ក្រសួងទេសចរណ៍ផ្សព្វផ្សាយ យន្តការវាយតម្លៃទទួលស្គាល់ គុណវុឌ្ឍិ អ្នកជំនាញទេសចរណ៍ជាតិ និងអាស៊ាន

 :
នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ នៅសណ្ឋាគារអង្គរសេនជូរី ខេត្តសៀមរាបក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “យន្តការវាយតម្លៃទទួលស្គាល់គុណវុឌ្ឍិអ្នកជំនាញទេសចរណ៍ជាតិ និងអាស៊ាន” ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ សិក្ខាសាលានេះមានការចូលរួមពីគ្រូបង្គោលជាតិ អ្នកវាយតម្លៃបង្គោលជាតិ ជំនាញផ្នែកសណ្ឋាគារស្ដង់ដាអាស៊ាន តំណាងសណ្ឋាគារ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ សាកលវិទ្យាល័យ លោកគ្រូអ្នកគ្រូ និងសិស្ស-និស្សិត ចំនួនប្រមាណជាង ៣០០រូប។

សិក្ខាសាលានេះមានគោលបំណងបង្ហាញដល់ សណ្ឋាគារ អ្នកកំពុងបម្រើការងារផ្នែកសេវាកម្មសណ្ឋាគារ អំពីវិធីនៃការអភិវឌ្ឍជំនាញរបស់ខ្លួនតាមរយៈការខិតខំយកចិត្តទុកដាក់ធ្វើការងារនឹងកន្លែងធ្វើការ ការសិក្សាបន្ថែមដោយខ្លូនឯងតាមឯកសារស្តង់ដារជំនាញដែលក្រសួងទេសចរណ៍ផ្ដល់ជូន ហើយអ្នកជំនាញទាំងនេះអាចស្នើសុំធ្វើការវាយតម្លៃចំណេះនិងជំនាញ និងបទពិសោធន៍របស់ខ្លួន ដើម្បីបានការទទួលស្គាល់ ឬវិញ្ញាបណ្ណបត្រវិជ្ជាជីវៈ/សញ្ញាបត្រវិជ្ជាជីវៈតាមកម្រិតជាតិ និងអាស៊ាន។
ការអភិឌ្ឍជំនាញទេសចរណ៍ដល់យុវជន និងអ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ ជាគោលដៅយុទ្ធសាស្ត្រអាទិភាពរបស់ក្រសួងទេសចរណ៍ សំដៅធ្វើឲ្យអ្នកជំនាញទាំងអស់មានសមត្ថភាពស្របតាមស្តង់ដាអាស៊ាន ជាកម្រិតអប្បរមា។ ជំនាញក្នុងវិជ្ជាជីវៈទេសចរណ៍មានច្រើនប្រភេទ រាប់ចាប់ពីអ្នកបម្រើការតាមក្រុមហ៊ុនអាកាសចរណ៍ តាមបញ្ជរព័ត៌មានទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ អ្នកបម្រើការងារតាមសណ្ឋាគារ ភោជនីយដ្ឋាន ស្ប៉ា មាស្ស៉ា អ្នកដឹកជញ្ជូនទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ការីទេសចរណ៍ អ្នកផ្ដល់សេវាកម្មតាមគោលដៅទេសចរណ៍នានា។ល។
ក្នុងបដិការសហគមសេដ្ឋកិច្ចអាស៊ាន ក្រសួងទេសចរណ៍បានយកចិត្តទុកដាក់ បណ្តុះបណ្តាលជំនាញជូនដល់យុវជនកម្ពុជា ស្របតាមស្តង់ដាកម្មវិធីសិក្សាអាស៊ាន ស្ថិតក្នុងក្របខណ្ឌនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) ដែលមានគោលដៅសម្រួលបម្លាស់ទីការងារចំនួន ៣២ ជំនាញនៃផ្នែកសណ្ឋាគារ និងសេវាកម្មធ្វើដំណើរក្នុងប្រទេសជាសមាជិកអាស៊ាន ស្របតាមច្បាប់ការងារនៃប្រទេសនីមួយៗ។
សូមបញ្ជាក់ផងដែរថានៅឆ្នាំ២០១៥កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៤.៨លាននាក់ ក្នុងកំណើន៦.១% និងបង្កើតការងារផ្ទាល់ប្រមាណ ៦២ ម៉ឺននាក់។ ជាចក្ខុវិស័យនៅឆ្នាំ២០២០ កម្ពុជាសង្ឃឹមថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៧.៥ ទៅ៨លាននាក់ ដែលនឹងបង្កើតការងារផ្ទាល់ប្រមាណ១លាននាក់។
ក្រសួងទេសចរណ៍ផ្សព្វផ្សាយ យន្តការវាយតម្លៃទទួលស្គាល់ គុណវុឌ្ឍិ អ្នកជំនាញទេសចរណ៍ជាតិ និងអាស៊ាន

ក្រសួងទេសចរណ៍ផ្សព្វផ្សាយ យន្តការវាយតម្លៃទទួលស្គាល់ គុណវុឌ្ឍិ អ្នកជំនាញទេសចរណ៍ជាតិ និងអាស៊ាន

ក្រសួងទេសចរណ៍ផ្សព្វផ្សាយ យន្តការវាយតម្លៃទទួលស្គាល់ គុណវុឌ្ឍិ អ្នកជំនាញទេសចរណ៍ជាតិ និងអាស៊ាន