អាជ្ញាធរ​កំពុង​ស្វែងរក​អ្នកទេសចរ​៤​នាក់ បាត់​ខ្លួន​នៅ​កោះ​សា​បា

ទីក្រុង​កូ​ឡា​ឡាំ​ពួរ ៖ ប្រតិបត្ដិការ​ស្វែងរក​អ្នកទេសចរ​ជនជាតិ​អេ​ស្ប៉ា​ញ​ពីរ​នាក់​, ចិន​ម្នាក់​និង​ពលរដ្ឋ​ម៉ា​ឡេ​ស៊ី​ម្នាក់ ដែល​បាន​បាត់​ខ្លួន​ចេញពី​ឆ្នេរសមុទ្រ គូ​ដា​ត នៅ​ភាគ​ខាងជើង​នៃ​រដ្ឋ សា​បា បាន​ត្រូវ​បើក​ធ្វើ​នៅ​ថ្ងៃ​ទី​០៤ ឧសភា ២០១៦ ។

អ្នកនាំពាក្យ​ទីភ្នាក់ងារ​ប្រតិបត្តិការ​នាវាចរណ៍​សមុទ្រ​ម៉ា​ឡេ​ស៊ី អ្នកស្រី ហ្វា​រី​ដា ស៊ូ​អិ​ប​, បាន​និយាយ​ថា ការ​ស៊ើបអង្កេត​ដំបូង បាន​បង្ហាញ​ថា​ជនជាតិ​អេ​ស្ប៉ា​ញ​ពីរ​រូប​គឺ លោក ដេ​វី​ដ ហឺ​ណា​ន់​ដេ​ស ហ្កា​ស៊ូ​ឡា​,​អាយុ ២៩ ឆ្នាំ និង អ្នក​នាង ម៉ា​តា មី​ហ្កែ​ល​,​អាយុ ៣០​ឆ្នាំ គឺជា​អ្នកទេសចរ​។ ពួក​គេ​បាន​មក​ស្នាក់​នៅ​ក្នុងផ្ទះ​ឈើ​មួយ​ដែល​ជា​កម្មសិទ្ធិ​រប​ស់បុរសជន​ជាតិចិន​ម្នាក់​ឈ្មោះ​ថា​ថ​មមី ឡែ​ម នៅ​ក្នុង​តំបន់​តាន​ចុង ស៊ី​ម​ប៉ា​ង មេ​ង​ហ្កា​យៅ​, ទីក្រុង​គូ​ដា​ត​។

កាលពី​ថ្ងៃ​អង្គារ ម្សិលមិញ​,​លោក ឡែ​ម បាន​ឲ្យ​ដឹង​ថា គាត់​បាន​នាំ​ទេសចរ​បួន​នាក់​នេះ​ទស្សនា​កោះ បា​ឡាំ​បាន់​ហ្កា​ន មុន​ពេល​ពួក​គេ​បាន​បាត់​ខ្លួន​។ ទីភ្នាក់ងារ​អិ​ម​អិ​ម​អ៊ី​អេ​ជឿជាក់​ថា​ទូក​នេះ អណ្ដែត​បន្ទាប់​ពី​ម៉ាស៊ីន​របស់​វា​បាន​ខូច​៕