Knowledge » ការថែទាំសុខភាព » បន្លែ ទឹក​ស្ពៃ​ចិន​ផ្សំ​រយៈពេល៣នាទី​នេះ​ជួយ​សម្អាត​ជាតិពុល​ក្នុង​តម្រងនោម បេះដូង និង​សន្លាក់​បាន​យ៉ាង​លឿន​!

ថ្លើម​គឺជា​សរីរាង្គ​សម្អាត​ជាតិពុល​សំខាន់​ក្នុង​រាងកាយ​។ រីឯ​តម្រងនោម​ជួយ​ច្រោះ​ឈាម​ឱ្យ​ស្អាត ដូច្នេះ​តម្រងនោម​ពិតជា​រង​ផលប៉ះពាល់​មុនគេ​ដោយសារតែ​ការកើនឡើង​នៃ​ជាតិពុល​ ក្នុង​រាងកាយ​។ សរីរាង្គ​ដទៃទៀត​ដែល​តម្រូវឱ្យធ្វើ​ការសម្អាត​ជាតិពុល​ដែរនោះ​រួមមាន បេះដូង សន្លាក់ និង​សួត​។ ប៉ុន្តែ​ក្រៅពី​សរីរាង្គ​ទាំងនេះ ជាតិពុល និង​ជាតិ​អាស៊ីត​បាន​ប្រមូលផ្តុំ​ក្នុង​ជាលិកា​ពេញ​រាងកាយ​ទាំងមូល ហើយ​ទាំងនេះ​ក៏​ត្រូវការ​ការសម្អាត​ម្តងម្កាល​ផងដែរ​។

រូបមន្ត​ផ្សំ​រយៈពេល ៣ នាទី​ខាងក្រោម​នេះ​គឺជា​អ្វីដែល​លោកអ្នក​ត្រូវការ​ដើម្បី​សម្អាត​ជាតិពុល​ចេញពី​រាងកាយ​។
គ្រឿងផ្សំ​៖
​​- ស្ពៃ​ចិន (Celery) ឬ ខិ​ន​ឆាយ​ធំ ៣ ទង​ធំៗ​
​​- ជីរវ៉ាន់ស៊ុយ ១ ក្តាប់ដៃ​
​​- ម្នាស់ ២ ចំណិត​

របៀប​ធ្វើ​៖

​​១. ចិត​និង​លាង​ម្នាស់​ឱ្យ​ស្អាត​។​
​​២. លាង​ជីរវ៉ាន់ស៊ុយ និង​ស្ពៃ​ចិន​ឱ្យ​ស្អាត​។​
​​៣. ដាក់​គ្រឿងផ្សំ​ទាំងអស់​ក្នុង​ម៉ាស៊ីន​ក្រឡុក (​អាច​ប្រ​បាច់​ក្រូចឆ្មា​មួយ​ចំហៀង​ចូល​បាន ប្រសិនបើ​ចង់​)​។​
​៤. បន្ថែម​ទឹក​បន្តិច​ប្រសិនបើ​វា​ខាប់​ពេក​។
​៥. ផឹក​វា ១ កែវ​ពេលព្រឹក​មុន​ពិសា​អាហារ និង​ពេល​ល្ងាច ១ កែវ​មុន​ពិសា​អាហារ​។
​​៦. ផ្សំ​ម្តង​ផឹក​បាន​ម្តង​ប៉ុណ្ណោះ ដូច្នេះ​មួយថ្ងៃ​ត្រូវ​ផ្សំ​ពីរដង​។ យូរៗ​ផឹក​ម្តង​នៅពេល​មាន​អារម្មណ៍​ថា​ក្នុង​ខ្លួន​កើន​ជាតិពុល​ច្រើន (​ចន្លោះ ២ សប្តាហ៍​ម្តង​ជា​ជម្រើស​ល្អ​បំផុត​)៕

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • Knowledge » ការថែទាំសុខភាព » បន្លែ ទឹក​ស្ពៃ​ចិន​ផ្សំ​រយៈពេល៣នាទី​នេះ​ជួយ​សម្អាត​ជាតិពុល​ក្នុង​តម្រងនោម បេះដូង និង​សន្លាក់​បាន​យ៉ាង​លឿន​!已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/04  Category:សុខភាព
Tags: