ឆេះ​ផ្ទះ​លក់​ចាប់ហួយ និង​​​ហ្គាស៍​អស់​២​ល្វែង ​សង្ស័យ​ផ្ដើម​ចេញ​ពី​រថយន្ត​ចត​នៅ​មុខ​នោះ

ឆេះ​ផ្ទះ​លក់​ចាប់ហួយ និង​​​ហ្គាស៍​អស់​២​ល្វែង ​សង្ស័យ​ផ្ដើម​ចេញ​ពី​រថយន្ត​ចត​នៅ​មុខ​នោះ

កណ្ដាល​ ៖​ ផ្ទះ​លក់​ចាប់ហួយ និង​​​ហ្គាស៍​ចំនួន​២​ល្វែង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​នៅ​វេលា​ម៉ោង​១៦​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៦ ហើយ​រហូតមកដល់​ម៉ោង​៥​និង​៥០​នាទី​រសៀល​នេះ​ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៦​គ្រឿង​បាន​ចេញ​មក​អន្តរាគមន៍ រហូត​​គ្រប់គ្រង​សភាពការណ៍​បាន​ហើយ មិន​ឲ្យ​រាលដាល​ទៅផ្ទះ​ផ្សេង​ទៀត​ឡើយ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ចំណុច​ផ្ទះ​លក់​គ្រឿង​ចាប់ហួយ និង​លក់​ហ្គាស៍ ស្ថិត​ក្នុង​ភូមិ​តាខ្មៅ​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ទល់មុខ​ហាង​ថតរូប​មករា ខាងកើត​ផ្សារ​តាខ្មៅ​ចាស់។

បើ​តាម​សេចក្ដីរាយការណ៍,​ ករណី​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា ផ្ដើម​ចេញ​ពី​រថយន្ត​ព្រូស មួយ​គ្រឿង ដែលចត​នៅ​មុខ​ផ្ទះ​កើតហេតុ​ ហើយមានការបញ្ឆេះម៉ាស៊ីនចោល ​ក៏​ផ្ទុះ​ឆេះរាលដាល​ប៉ះ​នឹង​ហ្គាស៍​នៅ​ជិត​នោះ។

សេចក្ដីរាយការណ៍​បន្ត​ថា មនុស្ស​៣​នាក់​នៅ​ក្នុង​ផ្ទះ​នោះ ត្រូវ​បាន​គេ​ជួយសង្គ្រោះ ហើយ​ក្នុង​នោះ​មាន​ម្នាក់​សន្លប់ ត្រូវបាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​ផង​ដែរ។ ស្រប​ពេល​ជាមួយគ្នា​នឹង​អគ្គិភ័យ​កំពុង​ឆេះ​ផ្ទះ​ខាងលើ ក៏​មាន​រថយន្ត​មួយ​គ្រឿង​បាន​ផ្ទុះ​ឆេះ​ផ្នែក​ខាងមុខ នៅ​ចម្ងាយ​ពី​កន្លែង​កើតហេតុ​ប្រមាណ​៤០០​ទៅ​៥០០​ម៉ែត្រ​ផង​ដែរ។ តែ​ប្រជាពលរដ្ឋ​ជួយ​អន្តរាគមន៍​ទាន់៕