​ហេតុអ្វី​បាន​ជា​មនុស្ស​ត្រូវការ​សារជាតិ​ប៉ូ​តា​ស្យូម​?

​ហេតុអ្វី​បាន​ជា​មនុស្ស​ត្រូវការ​សារជាតិ​ប៉ូ​តា​ស្យូម​?

កោសិកា និង សិរី​រៈរបស់​រាងកាយ​យើង​គឺ​ត្រូវការ នូវ​កម្រិត​ប៉ូ​តា​ស្យូម ក្នង​បរិមាណ​មួយ​ដ៏​សមស្រប ដើម្បី​ធ្វើអោយ​ពួកវា មាន​មុខងារ​បាន​ជាធម្មតា​។ ក្រៅពី​វា​ជា​សារធាតុ​រ៉ែ​ម្យ៉ាង វា​ក៏​ត្រូវបាន​គេ​ចាត់ទុកថា ជា​សមាសធាតុ​អេឡិចត្រូ​លីត្រ និង រួម​ផងដែរ​ជាមួយនឹង ពពួក ម៉ាញ៉េ​ស្យូម​, កាល់ស្យូម និង សូ​ដ្យូ​ម​ក្ល​រីដ ដែល​ពួក​វា​គឺ​សុទ្ធតែ​មាន​សារៈសំខាន់ ក្នុងការ​រក្សា​នូវ បន្ទុក​នៃ​ចរន្ត​អ​គ្គិន​សី នៅក្នុង​រាងកាយ​។ នៅក្នុង​នេះ ផងដែរ ដោយសារ​តែ​ប៉ូ​តា​ស្យូម និង ឥទ្ធិពល​ជា​បន្ទាប់បន្សំ​របស់​វា នៃ​ពពួក​អេឡិចត្រូ​លីត្រ គឺថា​វា​ក៏​បាន​ដើរតួនាទី​ផងដែរ ក្នុងការ​ធ្វើ​អោយ​បេះ​ដូង​, គ្រោង​ឆ្អឹង និង សាច់ដុំ​រលោង មានការ​កន្ត្រាក់ និង មានការ​សម្រាក​។ វា​មាន​មុខងារ​ដោយ ជួយ​ធ្វើអោយ​ចង្វាក់​បេះដូង លោត​បាន​តាម​ធម្មតា និង ជួយ ដល់​មុខងារ​របស់​សាច់ដុំ និង ការរំលាយ​អាហារ​។​

ការកើនឡើង​នូវ​កម្រិត​សូ​ដ្យូ​ម​ច្រើន​ជ្រុល នៅក្នុង​រាងកាយ ក៏​តម្រូវ​ផងដែរ​អោយ​មាន​ការបង្កើន​នូវ បរិមាណ​របស់​ប៉ូ​តា​ស្យូម ដើម្បី​អោយ​វា​មាន​តុល្យភាព​នឹង​គ្នា​។ ផ្ទុយទៅវិញ កង្វះ​សារជាតិ​ប៉ូ​តា​ស្យូម គឺ អាច​កើតមាន ដោយសារ​តែ​ស្ថានភាព​មួយចំនួន​ដូចជា ការ​ក្អួត​ក្នុង​កម្រិត​ច្រើន​ជ្រុល​, រាគ​, បែក​ញើស ច្រើន​, កង្វះ​អាហារ​រូបត្ថ​ម្ភ និង ការប្រើប្រាស់​នូវ​ឱសថ​ដូចជា ថ្នាំ​បញ្ចុះ​ទឹកនោម​ជាដើម ។ ការចុះ​ខ្សោយ​សាច់ដុំ​, អា​ការៈភ័ន្ត​ច្រលំ​, អស់កំលាំង​, រាគ​ជា​រុំ​ា​រ៉ៃ​, ការប្រើ​ថ្នាំ​បញ្ចុះ​ទឹកនោម​, ការ​រលាក​, បញ្ហា​បេះដូង និង ការធ្វើ​លំ​ហាត់ប្រាណ​ក្នុង​កម្រិត​ថាមពល​ខ្លាំងក្លា ជាប្រចាំ គឺជា​សុទ្ធតែជា​ស្ថានភាព ដែល​បង្ហាញ​ថា អ្នកនឹង​ត្រូវការ​នូវ កម្រិត​ប៉ូ​តា​ស្យូម​បន្ថែមទៀត ។​

កម្រិត​ជា​ធម្មតា​របស់​ប៉ូ​តា​ស្យូម នៅក្នុង​រាងកាយ គឺ​អាច​ជម្រុញ​អោយមាន​រីកលូតលាស់ និង ថែរក្សា ដល់ មុខងារ​ផ្សេងៗ​របស់​រាងកាយ​។ វា​ត្រូវការ សម្រាប់​ជួយ​រក្សា​ដល់​តុល្យភាព​នៃ​ជាតិ​ទឹក​, ការរីក​លូត លាស់​របស់​សាច់ដុំ​, មុខងារ​របស់​ប្រព័ន្ធ​ប្រសាទ និង ការរីកលូតលាស់ និង តុល្យភាព​នៃ​អាស៊ី​តបាស សម្រាប់​កម្រិត pH ធម្មតា​នៅ​ក្នុង​រាងកាយ​។ វា​ក៏​មាន​អត្ថប្រយោជន៍​ផងដែរ ក្នុង​ការជួយ​បន្ទាប​នូវ គ្រោះថ្នាក់​ប្រឈម​នឹង ការ​កើនឡើ​ខ្ពស់​នៃ​សម្ពាធ​ឈាម​។ ក្រៅពី​តួនាទី​ដ៏​សំខាន់​របស់​វា ចំពោះ​ការ​កន្ត្រាក់ របស់​សាច់ដុំ និង ការចម្លង​នូវ​ប្រព័ន្ធ​ប្រសាទ ប៉ូ​តា​ស្យូម​ក៏​ត្រូវ​បាន​ចូលរួម​ផងដែរ នៅក្នុង ការជួយ​ដល់ ការ​ស្តុក​ទុក​នូវ សារជាតិ​កាបូ​អ៊ី​ដ្រាត ដែល​ត្រូវបាន​ធ្វើ​ការប្រើប្រាស់ ដោយ​សាច់ដុំ និង ចាត់ទុកថា ជា​ថាមពល​របស់​វា​។ នៅពេលដែល​មាន​ការកើនឡើង នៅ​ក្នុង​ការបញ្ចេញ​សារជាតិ​កាល់ស្យូម តាម​បង្ហួរនោម ដោយសារ​តែ​ការកើនឡើង​នូវ​សារជាតិ សូ​ដ្យូ​ម នៅក្នុង​រាងកាយ នោះ​ប៉ូ​តា​ស្យូម បានធ្វើការ​រាំ​រាំង នឹង​ស្ថានភាព​នេះ និង ការពារ​ឆ្អឹង​មិនអោយ​មាន​ការ ខូចខាត​ឆាប់រហ័ស​។ វា​ក៏​អាចមាន ប្រសិទ្ធភាព​យ៉ាង​ជាក់លាក់ ទៅលើ ជំងឺ​ដាច់​ស​សៃឈាម ក្នុង​ខួរក្បាល​, ជំងឺ​ថប់​បារម្ភ និង កម្រិត​នៃ​ស្ត្រេ​ស​, ការ​លៃ​តម្រូវ​ដល់​សម្ពាធ​ឈាម​, ការរំលាយ​អាហារ និង ភាព​មិន​ប្រក្រតី​របស់​តម្រង នោម ក្រៅ​ពី​អត្ថប្រយោជន៍​ជាទូទៅ ផ្សេង​ទៀត​ចំពោះ​សុខភាព​។​

ដោយ​មិន​រាប់បញ្ចូល នូវ​ពពួក​អាហារ​ដែល​សំបូរ​ដោយសារ​ជាតិ​ប៉ូ​តា​ស្យូម ដូចជា ផលិតផល​ដែល ធ្វើ​ពី​ទឹកដោះគោ​, បន្លែ​អន្លក់​,​សាច់​, ចេក​, ត្រី​សាល់​ម៉ុង​, បន្លែ ។​ល​។ កម្រិត​សូ​ដ្យូ​ម និង ម៉ាញ៉េ​ស្យូម ក្នុង​ឈាម អាច​ជួយ​រក្សា​អោយ មាន​តុល្យភាព​ប៉ូ​តា​ស្យូម អោយបាន​ត្រឹមត្រូវ នៅក្នុង​រាងកាយ​។ ការធ្វេសប្រហែស ចំពោះ​សញ្ញា និង រោគសញ្ញា របស់​កង្វះ​សារជាតិ​ប៉ូ​តា​ស្យូម ឬ ការ​លើស​នូវ​សារជាតិ ប៉ូ​តា​ស្យូម គឺ​អាច​ជះឥទ្ធិពល​នូវ​ការ​គម្រាមកំហែង​ដល់ អាយុជីវិត​បាន​។ ដូច្នេះ វា​ជា​ការចាំបាច់​ណាស់ ក្នុង​ការទទួលបាន​នូវ​កម្រិត​ប៉ូ​តា​ស្យូម​អោយបាន​សមស្រប ជា​ប្រចាំ​ថ្ងៃ ដើម្បី​ជួយ​រក្សា​នូវ​រាងកាយ​អ្នក អោយ​ស្ថិត​នៅក្នុង ស្ថានភាព​ដ៏​ល្អ​មួយ ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។