កម្ពុជា នឹងមាន​ភ្លៀង​ធា្ល​ក់មួយ​សប្ដាហ៍ ហើយ​អាចមាន​ខ្យល់​កន្ត្រាក់​

​កម្ពុជា​នឹងមាន​ភ្លៀង​ធ្លាក់​ចំនួន​មួយ​សប្ដាហ៍ ដែល​អាច​ឲ្យ​ផ្ដល់​បរិមាណ​ទឹក​គ្រាប់​គ្រាន់​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​បាន​បណ្ដោះអាសន្ន​។

​នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​លោក ចាន់ យុ​ត្ថា បាន​ឲ្យ​ដឹងថា កម្ពុជា​នឹងមាន​ភ្លៀង​ធ្លាក់​ចាប់ពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​១១ ឧសភា ហើយ​មាន​ផ្ដល់​ទឹកជា​បរិមាណ​មធ្យម​ដល់​ប្រជាពលរដ្ឋ​តាម​បណ្ដា​ខេត្ត​នានា សម្រាប់​ត្រងទឹក​ទុក​ប្រើប្រាស់​ប្រចាំ​ថ្ងៃមួយ​រយៈពេល​បាន​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់ថា​៖«​នៅ​ថ្ងៃទី​០៤​នេះ​ភ្លៀង​ចាប់ផ្ដើម​ធ្លាក់​ពី​តំបន់​ខ្ពង់រាប ។ ហើយ​នៅ​ថ្ងៃទី​៥ ភ្លៀង​នឹង​ធ្លាក់​រីកសាយ​ភាយ​ដល់​តំបន់​ទំនាប​កណ្ដាល និង​បណ្ដា​ខេត្ត​នានា រហូតដល់​ភាគ​ពាយ័ព្យ ដែលមាន​បរិមាណ​ទឹក​មធ្យម​អាច​ឲ្យ​ពលរដ្ឋ​ត្រង​ទុក​ប្រើប្រាស់​បណ្ដោះអាសន្ន​»​។​

​លោក ចាន់ យុ​ត្ថា បាន​បន្ថែមថា ការធ្លាក់​ភ្លៀង​នេះ​ក៏មាន​បាតុភូត​ខ្យល់ក​ន្ទ្រា​ក់ និង​ផ្គរ​ន្ទៈ មកជា​មួយ​ដែរ ដោយ​លោក អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ចំពោះ​បាតុភូត​នេះ​។ បើតាម​នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធានទឹក ក្រោយ​មាន​ភ្លៀង​ធ្លាក់​មួយ​សប្ដាហ៍​នេះ អាកាសធាតុ​ក៏​ធ្លាក់ចុះ​កម្ដៅ​ដែរ អាចមក​ត្រឹម​៣៧ អង្សា​សេ​។ តែ​យ៉ាងណា​ក្រសួង​នៅតែ​បន្ត​តាមដាន​អាកាសធាតុ​នេះ​បន្តទៀត ព្រោះ​អាកាសធាតុ​អាចមាន​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស ស្ទើ​តែ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​៕