តារាចម្រៀង យឹ​ង យ​ន ជួប​ទុក្ខ​ធំ​

6 Videos


ម្ចាស់បទ “បុប្ផាព្រែកទាល់” លោក យឹង យន បានជួបទុក្ខធំក្នុងជីវិតដោយសារតែជីដូនរបស់លោកបានទទួល មរណភាពកាលពីពេលថ្មីៗនេះនៅឯស្រុកកំណើតក្នុងទឹកដីខេត្តកំពង់ធំ ។ នៅក្នុងគណនីហ្វេសប៊ុករបស់លោកបានបញ្ចេញសារដ៏ក្រៀមក្រំបង្ហាញពីអារម្មណ៍ក្ដុកក្ដួលប្រាប់ដល់មហាជន ឱ្យដឹងថា «ជាពេលវេលាដ៏ក្រៀមក្រំសម្រាប់គ្រួសារខ្ញុំ ដោយសារជីដូនបង្កើតរបស់ខ្ញុំបានមរណភាពកាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ៧ និង ៣០នាទីយប់ ក្នុងជន្មាយុ ៩៥ ឆ្នាំ នៅស្រុកកំណើតរបស់ខ្ញុំ ភូមិប្រម៉ាត់ដី សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ សូមវិញ្ញណខណ្ឌលោកយាយបានដល់សុគតិភព ។

តារាចម្រៀង យឹ​ង យ​ន ជួប​ទុក្ខ​ធំ​

This very sad time for my family because my grandmother aged 95 years old passed away on May 2, 2016 at 7:30 pm at my hometown Kampong Thom, Cambodia » ។

គួររំឭកថា លោក យឹង យន ត្រូវបានមហាជនដាក់រហ័សនាមថាជាសិល្បករពហុជំនាញ ដោយសារតែលោកមានជំនាញសិល្បៈរហូត ១១ ជំនាញឯនោះនៅក្នុងខ្លួន មិនតែប៉ុណ្ណោះលោកក៏ជាម្ចាស់ជ័យលាភីចំណាត់ថ្នាក់លេខ ២ ក្នុងកម្មវិធី “ស្ដាប់ចម្រៀងរបស់ខ្ញុំ” ផងដែរ ។ បទចម្រៀងដែលជាការតែងនិពន្ធថ្មីរបស់លោកបានទទួលភាពល្បីល្បាញយ៉ាងខ្លាំងទាំងក្នុង និង ក្រៅប្រទេស ដែលជាហេតុថ្ពក់ឱ្យតារារូបនេះមានឱកាសទៅសម្ដែងនៅក្រៅប្រទេសជាញយដងមានដូចជាសហរដ្ឋអាមេរិកជាដើម ។

តារាចម្រៀង យឹ​ង យ​ន ជួប​ទុក្ខ​ធំ​

ជុំវិញដំណឹងដ៏ក្រៀមក្រំនេះ យើងមិនអាចសុំព័ត៌មានលំអិតពីតារាជាប់ងារថាជា កែវ សារ៉ាត់ ទីពីរនេះបាននៅឡើយ ដោយហេតុថាទូរស័ព្ទមិនអាចទំនាក់ទំនងបាន ហើយមិនដឹងថាលោកបានត្រឡប់មកពីសម្ដែងនៅទឹកដី អាមេរិកវិញដែរឬយ៉ាងណាដែរ ព្រោះកាលពីមួយរយៈមុនលោកបានទៅសម្ដែងនៅសហរដ្ឋអាមេរិក ដោយរួមដំណើរជាមួយលោក អ៊ាម វន្នី ៕ ភូមិន្ទ

តារាចម្រៀង យឹ​ង យ​ន ជួប​ទុក្ខ​ធំ​
តារាចម្រៀង យឹ​ង យ​ន ជួប​ទុក្ខ​ធំ​
តារាចម្រៀង យឹ​ង យ​ន ជួប​ទុក្ខ​ធំ​
តារាចម្រៀង យឹ​ង យ​ន ជួប​ទុក្ខ​ធំ​