5 វិធីងាយៗជួយឲ្យមុខម៉តថ្លា “គ្មានមុន” !

admin ជឿថាគ្មានអ្នកណានៅក្នុងលោកនេះ មិនមានបញ្ហាស្បែកមុខនោះទេ មិនថាបញ្ហាស្បែកមុខខ្លាញ់ មានមុនអង្កាម ផ្ទៃមុនមិនរាបស្មើ មុខស្រគាំ ហើយមូលហេតុចម្បងគឺកើតឡើងដោយសារសកម្មភាពប្រចាំថ្ងៃរបស់យើងនេះហើយ។ ថ្ងៃនេះ Whatsupkhmer ក៏មានវិធីងាយៗក្នុងការជួយឲ្យផ្ទៃមុខស្រស់ថ្លា គ្មានមុនមកផ្ញើប្រិយមិត្តទាំងអស់គ្នា។ មើលៗថាមានវិធីអ្វីខ្លះ…….

1. ជៀសវាងអាហារដែលមានជាតិខ្លាញ់ខ្ពស់

5 វិធីងាយៗជួយឲ្យមុខម៉តថ្លា “គ្មានមុន” !

ជៀសវាងអាហារដែលមានជាតិខ្លាញ់ដូចជា សាច់ជ្រូកជាប់ខ្លាញ់ ឬ អាហារចៀនផ្សេងៗ ព្រោះនៅពេលដែលយើងញាុំអាហារដែលមានខ្លាញ់ច្រើនក្រៅពីធ្វើឲ្យមានជាតិខ្លាញ់ក្នុងឈាមខ្ពស់ហើយ វាថែមទាំងធ្វើឲ្យក្រពេញខ្លាញ់ផលិតខ្លាញ់ក្នុងបរិមាណដែលខ្ពស់ដែលជាមូលហេតុធ្វើឲ្យស្ទះរន្ធរោមក្លាយទៅជាមុន។

2. ញាុំទឹកឲ្យបានច្រើន

5 វិធីងាយៗជួយឲ្យមុខម៉តថ្លា “គ្មានមុន” !

ការញាុំទឹកសុទ្ធជួយបណ្តេញជាតិពុលចេញពីរាងកាយ ហើយការញាុំទឹកបានគ្រប់គ្រាន់ក្នុងមួយថ្ងៃគឺជួយឲ្យស្បែកស្រស់ថ្លា មានសំណើម ព្រោះទឹកជួយឲ្យឈាមដើរបានស្រួល ធ្វើឲ្យផ្ទៃមុខស្រស់ថ្លា មិនស្រអាប់។

3. ជូត Make Up ឲ្យស្អាត

5 វិធីងាយៗជួយឲ្យមុខម៉តថ្លា “គ្មានមុន” !

ជារៀងរាល់ថ្ងៃ យើងម្នាក់ៗជាពិសេសនារីតែម្តងគឺត្រូវលាបក្រែមការពារកំដៅថ្ងៃផង ហើយត្រូវលាបម្សៅអ្វីផ្សេងៗពិលើទៀតផង ដូចនេះហើយការប្រើ Make Up Remover គឺពិតជាសំខាន់មែនទែន ព្រោះបញ្ហាចម្បងដែលធ្វើឲ្យកើតមុន និងបញ្ហាស្បែកមុខផ្សេងៗនោះគឺដោយសារតែការសម្អាតមុខមិនបានស្អាតល្អ។ ប្រសិនបើយើងជូតសម្អាតគ្រឿង Make Up ទាំងនោះមិនបានស្អាត សារធាតុគីមីផ្សេងៗក៏នឹងសន្សំទុកនៅលើផ្ទៃមុខ ពីមួយថ្ងៃទៅមួយថ្ងៃ ធើ្វឲ្យកើតមុន ថែមទាំងធ្វើឲ្យមានស្នាមជ្រីវជ្រួញ ស្បែកយារធ្លាក់ទៀតផង!


4. ជៀសវាងប្រើប្រាស់គ្រឿង Make Up ការពារទឹក

5 វិធីងាយៗជួយឲ្យមុខម៉តថ្លា “គ្មានមុន” !

 

សម្រាប់អ្នកដែលមានស្បែកងាយប្រតិកម្មទាំងឡាយ គួរជៀសវាងប្រើនូវគ្រឿងសម្អាងការពារទឹក ដែលជាប់នៅលើផ្ទៃមុខបានយូរ ដូចជា ម្សៅទ្រនាប់ការពារទឹកជាដើម ព្រោះគ្រឿង Make Up ប្រភេទនេះនឹងធ្វើឲ្យស្ទះរន្ធរោមធ្វើឲ្យងាយឡើងមុន ហើយអ្វីដែលសំខាន់បំផុតនោះគឺ ពិបាកសម្អាត។ ប្រសិនបើមានមុនកើតច្រើននៅលើផ្ទៃមុខ សូមផ្អាកការប្រើនៅគ្រឿង Make Up ទាំងឡាយសិនណា។

5. ប្រើប្រាស់ផលិតផលបំប៉នស្បែកមុខបែបធម្មជាតិ

5 វិធីងាយៗជួយឲ្យមុខម៉តថ្លា “គ្មានមុន” !

ក្រៅពីការពារស្បែកមុខពីការញាុំរបស់អត់ប្រយោជន៍ ក៏ដូចជាការប្រើប្រាស់គ្រឿងសម្អាងហើយ ការបំប៉នស្បែកមុខក៏សំខាន់មិនចាញ់គ្នាដែរ។ លោកអ្នកគួរជ្រើសរើសប្រើក្រែមម៉ាសដែលផ្សំឡើងពីសារធាតុធម្មជាតិ ដូចជា អំពិល ទឹកដោះគោ ឬ ទឹកឃ្មុំជាដើម ដើម្បីឲ្យផ្ទៃមុខបានទទួលនៅសារធាតុវីតាមីនគ្រប់គ្រាន់ដែលជួយទៅជួសជុលកោសិកាស្បែកក៏ដូចជាចូលទៅបំប៉នឲ្យស្បែកមុខស្រស់ថ្លា ស ម៉ត មើលទៅស្អាតបែបសុខភាពល្អទៀតផង។ យ៉ាងណាមិញលោកអ្នកត្រូវជ្រើសរើសផលិតផលគុណភាពដែលអាចជឿជាក់បានក៏ដូចជាផលិតផលដែលអាចប្រើប្រាស់ទៅលើគ្រប់ស្បែកមុខបានផងណា។

5 វិធីងាយៗជួយឲ្យមុខម៉តថ្លា “គ្មានមុន” !

ប្រភព៖ whatsupkhmer

អ្នកនឹងចូលចិត្ត

  • 5 វិធីងាយៗជួយឲ្យមុខម៉តថ្លា “គ្មានមុន” !已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/05/04  Category:សុខភាព
Tags: