បុរស​ជនជាតិ​បរទេស​ម្នាក់​អង្គុយ​ស្លាប់​ក្នុង​ម៉ាត​តេ​លា​សមត្ថកិច្ច​អះអាង​ថា​ខ្យល់គរ

បុរស​ជនជាតិ​បរទេស​ម្នាក់​អង្គុយ​ស្លាប់​ក្នុង​ម៉ាត​តេ​លា​សមត្ថកិច្ច​អះអាង​ថា​ខ្យល់គរ



ភ្នំពេញ ៖ បុរស​ដែល​គេ​ស្គាល់​ថា ជនជាតិ​អង់គ្លេស​ម្នាក់​បាន ដេក​ស្លាប់​នៅ​ក្នុង​ហាង​កាហ្វេ​សប​(​ម៉ា​ត​តេ​លា )​នៅ​ក្នុង​កា​រាស់​សាំង​តេ​លា​ដែល​សមត្ថកិច្ច​អះអាង​ថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ខ្យល់ គ​ខណៈ​កំពុង​អង្គុយ​ផឹកទឹក​សុទ្ធ​និង​ហូប​ភី​ហ្សា។

ហេតុការណ៍​នេះ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ម៉ោង ១០​នឹង​៣០​នាទី​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ២០១៦ នៅ​ក្នុង​ហាង​កាហ្វេ យីហោ “សប” នៅ​ក្នុង​កា​រាស់​សាំង​តេ​លា​កែង​ផ្សារ​ទួល​សង្កែ​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឫស្សីកែវ។

ជនរងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ WARNER PAULANTHONY BRITISH CITIZEN​ភេទ​ប្រុស​អាយុ​៦១​ឆ្នាំ​កាន់​លិខិតឆ្លងដែន​លេខ​៧០៧៧៤៦១១៧ សព្វថ្ងៃ​ស្នាក់នៅ​ផ្ទះ​ជួល​លេខ​១៥២​ផ្លូវ​៩០៧​ក្រុម​៤​ភូមិ​ទួល​សង្កែ ខណ្ឌឫស្សីកែវ។

បើ​តាម​ឈ្មោះ​វ័ង ​ឆៃ​ហៃ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ត្រូវជា​កូន​ម្ចាស់​ម៉ា​ត​និយាយ​ថា ជនរងគ្រោះ​ធ្លាប់​ចូល​មក​ញាំ​កាហ្វេ​នៅ​ក្នុង​ម៉ាត​នេះ​រាល់ថ្ងៃ ហើយ​នៅ​វេលា​ម៉ោង​៨ព្រឹក ​ក៏​ប្រាប់​ខ្លួន​ថា គាត់​មិន​ស្រួលខ្លួន​មាន​អាការ​ឈឺក្បាល រួច​ក៏​ហៅ​ទឹក​សុទ្ធ​១​ដប​មក​ផឹក​និង​នំ​ភីហ្សា​១​មក​អង្គុយ​ហូប។

ប្រភព​បន្ត​ថា លុះ​ដល់​ម៉ោង​១០​និង​៣០​នាទី ​ឈ្មោះ​វ័ង​ ឆៃ​ហៃ​ ឃើញ​មក​មិន​ស្រួលខ្លួន​ខ្លាំង​ក៏​ហៅ​រថយន្ត​មក​ដឹក​ទៅ​ពេទ្យ​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​អង្គុយ​ស្លាប់​ទៅ​ហើយ រួច​ក៏​ប្តឹង​សមត្ថកិច្ច​មក​ពិនិត្យ។

បន្ទាប់​សមត្ថកិច្ច​បច្ចេកទេស​ពិនិត្យ​ធ្វើ​កោសល្យ​វិច័យ​បញ្ជាក់​ថា ​ជនរងគ្រោះ​ស្លាប់​ដោយ​គាំងបេះដូង ដែល​ខ្មែរ​យើង​និយម​ហៅថា​ខ្យល់គរ​ស្លាប់ មិន​មាន​ចំណុច​សង្ស័យ​ផ្សេង​ឡើយ រួច​ក៏​យក​សព​ទៅ​តម្កល់ទុក​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​រង់ចាំ​ដឹក​ទៅ​ប្រទេស​កំណើត៕

បុរស​ជនជាតិ​បរទេស​ម្នាក់​អង្គុយ​ស្លាប់​ក្នុង​ម៉ាត​តេ​លា​សមត្ថកិច្ច​អះអាង​ថា​ខ្យល់គរ បុរស​ជនជាតិ​បរទេស​ម្នាក់​អង្គុយ​ស្លាប់​ក្នុង​ម៉ាត​តេ​លា​សមត្ថកិច្ច​អះអាង​ថា​ខ្យល់គរ