ផ្ទះ​ពលរដ្ឋ​១៨​ខ្នង រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ឃុំ​ប្រឡាយ​មាស​ ស្រុក​កំពង់លែង​

ផ្ទះ​ពលរដ្ឋ​១៨​ខ្នង រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ឃុំ​ប្រឡាយ​មាស​ ស្រុក​កំពង់លែង​

កំពង់ឆ្នាំង ៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៨​ខ្នង​ បាន​រង​ការខូចខាត ក្នុង​នោះ​៤​ខ្នង​ បាន​រំលំ​បាក់​រាប​ដល់​ដី ដោយ​ភ្លៀង​ព្យុះ និង​ខ្យល់​កន្ត្រាក់។

គ្រោះធម្មជាតិ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​ភូមិ​ត្រដោក និង​ភូមិ​ប្រឡាយ​មាស ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង នៅ​ក្នុង​ហេតុការ​ណ៍​នេះ​ មិន​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងគ្រោះ​នោះ​ទេ។

លោក ប៉ាល់ ជឿន អធិការ​នគរបាល​ស្រុក​កំពង់លែង​បាន​ឲ្យ​ថា នៅ​ពេល​កើតហេតុ​ម៉ោង​ប្រមាណ​ជាង​៥​រសៀល មាន​ភ្លៀង និង​ខ្យល់ព្យុះ​កន្ត្រាក់ បាន​បោកបក់​មក​លើ​ភូមិ​ចំនួន​២ គឺ​ភូមិ​ត្រដោក និង​ភូមិ​ប្រឡាយ​មាស ក្នុង​រយៈពេល​ប្រហែល​ជាង​កន្លះ​ម៉ោង ទើប​ស្ងប់ខ្យល់​ទៅវិញ ដោយ​ឲ្យ​ខូចខាត​ផ្ទះ​រលំ​បាក់​រាប​ដល់​ដី​ចំនួន​៤​ខ្នង និង​១៤​ខ្នង​ទៀត​របើក​ដំបូល និង​ជញ្ជាំង គឺ​នៅ​ភូមិ​ត្រដោក បាន​រលំ​បាក់​រាប​ដល់​ដី​៣​ខ្នង និង​របើក​ដំបូល និង​ជញ្ជាំង​១១​ខ្នង។

ចំណែក​ភូមិ​ប្រឡាយ​មាស​វិញ​ បាន​រលំ​បាក់​រៀប​ដល់​ដី​១​ខ្នង របើក​ដំបូល និង​ជញ្ជាំង​៣​ខ្នង ប៉ុន្តែ​នៅ​ក្នុង​ហេតុការណ៍​នេះ ប្រជាពលរដ្ឋ​ទាំង​២​ភូមិ​ពុំ​មាន​អ្នកណា​រងគ្រោះថ្នាក់​នោះ​ទេ​។​
លោក ប្រាក់ សោ​ភ័​ណ្ឌ នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម ខេត្ត​កំពង់ឆ្នាំង បាន​បញ្ជាក់ ស្រដៀង​គ្នា​ថា នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា​នេះ សាខា​កាកបាទក្រហម​ខេត្ត នឹង​នាំ​យក​អំណោយ​សង្គ្រោះ​បន្ទាន់​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ទាំង​១៨​គ្រួសារ ក្នុង​ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង ដែល​រងគ្រោះ​ដោយ​ធម្មជាតិ​នេះ​ហើយ៕