ប្រពន្ធ​តាម​ទាន់​ប្ដី កំពុង​នាំ​ស្រី ចូល​ផ្ទះសំណាក់ ដើម្បី​បង្កាត់​ភ្លើងតណ្ហា​

ប្រពន្ធ​តាម​ទាន់​ប្ដី កំពុង​នាំ​ស្រី ចូល​ផ្ទះសំណាក់ ដើម្បី​បង្កាត់​ភ្លើងតណ្ហា​

​រាជធានី​ភ្នំពេញ :  បុរស​ម្នាក់​ត្រូវបាន​ប្រពន្ធ​តាម​ទាន់ ខណៈដែល​កំពុង​បង្កាត់ភ្លើង​ស្នេហា ក្នុង​បន្ទប់​ផ្ទះសំណាក់ ក៏​ផ្ទុះ​ជា​ហិង្សា រួច​ស្ត្រី​ជា​ប្រពន្ធ​អូស​ដៃ​ប្តី​ទៅកាន់​សាលាសង្កាត់​ចោមចៅ សុំ​ឲ្យ​ជួយ​រកខុសរកត្រូវ ដោយ​ស្ត្រី​ជា​ប្រពន្ធ​ន​ចោទប្រកាន់ថា ប្ដី​របស់គាត់​មាន​សា​ហាយ​លួចលាក់ ស្នេហា​ជាមួយ​ស្រី​ផ្សេង​នៅក្រៅ​ផ្ទះ​។​


​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ញ៉ែ ហៀ​ង អាយុ​៤៨​ឆ្នាំ មុខរបរ​លក់ដូរ បាន​ប្រាប់​អាជ្ញាធរ​សង្កាត់​ថា គាត់​បាន​រៀបការ​នឹង​គ្នា​ក្លាយជា​ប្តី​ប្រពន្ធ​ច្រើន​ឆ្នាំ និង​មាន​ទាំង​កូនប្រុស​ស្រី​ចំនួន​៤​នាក់ មាន​ទីលំនៅ​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ស្ត្រី​ជា​ប្រពន្ធ​បាន​និយាយទៀតថា មួយរយៈ​ចុងក្រោយ​នេះ ប្តី​គាត់​មិនសូវ​នៅផ្ទះ​ទេ ហើយក៏​មិន​រវល់​ជួយ​លក់ដូរ​ដែរ គឺ​ដើរ​បាត់ៗ​រាល់ថ្ងៃ​។ ហើយ​ព្រឹក​ថ្ងៃទី​៣ ខែមេសា គាត់​បាន​តាម​ទាន់ ខណៈដែល​ប្ដី​កំពុងស្ថិត​នៅក្នុង ផ្ទះសំណាក់​ជាមួយ​ស្រី​ស្នេហ៍​វ័យក្មេង​ថែមទៀត​ផង ទើប​ធ្វើ​ឲ្យ​គាត់​កើតក្ដី​ក្ដៅក្រហាយ អត់​ទ្រាំលែងបាន ក៏​នាំ​លោក​ប្ដី​កំហូច​ទៅកាន់​សាលាសង្កាត់​ចោមចៅ ដើម្បី​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​។​


​នៅ​ចំពោះមុខ​មន្ត្រីសង្កាត់ បុរស​ជា​ប្តី​ឈ្មោះ ប៊ី ណាត អាយុ​៤១​ឆ្នាំ បាន​បដិសេធថា គាត់​មិនបាន​ប្រព្រឹត្ត​ដូចជា​ការចោទប្រកាន់រ​បស់​ប្រពន្ធ​នោះឡើយ​។​


​ចំណែក​ប្រភពព័ត៌មាន​ពី​មន្ត្រី​សាលាសង្កាត់​ចោមចៅ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ប្ដី​ប្រពន្ធ​១​គូ​នេះ បាននាំគ្នា​ទៅសុំ​ឲ្យ​ជួយ​អន្តរាគមន៍ រកខុសរកត្រូវ​អំពី​រឿងរ៉ាវ ដែល​បាន​កើតឡើង​នៅក្នុង​ក្រុមគ្រួសារ ខណៈ​នាង​ជា​ប្រពន្ធ​បាន​ប្រាប់ថា ប្ដី​របស់គាត់​មានចិត្ត​មិន​ស្មោះត្រង់ ក្បត់ចិត្ត គាត់​មាន​សា​ហាយ លួចលាក់​ស្នេហា​យ៉ាង​ផ្អែមល្ហែម​ជាមួយ​ស្រីក្មេង ក្រៅ​ផ្ទះ​រហូត​តាម​ទាន់​នៅផ្ទះ​សំណាក់​ទៀតផង និង​មិនបាន​គិតគូរ​ដល់​គាត់ និង​កូនប្រុស​ស្រី​ចំនួន​៤​នាក់​ឡើយ ហើយ​បាន​ដើរលេង អត់​ធ្វើ​ការរកស៊ី​អ្វី​ទាំងអស់​។​


​មន្ត្រី​សាលាសង្កាត់​ចោមចៅ បាន​បញ្ជាក់ថា បន្ទាប់ពី​អាជ្ញាធរ​បាន​ពន្យល់​ណែនាំ​អស់​ពេល​ដ៏​យូរ​មក​នោះ ប្តី​ប្រពន្ធ​មួយគូ​នេះ​បាននាំគ្នា​ត្រឡប់ទៅផ្ទះ​វិញ​។ ចំពោះ​ស្រី​ស្នេហ៍​លោក​ប្តី​នោះ ស្ត្រី​ជា​ប្រពន្ធ​មិនបាន​ចាត់ការ​អ្វី​នោះទេ ដោយ​ទុក​ឲ្យ​នាង​រួចខ្លួន​៕

ប្រពន្ធ​តាម​ទាន់​ប្ដី កំពុង​នាំ​ស្រី ចូល​ផ្ទះសំណាក់ ដើម្បី​បង្កាត់​ភ្លើងតណ្ហា​