Myolie Wu ធ្វើ​ឲ្យ​ប្តី​ត្អូញត្អែរ ​

6 Videos


បន្ទាប់ពីដំណើរកម្សាន្តក្រេបទឹកឃ្មុំជាមួយស្វាមីបញ្ចប់ នាង Myolie Wu បានត្រឡប់មកធ្វើការងារសិល្បៈវិញធម្មតា ហើយនាងក៏មានការងារច្រើនដើម្បីធ្វើផងដែរ ។ កាលពីពេលថ្មីៗនេះផងដែរ នាងបានចូលរួមក្នុងកម្មវិធីលក់ថ្នាំលាបក្រចកមួយនៅហុងកុង រួចក៏ធ្វើដំណើរយ៉ាងប្រញាប់ប្រញាល់ ដើម្បីទៅបន្តការថតរបស់ខ្លួន ។

Myolie Wu ធ្វើ​ឲ្យ​ប្តី​ត្អូញត្អែរ ​

មុននឹងទៅ នាងបានថ្លែងប្រាប់អ្នកសារព័ត៌មានដែរថា នាងអាចនឹងនៅបែកពីប្តីរយៈពេល ១ ខែផងដែរនាពេលខាងមុខ ព្រោះនាងក៏រវល់ ហើយ ប្តីនាងក៏រវល់នឹងការងារដូចគ្នា តែនាងជឿជាក់ថា ប្តីនាងនឹងមកស្កាត់មកជួបនាងជាមិនខាង ។ នាងបានប្រាប់បន្ថែមទៀតថា ព្រោះតែប្តីនាងរអ៊ូពីកាលវិភាគការងារដ៏មមាញឹករបស់នាងខ្លាំងពេក នាងគិតថា ក្រោយការថតបញ្ចប់ នាងនឹងសម្រាកពីការងារសិល្បៈមួយរយៈពេលសិន ។ នាងបានប្រាប់ពីគម្រោងយកកូនដែរថា នាងមិនទាន់ដឹងច្បាស់ទេពីរឿងនេះ ដោយគ្រាន់តែដឹងថា នាងត្រូវផ្តល់ពេលវេលាឲ្យគ្រួសារបានច្រើនជាងនេះ និង មានទំនួលខុសត្រូវខ្ពស់ក្នុងនាមជាភរិយាម្នាក់ ។

Myolie Wu ធ្វើ​ឲ្យ​ប្តី​ត្អូញត្អែរ ​

គួររំឭកផងដែរថា នាង Myolie Wu គឺជាតារាសម្តែងស្រីហុងកុងម្នាក់ដែលមានភាពជោគជ័យយ៉ាងខ្លាំងក្នុងជីវិតសិល្បៈ និង ធ្លាប់បានបង្ហាញមុខក្នុងខ្សែភាពយន្តល្បីៗជាច្រើន ហើយទោះបីជានាងមានវ័យជ្រេបន្តិចហើយក្តី នាងនៅតែអាចរក្សាសម្រស់បានស្រស់ស្អាតដដែល ៕

Myolie Wu ធ្វើ​ឲ្យ​ប្តី​ត្អូញត្អែរ ​
Myolie Wu ធ្វើ​ឲ្យ​ប្តី​ត្អូញត្អែរ ​
Myolie Wu ធ្វើ​ឲ្យ​ប្តី​ត្អូញត្អែរ ​
Myolie Wu ធ្វើ​ឲ្យ​ប្តី​ត្អូញត្អែរ ​
Myolie Wu ធ្វើ​ឲ្យ​ប្តី​ត្អូញត្អែរ ​

ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)