មូលហេតុ​នៃ​ការស្លាប់​ជនបរទេស នៅ​ស្ថានីយ៍​ចាក់​សាំង មានការ​បិតបាំង ពី​ឈ្មួញ​ឈ្មោះ សេង ស៊ឹម​ហ៊ាង និង​ឈ្មោះ ស៊ុន ស្រី​

រាជធានី​ភ្នំពេញ : បុរស​ជនបរទេស​ម្នាក់​ស្លាប់​អង្គុយ​លើ​កៅអី ពេល​កំពុង​ហូប​អាហារ​ពេលព្រឹក នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៦ នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ​ដែល​សាងសង់​ដោយ​ឈ្មួញ​ឈ្មោះ សេង ស៊ឹម​ហ៊ាង និង​ឈ្មោះ ស៊ុន ស្រី ស្ថិតក្នុង​ដី​ឡូរ​លេខ​៧៨៥ កែង​ផ្លូវ​លេខ​៦៨ និង​៩០៧ ក្រុម​៤ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​។​


​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សព​ជនបរទេស ឈ្មោះ WARNER PAUL ANTHONY BRITISH CITIZEN អាយុ ៦១​ឆ្នាំ ជនជាតិ​អង់គ្លេស កាន់​លិខិតឆ្លងដែន លេខ ៧០៧៧៤៦១១៧ ស្នាក់នៅ​ផ្ទះជួល​លេខ​១៥២E1​ផ្លូវ​៩០៧ ក្រុម​៤ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​។​


​ប្រភព​ដដែល​បាន​បន្តទៀតថា កាលពី​ម៉ោង​៨​ព្រឹក នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល​ជនរងគ្រោះ​បានមក​អង្គុយ​ក្នុង​ម៉ា​ត ហូប​អាហារ​ដូច​សព្វដង ហើយ​ឈ្មោះ វ័ង ឆេង​ហៃ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ត្រូវជា​កូន​ម្ចាស់​ម៉ា​ត​បាន​ទៅ​សួរ​ជនរងគ្រោះ​ថា​លោក​ពិសារ​អ្វី ហើយ​ជនរងគ្រោះ​ឱនក្បាល​លើ​តុ ហើយ​ហៅ​ទឹក​សុទ្ធ​មួយ​ដប អូ​វ៉ាន់​ទីន និង​នំ​ភី​ហ្សា ដោយ​ឃើញ​សភាព​មិន​ស្រួល ឈ្មោះ​វ័ង ឆេង​ហៃ ក៏បាន​ទូរ​ស័ព​លេខ​៩១១ ដើម្បី​មក​ដឹក​ជនរងគ្រោះ​ទៅ​មន្ទី​ពេទ្យ ពេល​រថយន្ត​សង្គ្រោះ​មកដល់​លោកគ្រូ​ពេទ្យ​បាន​ពិនិត្យឃើញថា ជនរងគ្រោះ​បាន​ស្លាប់​ទៅហើយ​រួច​រថយន្ត​សង្គ្រោះ​ក៏​វិលត្រឡប់​ទៅវិញ​ទៅ​។​


​ជុំវិញ​ករណីនេះ សមត្ថកិច្ច មិនបាន​បញ្ជាក់​ពី​មូលហេតុ​អ្វីដែល​បណ្តាល​ឲ្យ​បុរស​ម្នាក់​នោះបាន​ស្លាប់​នៅឡើយ​ទេ ដោយ​បញ្ជូន​រឿងនេះ​ទៅ​ការិយាល័យ​បច្ចេកទេស ការិយាល័យ​ជនបរទេស និង ស្ថានទូត​ដើម្បី​សុំ​កិច្ចសហការ​ណ៍​។


​គួរ​រម្លឹក​ដែរ​ថា ស្ថា​នី​ប្រេងឥន្ធនៈ​ខាងលើ​ដែល​សាងសង់​ដោយ​ឈ្មួញ​ឈ្មោះ សេង ស៊ឹម​ហ៊ាង និង​ឈ្មោះ ស៊ុន ស្រី កន្លងមក គណៈ​គ្រប់គ្រង និង​បុគ្គលិក​សិក្សា​នៃ​សាលា​អន្តរជាតិ​អាយ អ៊ី អ៊ែ​ល​ដែលមាន​ទីតាំង​នៅផ្ទះ​លេខ​១០​ផ្លូវ​លេខ​៦៨​សង្កាត់​ទួល​សង្កែ​ខ ណ្ឌ័​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​បានធ្វើ​ពាក្យបណ្តឹង​គោរព​ជូនទៅ​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ទៅ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម​និង​សំណង់​សុំ​ដើម្បី​អន្តរាគមន៍​ហាមឃាត់​សំណង់​ខាងលើនេះ ព្រោះ​សង់​លើ​ផ្ទៃដី​តូចចង្អៀត​សង់​ជាប់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ សាលារៀន ផ្សារ ទីប្រជុំជន ជាពិសេស​ទៀត​នោះ​គឺ​ក្បែរ​រោងចក្រ​អគ្គិសនី ដែល​អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​(​អគ្គីភ័យ​)​ជាយថាហេតុ​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​ប្រជាពលរដ្ឋ​មិនទាន់​ទទួល​នូវ​ការឆ្លើយតប​អ្វី ជា​ដុំ​កុំ​ភួ​ន​ពី​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម​និង​សំណង់​នៅឡើយ​ទេ​។


​មិនតែប៉ុណ្ណោះ​ប្រជាពលរដ្ឋ​ដែល​ជុំវិញ​កន្លែង​នោះ​ក៏បាន​អំពាវនាវ​ឲ្យ​ឯកឧត្តម​អភិបាល​នៃ​គណៈ អភិបាល​រាជធានី​ភ្នំពេញ និង​ទៅ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់​ទប់ស្កាត់​សំណង​ស្ថានីយ៍​ប្រេងឥន្ធនៈ​របស់​ឈ្មោះ សេង ស៊ឹម​ហ៊ាង ជាបន្ទាន់​ដើម្បី​បង្ការ​គ្រោះ​អគ្គិភ័យ​ទុកជាមុន​។ ព្រោះ​សំណង​ស្ថានីយ៍​ប្រេងឥន្ធនៈ​ខាងលើ​កំពុង​សាងសង់​នោះ​ផ្ទុយ​ពី​ការកំណត់ របស់ សាលា​រាជធានី​ភ្នំពេញ​និង​ផ្ទុយ​ពី​គោលការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​សុរិយោដី​បាន​ណែនាំ​ទៀតផង​។ ស្ថានីយ៍​ប្រេងឥន្ធនៈ​នេះ​មិនទាន់មាន​ការទទួលស្គាល់​ពី​ក្រសួង​ដែនដី​នោះទេ គឺ​មានតែ​លិខិតអនុញ្ញាត​លេខ​០៤០ ល​.​ប ចុះ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៤ របស់​អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ ប៉ុណ្ណោះ​។​


ដោយសារ​តេ​មាន​សេចក្តី​ព្រួយបារម្ភ​អំពី​ការកើតមាន​គ្រោះ​អគ្គិភ័យ នាពេលខាងមុខ​ទើប​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុម​៤ ភូមិ​ទួល​សង្កែ ផ្តិត​ស្នាម​មេដៃ​ដាក់​ពាក្យបណ្តឹង​ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​និង សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ពិនិត្យ​នូវ​អ្វីដែល​ជាការ​លំបាក​រប​ស់​ពួកគាត់ នៅក្នុង​តំបន់​នេះ​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​មន្ត្រី​អាជ្ញាធរ​និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវតែ​ចាត់វិធានការ​ឲ្យ​បុគ្គល​ឈ្មោះ សេង ស៊ឹម​ហ៊ាង បញ្ឈប់​ការសាងសង់​ស្ថានីយ៍​ប្រេងឥន្ធនៈ​ក្នុង​ប្រជុំជន​ដ៏​ចង្អៀត​ព្រោះ​អាច បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នាពេលខាងមុខ​ចៀ​ស​មិន​ផុត​ទ្បើ​យ​។ ក្នុងនោះ​អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ គួរពិនិត្យមើល​ពី​សេចក្តី​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ផងដែរ ហើយ​ត្រូវ​បញ្ឈប់​នូវ​ការសាងសង់​ស្ថានីយ៍​លក់​ប្រេង​នោះ​តទៅទៀត​៕

មូលហេតុ​នៃ​ការស្លាប់​ជនបរទេស នៅ​ស្ថានីយ៍​ចាក់​សាំង មានការ​បិតបាំង ពី​ឈ្មួញ​ឈ្មោះ សេង ស៊ឹម​ហ៊ាង និង​ឈ្មោះ ស៊ុន ស្រី​ មូលហេតុ​នៃ​ការស្លាប់​ជនបរទេស នៅ​ស្ថានីយ៍​ចាក់​សាំង មានការ​បិតបាំង ពី​ឈ្មួញ​ឈ្មោះ សេង ស៊ឹម​ហ៊ាង និង​ឈ្មោះ ស៊ុន ស្រី​

 មូលហេតុ​នៃ​ការស្លាប់​ជនបរទេស នៅ​ស្ថានីយ៍​ចាក់​សាំង មានការ​បិតបាំង ពី​ឈ្មួញ​ឈ្មោះ សេង ស៊ឹម​ហ៊ាង និង​ឈ្មោះ ស៊ុន ស្រី​ មូលហេតុ​នៃ​ការស្លាប់​ជនបរទេស នៅ​ស្ថានីយ៍​ចាក់​សាំង មានការ​បិតបាំង ពី​ឈ្មួញ​ឈ្មោះ សេង ស៊ឹម​ហ៊ាង និង​ឈ្មោះ ស៊ុន ស្រី​ មូលហេតុ​នៃ​ការស្លាប់​ជនបរទេស នៅ​ស្ថានីយ៍​ចាក់​សាំង មានការ​បិតបាំង ពី​ឈ្មួញ​ឈ្មោះ សេង ស៊ឹម​ហ៊ាង និង​ឈ្មោះ ស៊ុន ស្រី​ មូលហេតុ​នៃ​ការស្លាប់​ជនបរទេស នៅ​ស្ថានីយ៍​ចាក់​សាំង មានការ​បិតបាំង ពី​ឈ្មួញ​ឈ្មោះ សេង ស៊ឹម​ហ៊ាង និង​ឈ្មោះ ស៊ុន ស្រី​