នៅ​សុខ​ៗ​ស្រាប់​តែ​លេច​ចេញ​រូប​គ្រឿង​បង្គុំ​iPhone 7 តែ​មាន​រន្ធ​ដោត​កាស​3.5 mm ដដែល​​

ដំណឹងលេចលឺកាលពីពេលមុខ បាននិយាយពីរន្ធដោតកាស3.5 mm ដែលApple គ្រោងនឹងបោះបង់ចោលនៅជំនាន់iPhone 7 ដែលត្រៀមចេញនាខែកញ្ញានេះ។ ព័ត៌មានជាច្រើនទូទាំងពិភពលោកសុទ្ធអះអាងដូចគ្នាដែលថាApple នឹងងាកមកប្រើប្រាស់កាសប្រើBluetooth ជំនួសវិញ។ ប៉ុន្តែពេលនេះគ្រប់យ៉ាងបានក្លាយជារឿងស្រពិចស្រពិលវិញបន្ទាប់ពីមានការបង្ហោះ ពីគ្រឿងក្នុងរបស់iPhone 7 នៅលើWeibo រួចមក។

បើយោងតាមការវិភាគលើរូបនេះបានប្រាប់ថាវាជាBoard របស់iPhone ទំហំ4.7 អ៊ីញដែលត្រូវនឹងiPhone ធម្មតា។ដូច្នេះវាអាចទៅរួចដែលរន្ធដោតកាសនេះនឹងរក្សានៅលើម៉ូដែល4.7 អ៊ីញ តែអាចនឹងមិនមាននៅលើម៉ូដែលPlus (5.5 អ៊ីញ)។ដោយសារតែវាមិនទាន់មានប្រភពច្បាស់លាស់ ទើបគេអាចយល់ថាវាគ្រាន់តែជាគ្រឿងរបស់iPhone ចិនក៏អាចថាបាន ដោយសាររឿងបែបនេះគេក៏ធ្លាប់ជួបប្រទះដែរ។អ្វីគ្រប់យ៉ាងនឹងត្រូវលាតត្រដាងនៅខែកញ្ញា ចាំមើលទាំងអស់គ្នាថាiPhone 7 មានមុខងារអ្វីខ្លះនិងរូបរាងបែបណា៕

Source:


  • នៅ​សុខ​ៗ​ស្រាប់​តែ​លេច​ចេញ​រូប​គ្រឿង​បង្គុំ​iPhone 7 តែ​មាន​រន្ធ​ដោត​កាស​3.5 mm ដដែល​​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/04  Category:បច្ចេកវិទ្យា
Tags: