ជន​សង្ស័យ​ចាប់​​​នារី​ខ្មែរ​រំលោភ​បូក ​​ត្រូវ​បាន​ចាប់​ខ្លួន ឯ​ប្ដី​នាង​បាន​ត្រឹម​យំ​ឱប​កូន

ជន​សង្ស័យ​ចាប់​​​នារី​ខ្មែរ​រំលោភ​បូក ​​ត្រូវ​បាន​ចាប់​ខ្លួន ឯ​ប្ដី​នាង​បាន​ត្រឹម​យំ​ឱប​កូន



បាត់ដំបង​ ៖​ ជន​សង្ស័យ​​ជា​ជនជាតិ​ថៃ​ ចំនួន​២​នាក់ ដែល​បើកឡាន​ISUZU​ពណ៌​ស ​មក​ចាប់​នារី​ខ្មែរ​ម្នាក់ ដែល​មាន​របរ​លក់​ប្រហិត​ចៀន និង​ភេសជ្ជៈ​នៅ​ក្នុង​ផ្សារ​រុង​ក្លឿ​ទឹកដី​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣ ខែ​ឧសភា​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​​​តាម​ប្រមាញ់ និង​ចាប់​ខ្លួន​បាន​ហើយ។
​ ​
សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ការ​ចាប់ខ្លួន​នេះ​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ​ ក្រោយពី​តម្រួត​​​ថៃ​ទទួល​ពាក្យបណ្ដឹង​ពី​ស្វាមី នារី​រងគ្រោះ ដែល​មាន​កូន​អាយុ​៦​ខួប​នោះ។

សេចក្ដីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ជា​ជនជាតិ​ថៃ ដែល​ចាប់​នារី​ខ្មែរ​ទាញ​បញ្ចូល​ឡាន ហើយ​បើក​ចេញ​យក​ទៅ​រំលោភ​បូក​នោះ​ ​ត្រូវ​បាន​តម្រួត​ថៃ​យក​មក​សាកសួរ​ហើយ តែ​លទ្ធផល​នៅ​មិនទាន់​ដឹង​យ៉ាងណា​នោះ​ទេ។ ពាក់ព័ន្ធ​នឹង​រឿង​នេះ ប្រភព​មួយ​ចំនួន​បាន​អះអាង​ថា ជា​ការ​ត្រូវរ៉ូវ​គ្នា ប៉ុន្តែ​យើង​មិនទាន់​ទទួល​បាន​ព័ត៌មាន​ពី​នារី​រងគ្រោះ​ថា​ ជា​ករណី​ចាប់​រំលោភ​មែន ឬ​ជា​ការ​ត្រូវរ៉ូវ​គ្នា​ឡើយ​នោះ​ឡើយ។ ដោយឡែក​ប្ដី​នារី​រងគ្រោះ ដែល​មក​ដាក់​ពាក្យបណ្ដឹង​នោះ​បាន​ត្រឹម​យំ​ឱប​កូន​ប៉ុណ្ណោះ​ ក្រោយពី​ទទួល​បាន​ព័ត៌មាន​ថា ​ប្រពន្ធ​ខ្លួន​ត្រូវការ​ចាប់​រំលោភ​បូក​នោះ។

គួរ​បញ្ជាក់​ថា ​ក្នុង​ពេល​ចាប់​ខ្លួន​​យក​មក​សាកសួរ​នោះ ​ជនសង្ស័យ​​បាន​បង្ហាញ​នូវ​ទឹក​មុខ​ញញឹមញញែម​ ហាក់​គ្មាន​រឿង​អី​កើត​ឡើង​អញ្ចឹង៕

​ ​ជន​សង្ស័យ​ចាប់​​​នារី​ខ្មែរ​រំលោភ​បូក ​​ត្រូវ​បាន​ចាប់​ខ្លួន ឯ​ប្ដី​នាង​បាន​ត្រឹម​យំ​ឱប​កូន

ជន​សង្ស័យ​ចាប់​​​នារី​ខ្មែរ​រំលោភ​បូក ​​ត្រូវ​បាន​ចាប់​ខ្លួន ឯ​ប្ដី​នាង​បាន​ត្រឹម​យំ​ឱប​កូន