​ទេ ស្រា​ដទៃ​ទៀត ស្រា​បៀរ និង​ពពួក​សារជាតិ​រំញោច សុទ្ធ​តែ​អាច​ធ្វើឱ្យ​អ្នក​គេង​មិន​លក់ ហើយ​នាំ​ទៅដល់​ការបំផ្លាញ​នាឡិកា​ជីវសាស្ត្រ ធម្មជាតិ​របស់​សរីរាង្គ​។​

២)•​ហាត់ប្រាណ​ហួសកម្លាំង៖ ហាត់ប្រាណ​ទៀងទាត់ ជួយ​ឱ្យ​សរីរាង្គ​មាំមួន និង​បង្កើន​ប្រព័ន្ធ​ការពារ​សរីរាង្គ​។ ប៉ុន្តែ​ប្រសិន​អ្នក​ហាត់​ហួសកម្លាំង​ខ្លួន អ្នក​អាច​ប្រឈម​ត្រូវ​វិលមុខ​, សន្លប់​, អស់កម្លាំង ដោយសារ​ការ​កើន​សម្ពាធ​ធ្វើការ​លើ​បេះដូង និង​មិន​បាន​សម្រាក​សមរម្យ​។​

៣)•​ច្របូកច្របល់​អំពី​ដំណេក៖ គេង​មិន​គ្រប់គ្រាន់​ក្នុង​មួយ​យប់ៗ ហើយ​អ្នក​អាច​គេង​បង្គ្រប់​វិញ តែ​នៅ​ថ្ងៃ​ចុង​សប្តាហ៍ ពុំមែន​ជា​រឿង​ល្អ​សម្រាប់​សុខភាព​ឡើយ​។ សម្ពាធ​ឈាម របស់​អ្នក​កើន​រហ័ស ហើយ​អ្នក​នឹងមាន​អារម្មណ៍​តានតឹង​ច្រើន​ជាង​មុន​។ ទម្លាប់​គេង​មិន​ទៀងទាត់ និង​ជា​ប្រចាំ នឹង​រំញោច​អ្នក​ឱ្យ​ទទួលទាន​ច្រើនជាង ហើយ​សភាព​ផ្លូវចិត្ត​ច្រើនតែ​ឆេវឆាវ​, មួរ​ម៉ៅ​។ ផលវិបាក​បន្តទៀត គឺ​ប្រព័ន្ធ​ការពារ​សរីរាង្គ​ចុះខ្សោយ​។​

៤)•​តានតឹង​ជាមួយ​របប​ទទួលទាន៖ ​​ខ្វាយខ្វល់​ឥតឈប់ឈរ និង​ហួស​កម្រិត អំពី​បរិមាណ​កាឡូរី​បញ្ចូល ក្នុង​សរីរាង្គ​រាល់ថ្ងៃ នឹង​នាំ​ដល់​ភាព​តានតឹង​សម្រាប់​អ្នក​។​

៥)•​អត់ងងុយ​ដល់​យប់​ជ្រៅ៖ អត់ងងុយ​ដល់​យប់​ជ្រៅ នឹង​បណ្តាលឱ្យ​អ្នក​មាន​អារម្មណ៍​តានតឹង និង​ខ្វាយខ្វល់ ពេល​សរីរាង្គ​ខ្វះ​ពេលវេលា​សម្រាក ហើយ​សង្វាក់​ជីវសាស្ត្រ ត្រូវ​ប្រែប្រួល​, សម្ពាធ​ឈាម​របស់​អ្នក ក៏​នឹង​កើនឡើង​។ ភាព​តានតឹង ជា​សញ្ញា​មួយ​អំពី​ជំងឺផ្លូវចិត្ត​។​

៦)•​ចំណុះ​ទៅ​លើ​ថ្នាំ​ជីវជាតិ វា​អាច​ជួយ​បំពេញ​បរិមាណ​ជីវជាតិ​ដល់​សរីរាង្គ​របស់​អ្នក​ដែល​ខ្វះ​ជីវជាតិ ប៉ុន្តែ​ថ្នាំ​គ្រាប់​មិន​អាច​ជំនួស​ប្រភព​ជីវជាតិ​ធម្មជាតិ​ទាំងស្រុង​បាន​ឡើយ​។

ការ​ចំណុះ និង​ប្រើប្រាស់​លើស​ពពួក​អាហារូបត្ថម្ភ ឬ​ថ្នាំ​គ្រាប់​ជីវជាតិ​ចម្រុះ អាច​បណ្តាល​ឱ្យ​អ្នក ត្រូវ​ច្របូកច្របល់​រំលាយ​អាហារ​។ អ្នក​ត្រូវ​សួរ​យោបល់​វេជ្ជបណ្ឌិត មុន​ពេល​ប្រើ​ថ្នាំ​វីតាមីន​ណាក៏ដោយ ដើម្បី​មិន​បង្ក​ជា​ប្រតិកម្ម​បន្ទាប់បន្សំ​៕​

ប្រភព៖ iknow

  • សត្រូវ​ទាំង ៦ ​របស់​សុខភាព​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/04  Category:សុខភាព
Tags: