នគរបាល​ដកហូត​អាវុធ​AK​ស្វៃ​បត់​គ្មាន​ច្បាប់​មួយ​ដើម​នៅ​ក្នុង​ហាង​ប្តូរ​ប្រាក់​យីហោ រតនសម្បត្តិ

នគរបាល​ដកហូត​អាវុធ​AK​ស្វៃ​បត់​គ្មាន​ច្បាប់​មួយ​ដើម​នៅ​ក្នុង​ហាង​ប្តូរ​ប្រាក់​យីហោ រតនសម្បត្តិ



សៀមរាប ៖ កម្លាំង​នគរបាល​ក្រុង​និង​ខេត្តសៀមរាប​បាន​ចុះទៅ​ដកហូត​អាវុធ​AK​ស្វៃ​បត់​គ្មាន​ច្បាប់​មួយ​ដើម​នៅ​ក្នុង​ហាង​ប្តូរ​ប្រាក់​យីហោ រតនសម្បត្តិ យក​ទៅ​រក្សា​ទុក​នៅ​ស្នងការ​។

ហេតុការណ៍​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​០៤ ​ខែឧសភា​ ឆ្នាំ​២០១៦​ ស្ថិតនៅ​ក្នុង​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប។ លោក​អនុសេនីយ៍ឯក ឆឹង សុភា អធិការ​រង​ក្រុង​សៀមរាប​បាន​ឲ្យ​ដឹងថា កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​បាន​សហ​ការណ៍​ជាមួយ​ការិយាល័យ​គ្រប់គ្រង​អាវុធជាតិ​ផ្ទុះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ធ្វើ​ការ​ដក​ហ​ត​អាវុធ​ចំនួន​១​ដើម​ប្រភេទ​AK​ស្វាយ​បត់​ផលិត​នៅ​ប្រទេស​សូវៀត​មាន​គ្រាប់​ចំនួន​៣០​គ្រាប់​ពី​ប្រជា​ពលរដ្ឋ​ក្នុង​ហាង​ប្តូរប្រាក់​ដែល​មាន​ឈ្មោះ​រតនសម្បត្តិ​ស្ថិតនៅ​ក្នុង​ភូមិ​បន្ទាយ​ចាស់​ សង្កាត់​ស្លរ​ក្រាម ​ក្រុង​សៀមរាប។

លោក​បន្ត​ថា ម្ចាស់​ហាង​ប្តូរ​ប្រាក់​នោះ​មានឈ្មោះ​ឱម គឹម​សឿន ភេទ​ប្រុស អាយុ៥៧​ឆ្នាំ ស្ថិតនៅ​ក្នុង​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប។

បច្ចុប្បន្ន​អាវុធ​នេះ​ត្រូវ​បាន​យកមក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​ខេត្ត​ ឯ​ម្ចាស់​អាវុធ​នោះ​ត្រូវ​បាន​នគរបាល​ជំនាញ​ហៅ​ទៅ​ណែនាំ​៕

នគរបាល​ដកហូត​អាវុធ​AK​ស្វៃ​បត់​គ្មាន​ច្បាប់​មួយ​ដើម​នៅ​ក្នុង​ហាង​ប្តូរ​ប្រាក់​យីហោ រតនសម្បត្តិ នគរបាល​ដកហូត​អាវុធ​AK​ស្វៃ​បត់​គ្មាន​ច្បាប់​មួយ​ដើម​នៅ​ក្នុង​ហាង​ប្តូរ​ប្រាក់​យីហោ រតនសម្បត្តិ