រដ្ឋបាលរាជធានី ប្រជុំពិភាក្សា លើការស្ថាបនាផ្លូវទំនប់កប់ស្រូវ និងផ្លូវអមសង្ខាងផ្លូវដែក ពីផ្លូវជាតិលេខ៥ ដល់ផ្លូវបឹងកក់

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះ បានបើកិច្ចប្រជុំពិភាក្សាការងារ សំខាន់ៗចំនួន២គឺការបន្ត ស្ថាបនាផ្លូវទំបន់កប់ស្រូវ និងការសាងសង់ផ្លូវអមសង្ខាងផ្លូវដែក ចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវ R6 (បឹងកក់)។

យោងតាម Facebook Page ផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កិច្ចប្រជុំនោះបានពិភាក្សាការងារសំខាន់២ចំណុច រួមមាន៖

១-ផ្លូវទំនប់កប់ស្រូវ នៅសល់ប្រវែង១២.៧គីឡូម៉ែត្រទៀត នឹងត្រូវបែងចែកឱ្យបីក្រុមហ៊ុនទទួលខុសត្រូវ។ ជំហានទី១ ត្រូវស្ថាបនា មួយចំហៀងប្រវែង៧ម៉ែត្រ កម្រាស់២តឹក ប្រើរយៈ៤ខែ ត្រូវតែរួចរាល់ជំហានទីមួយនេះ។

២-ការស្ថាបនាផ្លូវអមសង្ខាងផ្លូវដែក ពីផ្លូវជាតិលេខ៥ រហូតដល់ផ្លូវR6 (បឹងកក់) មានប្រវែង៥.៦២គីឡូម៉ែត្រ ដែលត្រូវស្ថាបនា៧ម៉ែត្រ សង្ខាងផ្លូវរថភ្លើង។ បច្ចុប្បន្ន ក្រុមការងារត្រូវសិក្សាបន្ថែម នូវផលប៉ះពាល់ និងលក្ខណៈបច្ចេកទេស ឱ្យបានច្បាស់លាស់ ហើយក្រុមការងារ នឹងចុះទៅពិនិត្យផ្ទាល់នៅសប្តាហ៍ក្រោយ៕

រដ្ឋបាលរាជធានី ប្រជុំពិភាក្សា លើការស្ថាបនាផ្លូវទំនប់កប់ស្រូវ និងផ្លូវអមសង្ខាងផ្លូវដែក ពីផ្លូវជាតិលេខ៥ ដល់ផ្លូវបឹងកក់ រដ្ឋបាលរាជធានី ប្រជុំពិភាក្សា លើការស្ថាបនាផ្លូវទំនប់កប់ស្រូវ និងផ្លូវអមសង្ខាងផ្លូវដែក ពីផ្លូវជាតិលេខ៥ ដល់ផ្លូវបឹងកក់រដ្ឋបាលរាជធានី ប្រជុំពិភាក្សា លើការស្ថាបនាផ្លូវទំនប់កប់ស្រូវ និងផ្លូវអមសង្ខាងផ្លូវដែក ពីផ្លូវជាតិលេខ៥ ដល់ផ្លូវបឹងកក់ រដ្ឋបាលរាជធានី ប្រជុំពិភាក្សា លើការស្ថាបនាផ្លូវទំនប់កប់ស្រូវ និងផ្លូវអមសង្ខាងផ្លូវដែក ពីផ្លូវជាតិលេខ៥ ដល់ផ្លូវបឹងកក់ រដ្ឋបាលរាជធានី ប្រជុំពិភាក្សា លើការស្ថាបនាផ្លូវទំនប់កប់ស្រូវ និងផ្លូវអមសង្ខាងផ្លូវដែក ពីផ្លូវជាតិលេខ៥ ដល់ផ្លូវបឹងកក់

ប្រភពៈ freshnewsasia