មីន ឆា​លីដា ត្រូវ​ឪពុក​ដាក់​បម្រាម​រឿង​សង្សារ​

6 Videos

តារាស្រីវ័យ ២២ ឆ្នាំ អ្នកនាង មីន ឆាលីដា(Mint Chalida) បានធ្វើឱ្យមិត្តអ្នកគាំទ្រឈ្លក់វង្វេងយ៉ាងខ្លាំងតាមរយៈរឿង «បេះដូងពីរដើម្បីអូន» (Song Huajai Nee Puea Tur)ដែលសម្តែងជាគូជាមួយលោក ម៉ារីអូ ម៉ូរឺ (Mario Muarer)។ សម្រាប់ឆ្នាំ ២០១៦ នេះ អ្នកនាង មីន ឆាលីដា បានត្រៀមនាំយករឿងថ្មីដែលមានចំណងជើងថា «ល្ខោនវង្វេងស្នេហ៍» (Ruk Long Rohng) ដែលរួមសម្តែងជាមួយលោក ថប ចារ៉ុន (Top Jaron)។

មីន ឆា​លីដា ត្រូវ​ឪពុក​ដាក់​បម្រាម​រឿង​សង្សារ​

អ្វីដែលធ្វើឱ្យទស្សនិកជនកាន់តែទន្ទឹមរង់ចាំ គឺអ្នកនាង មីន ឆាលីដា នឹងវិលមកចាប់ដៃគូសម្តែងជាមួយលោក ជែម ម៉ា(James Ma)ម្តងទៀតតាមរយៈរឿង «ប្រទាក់បេះដូង» (Sai Tarn Hua Jai) ដែលទាំងពីរនាក់នេះធ្លាប់បានសម្តែងជាមួយម្តងហើយក្នុងរឿង «បម្រាមបេះដូង» (Khun Chai Ronapee)។

មីន ឆា​លីដា ត្រូវ​ឪពុក​ដាក់​បម្រាម​រឿង​សង្សារ​

ចំពោះរឿងពាក់ព័ន្ធនឹងជីវិតស្នេហាផ្ទាល់ខ្លួន អ្នកនាង មីន ឆាលីដា ហាក់ត្រូវឪពុកដាក់បម្រាម ជាពិសេសគឺទាក់ទងនឹងសកម្មភាពផ្អែមល្ហែមជាមួយសង្សារដែលជាកូនមហាសេដ្ឋី ហើយក៏ជាប្អូនថ្លៃរបស់តារាឯកស្រី អែហ្វ តាកសៈអន(Aff Taksaorn)តួឯកស្រីក្នុងរឿង «វណ្ណីដាស្នេហ៍បង» (Wanida 2010)។

មីន ឆា​លីដា ត្រូវ​ឪពុក​ដាក់​បម្រាម​រឿង​សង្សារ​

ឪពុករបស់អ្នកនាង មីន ឆាលីដា បារម្ភមិនចង់ឱ្យកូនស្រីបង្ហាញភាពផ្អែមល្ហែមជាមួយសង្សារខ្លាំងពេកទេ ជាពិសេសរាល់ពេលមានដំណើរកម្សាន្តនៅក្រៅប្រទេស បើទោះជាតាមពិតទៅ ម្តាយរបស់អ្នកនាង មីន តែងតែដើរតាមអ្នកនាងជាប់ និង មើលការខុសត្រូវទាំងពីរនាក់មិនឱ្យផុតក្រសែភ្នែកក៏ដោយ។ អ្វីដែលធ្វើឱ្យឪពុកអ្នកនាង មីន ឆាលីដា បារម្ភបំផុតគឺមិនចង់ឮពាក្យមិនល្អចំពោះកូនស្រី ដែលពាក្យមួយចំនួនអាចនឹងប៉ះពាល់កិត្តិយសខាងស្រី ដូចនេះរាល់សកម្មភាពជួបសង្សារគឺត្រូវនៅក្រោមក្រសែភ្នែកចាស់ទុំ ហើយក៏មិនឱ្យបង្ហោះរូបថតផ្អែមល្ហែមអ្វីឡើយ៕ ខេរី
(ប្រភព៖ កាផូក)