ជម្រើស​ផ្សេងៗ​ក្នុង​ការព្យាបាល​ស្នាម​ស​ង្វា​

ជម្រើស​ផ្សេងៗ​ក្នុង​ការព្យាបាល​ស្នាម​ស​ង្វា​

​ស្បែក​របស់​អ្នក នឹង​មិន​ប្រែក្លាយជា​ខ្មៅ​នោះទេ បើទោះបីជា​វា​បាន​មាន​ការ​ទាញ​លាតសន្ធឹង ដោយ សារ​ស្ថានភាព​នៃ​ការ​មាន​ផ្ទៃពោះ​,​ការ​កើន​ទំងន់ ឬ ការ​ស្រក​ទំងន់​ក្នុង​កម្រិត​មួយ​យ៉ាង​ខ្លាំង​ក៏ដោយ ។ ផ្ទុយទៅវិញ វា​នឹង​កា្លយ​ជា​មាន​ស្លាកស្នាម​ម្យ៉ាង ដែល​ត្រូវបាន​គេ​ហៅថា ស​ង្វា​។ ស្នាម​សង្វា ជារឿយៗ​គឺ ចាប់ផ្តើម​លេចចេញ​ជាមួយ​ស្នាម​ពណ៌​ក្រហម ឬ រាង​ស្វាយ ហើយ​បន្ទាប់​មកទៀត វា​ក្លាយជា​ស្បែក​ដែល មាន​សភាព​រលោង ជាមួយនឹង​ស្នាម​ឈ្នូត​វែងៗ ដែល​មាន​ពណ៌​ប្រាក់ ឬ ពណ៌​ស​។​

​ស្នាម​សង្វា​កើតមាន​នៅ​លើ​ស្បែក គឺ​នៅក្នុង​ស្រទាប់​កណ្តាល​នៃ​ស្បែក​ដែល​មាន​សភាព​យឺត ដែល ហេតុនេះហើយ ទើប​វា អាច​ធ្វើអោយ​ស្នាម​ទាំងនោះ​អាច​មាន​ការពង្រីក​រូប​រាង​របស់​វា​បាន​។ តែ​ទោះជា យ៉ាងណាក៏ដោយ នៅពេល​ដែល​វា​ត្រូវ​បាន​ទាញ​លាតសន្ធឹង ជាប់​ជា​បន្ត នោះ​ស្បែក​ក៏​អាច​មាន​ការ​ប្រេះ បែក ដែល​ជា​លទ្ធផល​វា​អាច​បន្សល់ទុក​នូវ ស្នាម​សង្វារ​ទាំងនេះ ដល់​អ្នក ។​

​ទាំង​បុរស និង ស្ត្រី គឺ​អាច​កើតមាន​ស្នាម​សង្វា នៅ​លើ​តំបន់​ជាច្រើន​ផ្សេងៗ​គ្នា​នៅលើ​រាងកាយ​របស់ ពួកគេ​មាន​ដូចជា នៅលើ​ពោះ​, កំ​ភ្លៅ​, ត្រគាក​, ដើមទ្រូង​, ដើមដៃ ឬ នៅ​ខ្នង​ផ្នែក​ខាងក្រោម ។​
​ការព្យាបាល​សម្រាប់​ស្នាម​ស​ង្វា​

មាន​ជម្រើស​នៃ​ការព្យាបាល​ស្នាម​សង្វា​ជាច្រើន​ប្រភេទ បើ​ទោះបីជា​ពួក​វា ហាក់​នឹង​មិន​សូវ​មាន ប្រសិទ្ធភាព​ក៏ដោយ​។ កម្រិត​នៃ​ការជោគជ័យ ក្នុង​ការព្យាបាល​នេះ គឺ​នឹង​មាន​ឥទ្ធិពល ដោយ​អាស្រ័យ ទៅតាម​កត្តា​អាយុ​, ស្ថានភាព​ស្បែក និង ព្រមទាំង​របប​អាហារ​របស់​អ្នក​ផងដែរ​។ ជម្រើស​នៃ​ការព្យាបាល សម្រាប់​ស្នាម​ស​ង្វា រួមមាន​ដូចជា​៖

  • ​វិធី​ព្យាបាល​ដោយ​ការវះកាត់​។ ការ​បកស្បែក​ដោយ​ប្រើ​សារ​ជាតិគីមី ឬ ការប្រើ​កាំរស្មីឡាស៊ែរ គឺ អាច​ត្រូវបាន​គេ​ប្រើ សម្រាប់​ធ្វើ​ការបំបាត់​ស្នាម​សង្វា​ដែល​អ្នក​មិន​ចង់បាន​។​
  • ​ការប្រើ​ក្រែម ឬ ឡេ​។ ផលិតផល​សម្រាប់​ព្យាបាល​ស្នាម​សង្វា ដែល​មិន​ចាំបាច់​ត្រូវការ​វេជ្ជបញ្ជា គឺ​មាន​ដាក់លក់​ជាច្រើន ប៉ុន្តែ​ជាធម្មតា វា​ហាក់​នឹង​មាន​ប្រសិទ្ធភាព​ក្នុង​កម្រិត​តិចតួច​ប៉ុណ្ណោះ​។ ប្រសិនបើ​អ្នក​កំពុង​មាន​ផ្ទៃពោះ សូម​ធ្វើ​ការពិភាក្សា​ជាមួយនឹង​គ្រូពេទ្យ អំពី​ការព្រួយបារម្ភ​របស់ អ្នក នៅក្នុង​រយៈពេល​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​នេះ មុនពេល​ដែល​មាន​ស្នាម​សង្វា​វិវត្ត​មាន​ឡើង ដូច្នេះ​វិធី​នៃ​ការព្យាបាល ដោយ​ការបង្កា គឺជា​អ្វី​ដែល​អ្នក​អាច​ធ្វើ​ការពិចារណា​បាន​។​

វា​ជា​ការប្រសើរ​បំផុត សម្រាប់​អ្នក​ក្នុង​ការទទួលបាន​នូវ​ការយកចិត្តទុកដាក់ ដោយ​គ្រូពេទ្យ​ផ្នែក​វះកាត់ ឬ គ្រូពេទ្យ​ជំនាញ​សើរ​ស្បែក​។ គឺថា ពួកគេ​អាច​ធ្វើការ​កំណត់​បាន នូវ​វិធី​នៃ​ការព្យាបាល​ណា ដែល​ល្អ សាក​សម​សម្រាប់​អ្នក​៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។